សន្តិសុខ

ក្រុមចោរ៣នាក់លួចម៉ូតូបានមួយថ្ងៃសមត្ថ កិច្ចប៉ុស្ដិ៍ស្ទឹងមានជ័យទី៣ចាប់បាន និងចាប់អ្នកជួញដូរគឿងញៀនម្នាក់ទៀត

ភ្នំពេញ៖ សមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ បានធ្វើការឃាត់ខ្លួនជនសង្ស័យ៣ នាក់ពាក់ព័ន្ធករណីលួចកាច់កម៉ូតូបានមួយថ្ងៃ រួចជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងអោយសមត្ថកិច្ចធ្វើការ
ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ៣នាក់ដែលពាក់ព័ន្ធករណីលួចកាច់កម៉ូតូកាលពីវេលាម៉ោង១៦និង ៣០ នាទីរសៀលថ្ងៃទី១៦ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផ្លូវលំ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។

លោក ឯម ភារី នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣បានប្រាប់អោយដឹងថា ជនសង្ស័យទី១ឈ្មោះ អ៊ឹម ម៉ាលី ហៅ ម៉ាប់ ភេទប្រុស អាយុ១៨ ឆ្នាំមុខរបរ ចោរ ស្នាក់នៅម្ដុំសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។ទី២ឈ្មោះ ធឿន សុខហេង ភេទប្រុសអាយុ១៨ ឆ្នាំមុខរបរ កម្មករសំណង់ ស្នាក់នៅម្ដុំសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ នងទី៣ឈ្មោះ អ៊ឹម ថន ហៅ ពៅ ភេទប្រុស អាយុ៣៨ ឆ្នាំមុខរបរ និងស្នាក់នៅមិនពិតប្រាកដ ។ចំណែកជនរងគ្រោះមានឈ្មោះ ម៉ង សាម៉ុច ភេទប្រុស អាយុ២២ ឆ្នាំមុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។

លោកបានបន្ដទៀតថា កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ដែលពាក់ស្លាកលេខភ្នំពេញ1BV-0589 ពីផ្ទះជួលភូមិត្រពាំងថ្លឹង ទៅលេងផ្ទះបងប្អូនជីដូនមួយនៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ រួចក៏ទុកម៉ូតូពីមុខបន្ទប់ហើយបាននាំគ្នាចូលក្នុងបន្ទប់បាត់អស់ មួយស្ទុះក្រោយមកក៏ចេញមកមើលម៉ូតូក៏ឃើញជនសង្ស័យទាំង៣នាក់លួចម៉ូតូរបស់ខ្លួនបានសម្រេចយកទៅលក់អោយបុរសម្នាក់មិនស្គាល់ឈ្មោះនៅជិតផ្សារអង្គតាសោម ខេត្ដតាកែវ ក្នុងតម្លៃ៣៥០ដុល្លារ រួចនាំគ្នាចែកលុយយកទៅទិញថ្នាំញៀនជក់អស់ ។ លុះដល់វេលាខាងលើក៏ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួននៅចំណុចផ្ទុះជួល ភូមិដំណាក់ធំ២ ខណ្ឌមានជ័យ យកទៅធ្វើការសាកសួរតែម្ដង ។

ក្រោយពេលសមត្ថកិច្ចធ្វើការសាកសួររួចកម្លាំងសមត្ថកិច្ចក៏បានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទាំង៣នាក់ទៅកាន់អធិការដ្ឋានខណ្ឌមានជ័យ ដើម្បីចាត់ការបន្ដតាមនីតិធីច្បាប់ ៕ ដោយ៖ លន់​ គីរី​

 

SHARE
RELATED POSTS
ទិដ្ឋភាព​ដ៏​គួរ​ឲ្យ​ញញើត​មួយ​នេះ ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង
អភិបាលខេត្តតាកែវ អញ្ជើញចុះសំណេះសំណាល និងជប់លៀងអបអរឆ្នាំថ្មីជាមួយនិងបងប្អូនកម្មករ កម្មការីនី ប្រមាណ២០០នាក់ នៅស្រុកត្រាំកក់
មន្រ្តីនគរបាលវរៈការពារព្រំដែនគោកលេខ៣០៣ផឹកស្រាស្រវឹងខ្លាំងបណ្តាលខ្យល់ស្លាប់បាត់បងជីវិត ក្រោយពីបញ្ជូនដល់មន្ទីរពេទ្យបង្អែកក្រុងសែនមនោរម្យ

Leave Your Reply

*