ចរាចរណ៍​

រថយន្តប្រភេទកុងតឺន័រមួយគ្រឿងដែលសង្ស័យថាបានយកមកប្លុងចោល

ភ្នំពេញ៖ រថយន្តប្រភេទកុងតឺន័រមួយគ្រឿងដែលបងប្អូនប្រជាពលរដ្ឋបានប្រទះឃើញតាំងពីរថ្ងៃទី12ខែឧសភាឆ្នាំ2018រហូតមកដល់ថ្ងៃទី16ខែឧសភាឆ្នាំ2018នេះរថយន្តខាងលើនេះនៅកន្លែងដដែល។

បើតាមប្រភពព័ត៌មានពីបងប្រុសម្នាក់បានបញ្ជាក់អោយយើងខ្ញុំជាអ្នកសារព័ត៌មានបានដឹងថារថយន្តប្រភេទកុងទីន័រដែលមានពាក់ស្លាកលេខ ភ្នំពេញ 3B 2775ដែលយកមកចតនៅក្បែរនឹងប៉ុស្តិ៍រដ្ឋបាលចោមចៅ3ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

គឺចំនួន4ថ្ងៃមកហើយបើគិតចាប់តាំងពីរថ្ងៃទី12ឧសភា រហូតមកដល់ថ្ងៃទី16ឧសភានេះនៅមិនទាន់មានម្ចាស់មកយកនៅឡើយ ដូច្នេះគាត់សូមអំពាវនាវអោយម្ចាស់រថយន្តខាងលើមកយករថយន្តត្រឡប់ទៅវិញព្រោះថាបើទុក្ខរបៀបវាហ្នឹងអាចកើតមានករណីណាមួយជាយ:ថាហេតុ។

បន្ទាប់ពីមានការផ្តល់ដំណឹងពីរសំណាក់បងប្អូនប្រជាពលរដ្ឋនៅក្បែរទីតាំងខាងលើនេះខាងលំលាំងសមត្ថកិច្ចមូលដ្ឋានក៏បានមកដល់ហើយក៏កំពុងតែរកវិធីដើម្បីយករថយន្តខាងលើនេះយកទៅរក្សាទុក្ខហើយនិងធ្វើការស្រាវជ្រាវរកម្ចាស់ឬក៏ក្រុមហ៊ុននៅពេលក្រោយ៕ ដោយ៖ សូសុខា​

 

SHARE
RELATED POSTS
ជាន់ហ្វាំង​ អូសកង់​រាប់សិបម៉ែត្រ​ ខ្ទេចម៉ូតូ​មួយគ្រឿង​ បង្កការ​ភ្ញាក់ផ្អើល​
ស៊េរីទំនើបមួយគ្រឿងបានបើកបុកស្លាកប៉ាណូផ្សាយពាណិជ្ជកម្មបណ្តាលអោយមានមនុស្សស្លាប់ម្នាក់និងរបួសធ្ងន់2នាក់
មិនដឹងជាគាត់ប្រញាប់ទៅណាទេ បានជាជិះលឿនដូចហោះ

Leave Your Reply

*