សន្តិសុខ

មុននេះបន្តិចមានការភ្ញាក់ផ្អើលមួយបានកើតឡើងនៅក្នុងរោងចក្រមួយកន្លែង

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងនៅក្នុងរោងចក្រមួយកន្លែងស្ថិតនៅជិតផ្សារទួលពង្រក្នុងសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញវេលាម៉ោង3:5នាទីរសៀល។

បើតាមប្រភពព័ត៌មានពីរកន្លែងកើតហេតុបានបញ្ជាក់ឲ្យដឹងថានៅមុននេះបន្តិចមានការភ្ញាក់ផ្អើលមួយបានកើតឡើងដោយសារតែមានការឆ្លងចរន្តអគ្គិសនីបណ្ដាលឲ្យមានការឆាបឆេះនៅក្នុងរោងចក្រ។

ដែលហេតុការណ៍ភ្ញាក់ផ្អើលនេះមានទីតាំងស្ថិតនៅក្បែរផ្សារទួលពង្រក្នងសង្កាត់ចោមចៅ3 ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

ប៉ុន្តែសំណាងល្អដោយសារតែមានកសរចូលរួមជួយពន្លត់ពីរសំណាក់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែរនោះក៏បានជួយពន្លត់បានទាន់ពេលវេលាមកដល់ពេលនេះគឺរលត់បាន100%ហើយ។

តាមប្រភពដដែលក៏បានបញ្ជាក់បន្ថែមទៀតនេះសំណាងល្អហើយដែលចំថ្ងៃសំរាកបើកុំអីត្រូវផ្អើលកម្មកររត់ជាន់គ្នាមិនដឹងជាយ៉ាងណាទេ។

ក្រោយពីរមានការភ្ញាក់ផ្អើលរួចមកខាងកំលាំងសមត្ថកិច្ចមូលដ្ឋានក៏បានមកត្រួតពិនិត្យមើលផងដែរដោយបានឃើញបងប្អូនប្រជាពលរដ្ឋបានជួយពន្លត់វិញបានទាន់ពេលវេលាសមត្ថកិច្ចក៏មានការកោតសរសើរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ផងដែរ៕

 

SHARE
RELATED POSTS
ប្រទះឃើញ​សាកសព យុវជន​ម្នាក់​ត្រូវ​ឃាតក អារ.ក​សម្លាប់ យ៉ាង​អា​ណោ​ធ​អាធ័ម
កម្លាំង​នគរបាល​ស្រុក​ក្រូចឆ្មា ឃាត់ខ្លួន​ជនជាតិ​កូរ៉េ​ម្នាក់ ពីបទ​ប្រើ​អំពើ​ហឹ​ង្សា ទៅលើ​ស្ត្រី​ជា​ជនជាតិខ្មែរ
សមត្ថកិច្ចក្រុងកំពង់ឆ្នាំងបង្ក្រាប ករណី ចែកចាយនិងប្រើប្រាស់គ្រឿងញៀន៩នាក់

Leave Your Reply

*