សន្តិសុខ

ម្ដាយមិនគ្រប់គ្រាន់រំលោភកូនទៀត..ចិត្ត​មនុស្ស​ប្រុស​បែបនេះ​គួរធ្វើ​យ៉ាងណា​ចំពោះគាត់​..??

ខេត្តរតនគិរី៖ ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ លើក្មេងស្រីមិនទាន់គ្រប់អាយុ ដែលត្រូវជាកូនចុង បន្ទាប់ពីអ៊ុំក្មេងស្រីរង្គ្រោះដាក់ពាក្យបណ្ដឹង។

នៅវេលាម៉ោង១១.០០នាទី ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ នគរបាលអធិការស្រុកលំផាត់ បានឃាត់ខ្លួនបុរសម្នាក់ឈ្មោះ ស៊ីណាត ខាក អាយុ៣៦ឆ្នាំ ជនជាតិឡាវ មុខរបរ កសិករ មានលំនៅភូមិសាយ៉ស់ ឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគិរី តាមពាក្យបណ្ដឹងអ៊ុំបង្កើតរបស់ក្មេងស្រីរង្គ្រោះថា ជនសង្ស័យរូបនេះ បានរំលោភសេពសន្ថវៈលើក្មួយស្រីគាត់ ដែលត្រូវជាកូនចុងជនសង្ស័យ ឈ្មោះ ស.ស.ដ អាយុ៩ឆ្នាំ។

យោងតាមការឲ្យដឹងពីសមត្ថកិច្ចថា ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួននៅផ្ទះតែម្ដង ស្ថិតក្នុងចំណុច ភូមិ ឃុំ ខាងលើ ក្រោយពីសមត្ថកិច្ចទទួលបានពាក្យបណ្ដឹង ពីឈ្មោះ ជ ភ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិទំពួន ដែលត្រូវជាអ៊ុំបង្កើតរបស់កុម៉ារីរង្គ្រោះ រស់នៅភូមិ ឃុំជាមួយគ្នាថា ជនសង្ស័យឈ្មោះ ស៊ីណាត ខាក បានរំលោភសេពសន្ថវៈ មកលើក្មួយស្រីគាត់ នៅក្នុងផ្ទះរបស់ជនសង្ស័យតែម្ដង បានសម្រេចចំនួន១លើក តែលោកមិនបានចាំថ្ងៃខែទេ គ្រាន់តែលោកស្មានថា ប្រហែលជា២ខែមុន។

លោក ថេង ចន្ធី អធិការនគរបាលស្រុកលំផាត់ បានឲ្យដឹងថា បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យយកមកសាកសួរ នៅអធិការដ្ឋានស្រុកលំផាត់។ ជនសង្ស័យបានសារភាពថា គេរំលោភបានសម្រេចចំនួន២លើកមកហើយគ្រាដែលម្ដាយក្មេងស្រីមិននៅ រយៈពេលប៉ុន្មានខែមកនេះ។ លោកអធិការបានបន្តថា បើតាមការសន្និដ្ឋាន អស់រយៈពេលជាច្រើនខែមកនេះ មិនមែនពីរលើកទេ ក៏ប៉ុន្តែឲ្យតែជនសង្ស័យបានសារភាព បើទោះជាមួយលើកក៏ដោយ ក៏ត្រូវតែមានទោសដែរ។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ន នៅអធីការនគរបាលស្រុកលំផាត់ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត៕ ដោយ៖ ភួង ផុន ១៦.០៥.២០១៨

 

SHARE
RELATED POSTS
ករណីគ្រូប៉ុនប៉ងរំលោភសិស្សអាយុ១៣ឆ្នាំ ត្រូវបានរួចខ្លួនវិញហើយ
ឃាត់ខ្លួនជនសង្ស័យ ចំនួន ២នាក់ ដកហូតថ្នាំញៀនចំនួន ចំនួន ៦ កញ្ចប់តូច និង ១កញ្ចប់ធំ
ព្រឹកឡើង​ធ្ងរថា​ ឈឺ​ និង​ឱប​ប្រពន្ធ​ជាប់​ ស្រាប់តែ​ដាច់ខ្យល់​ស្លាប់​ទាំងព្រឹក​…

Leave Your Reply

*