ជាតិ

អភិបាលខេត្តរតនគិរី អំពាវនាវដល់ប្រជាពលរដ្ឋសុំឲ្យបង្កើន ការប្រុងប្រយ័ត្នចំពោះសុវត្ថភាពចំណីអាហារ

ខេត្តរតនគិរី៖ ការអំពាវនាវនេះ ឯកឧត្ដម ថង សាវុន អភិបាលខេត្តរតនគិរី បានធ្វើឡើង បន្ទាប់ពីខេត្តមួយចំនួនក្នុងភូមិភាគឥសាន្ត បានកើតមានបញ្ហាការប្រើប្រាស់ទឹកមិនស្អាត និងពុំមានសុវត្ថភាពផ្នែកចំណីអាហារ បណ្ដាលឲ្យមានជនរង្គ្រោះមួយចំនួនធ្លាក់ខ្លួនមានជម្ងឺ ព្រមទាំងបាត់បង់ជីវិតជាច្រើននាក់។

សេចក្ដីអំពាវនាវរបស់ឯកឧត្ដមអភិបាលខេត្តនេះ បានធ្វើឡើងកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ កន្លងទៅថ្មីៗ ស្របពេលខេត្តក្រចេះ និង ខេត្តមណ្ឌលគីរី មានជនរង្គ្រោះជាច្រើននាក់ បានបាត់បង់ជីវិត ជាច្រើននាក់ទៀតកំពង់ត្រូវបានសង្គ្រោះ និងសំរាកព្យាលនៅមន្ទីពេទ្យ ក្នុងករណីប្រើប្រាស់ទឹកមិនស្អាត ពុលស្រា ព្រមទាំងពុលចំណីអាហារ។

រដ្ឋបាលសាលាខេត្ត បានឲ្យដឹងថា ដើម្បីធានាបាននូវសុវត្ថភាព សុខភាព អាយុជីវិត សូមបងប្អូនប្រជាពលរដ្ឋអនុវត្តប្រការមួយចំនួនឲ្យបានខ្ជាប់ខ្ជួន ដូចជាអនាម័យល្អ រស់នៅស្អាត ត្រូវប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ទឹកដែលមានអនាម័យ បរិភោគទឹកឆ្អិន កុំប្រើប្រាស់ទឹកមិនស្អាតសម្រាប់ចម្អិនអាហារ ដូចជាទឹកអូរ ព្រែក បឹង ទន្លេជាដើម ដែលអាចហូរសារធាតុពុល កើតចេញពីការប្រើប្រាស់ថ្នាំសម្លាប់សត្វ ថ្នាំបាញ់សម្លាប់ស្មៅ ដែលហូរចូលពីតំបន់នានា ជុំវិញតំបន់ដែលមានប្រភពទឹក។

ក្នុងសេចក្ដីប្រកាសនោះ ក៏បានបញ្ជាក់ទៀតថា សុំកុំពិសារស្រាដែលមានប្រភពមិនច្បាស់លាស់ ឬផលិតមិនត្រូវតាមលក្ខណៈបច្ចេកទេស នាំឲ្យមានមានបញ្ហាដល់សុខភាព។ ហើយបើសិនជា ប្រជាពលរដ្ឋណាម្នក់មានបញ្ហា ឬ មានហេតុការអ្វីមួយលើសុខភាព សូមមេត្តាប្រញាប់ប្រញាល ស្វែងរកការពិនិត្យសុខភាព នៅតាមមណ្ឌលសុខភាពឬមន្ទីរពេទ្យបង្អែកដែលនៅជិតបំផុត។ ទន្ទឹមនិងសេចក្ដីអំពាវនាវនេះ សាលាខេត្តរតនគិរី ក៏បានហាមឃាត់ ដល់ម្ចាស់ រោងចក្រ សហគ្រាសនានា ព្រមទាំងសាធារណៈជន មិនត្រូវបង្ហូរ ឬ ចាក់ចោលកាកសំណល់ដែលមានសារធាតុគីមី ចូលនៅក្នុងប្រភពទឹក ដែលជាប្រភពទឹកប្រើប្រាស់ឡើយ។

ទន្ទឹមនិងនោះ ឯឧត្ដមអភិបាលខេត្ត ក៏បានដាក់បទបញ្ជាដល់អាជ្ញាធរមូលដ្ឋានទាំង៩ស្រុក.ក្រុង ក្នុងខេត្ត ឲ្យពង្រឹងការពិនិត្យតាមដាន ព្រមទាំងបង្កើនការផ្សព្វផ្សាយ ពន្យល់ណែនាំដល់ប្រជាពលរដ្ឋ អំពីសុវត្ថភាពចំណីអាហារតាមមូលដ្ឋាន ដូចជាការប្រជុំផ្សព្វផ្សាយ និងផ្សាយតាមមីក្រូតាមដងផ្លូវសាធារណៈ៕ ដោយ៖ ភួង ផុន ១៦.០៥.២០១៨

 

SHARE
RELATED POSTS
ប្រារព្ធពិធីបុណ្យចំរើនព្រះជន្មវស្សារបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថសីហមុនីគម្រប់ព្រះជន្មគម្រប់៦៥ យាងចូល៦៦ព្រះវស្សា
ថ្ងៃទី 23ខែមិថុនាឆ្នាំ 2018 ថ្ងៃនេះបញ្ជាការដ្ឋានអង្គរក្សនិងធ្វើការចល័តកងទ័ពនិងយោធបរិក្ខានៅតាមបណ្ដោយផ្លូវជាតិលេខ 5អាស្រ័យដូចនេះសូមបងប្អូនប្រជាពលរដ្ឋកុំមានការជ្រួលច្របល់ឬភ័យខ្លាចអ្វីឡើយ
រដ្ខបាលសាលាខេត្តស្វាយរៀងបាន រៀបចំគោរពវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្តេចនរោត្តមសីហនុ

Leave Your Reply

*