សន្តិសុខ

ទៀតហើយ !! អាជ្ញាធរ ស្រុកចំនួន៣​​ ដែលល្បីខាងកាងបទល្មើស

ខេត្តសៀមរាប៖ កាលពីថ្ងៃទី១១.១២ .១៣ ខែឧសភា ​ឆ្នាំ២០១៨ មានករណីឈ្មួញដឹកឈើ មានមន្ត្រីតាមស្រុក ជាអ្នកដើរតាមការពារ​ពីក្រោយ នៅពេលអ្នកសារព័ត៌មានថតបាន បែកជាមកឃាត់ខ្លួនអ្នកកាសែតទៅវិញ ដើម្បីទុកពេលវេលាឲ្យឈ្មួញ ទៅដល់គោលដៅយ៉ាងរលូន ចេញពីចំណុចភូមិខ្វាវ​ ឃំុខ្វាវ ស្រុកជីក្រែង​ ខេត្តសៀមរាប ដែលឆ្លងកាត់ចំនួន៣ស្រុក​ គឺស្រុក​ជីក្រែ ស្រុកស្វាយលើ និងស្រុកសូទ្រនិគម ។

ចំណែកឯនៅ​ភូមិប្រវ៉ាល់​ ឃុំតាយ៉ែក ស្រុកសូទ្រនិគម​ ចំណុចមុខផ្ទះលោក រើន ជាមេឈ្មួញដុះស្លែរកសុីដឹកឈើក្រហមដឹកចេញពីចំណុចភូមិកំបោអ​ ឃំុខ្វាវ ស្រកកជីក្រែង ឆ្លងកាត់ចូលមកតាមផ្លូវ១០៣​ ភូមិជប់ ភូមិចំបុី និងភូមិប្រវ៉ាល់ ស្រុកសូទ្រនិគម ខេត្តសៀមរាប ដោយក្នុងមួយយប់ៗមិនក្រោម៥ ទៅ៧ គោយន្តកន្រៃ្កនោះឡើយ ខណ:ពេលនោះក្រុមអ្នកសាព័ត៌មានចុះទៅឃើញក្រុមឈ្មួញកំុពុងដឹកឈើយ៉ាងអនាធិបតេយ្យ​ក៏បានរាការណ៍ទៅសមត្តិកិិច្ច​ បែជាអាជ្ញអោជ្ញាធរ ស្រុក ចំនួន៣​ ធ្វើការឡោមព័ទ្ធ​ តាមចាប់អ្នកសារព័ត៌មានទៅវិញ។

បើតាម​អ្នក​សារព័ត៌មាន​ទាំងនោះ​និយាយ​ថា​ លោក ទិត្យ ណារ៉ុង ស្នងការខេត្តសៀមរាប គួរ​មានចំណាត់ការ​ ទៅលើ មន្ត្រីក្រោមឱវាទផង​​​​​​​​​​​​​​​​​​ បើមួយថ្ងៃៗដាក់កំលាំងកាង តែបទល្មើសព្រៃឈើ​​​បែបនេះ ហេតុអ្វីមិនទៅចាប់បទល្មើស បែរជាទៅចាប់អ្នកសាព័ត៌មានទៅវិញ ? ឬមួយខ្លាចអ្នកសារព័ត៌មានដឹងរឿងកាងបទល្មើសនោះ ធ្វើឲ្យបែកធ្លាយរឿង ដល់លោកស្នងការលោកស្នងការខេត្ត?។

ពេលនេះ​ប្រជាពលរដ្ឋដែលរស់នៅតំបន់ ភូមិ ឃុំ ស្រុកខាងលើ មានការមិនពេញចិត្ត និងអាជ្ញាធរ​​ ដើរកាងបទល្មើសអាជ្ញាធរ​ដឹងតែងហៅឈ្មួញរកសុីបន្តិចបន្តួចទៅជួបដើម្បីសួរនាំ បើសិនរកសុីត្រូវតែបង់អោយគាត់មួយគោយន្តកន្រ្តៃត្រូវបង់ប៉ុន្មាន​ ថែមទាំងដាក់កំលាំងប៉ូលីសប៉ុស្តិ៍ឃុំ និងប្រជាការពារភូមិផងដែល ឥឡូវនេះប្រជាពលរដ្ឋដែលរស់នៅតំបន់នេះសំណូមពរដល់លោកស្នងការខេត្តសៀមរាប លោកទិត្យ ណារ៉ុង មេត្តាចុះត្រួតពិនិត្យមើល ករណីខាងលើនេះផង​ បើធ្វើតែបែបៗហ្នឹងវានិងខូចដល់ ស្ថាប័ន​មាន​សមត្ថកិច្ច​អស់ហើយ​។

ជាពិសេសជំរាបជូនដល់លោកឯកឧត្តមអភិបាល និង ខណ:អភិបាលខេត្តសៀមរាបមេត្តាចាត់ក្រុមការងារ ឬ​មន្ត្រី​ពាក់ព័ន្ធ​ចុះត្រួតពិនិត្យផង តើភូមិឃុំសុវត្ថិភាព9 ចំណុចនៅត្រង់ណា..??៕ ដោយ៖ ម៉េងហួត

 

SHARE
RELATED POSTS
អាណោចអាធ័ម​ !! ចំនួនអ្នកភូមិពុលស្លាប់កើនឡើង១៣នាក់រងគ្រោះជាង២០០នាក់ គិតត្រឹមថ្ងៃទី៧ ឧសភា នេះ ចំនួនពលរដ្ឋនៅភូមិស្រែនន ឃុំកន្ទួត ស្រុកចិត្របុរី
ឯកឧត្តម ផៃ ផានី ជំនួយការខុទ្ទការល័យក្រសួងការពារនិងអនុប្រធានគណៈពង្រឹងខេត្ត សៀមរាមលោក ជំទាវ ហ៊ុន ចាន់ថុលជាកូន របស់ឯកឧត្តម ហ៊ុន សាន្ត និងជាក្មួយបង្កើតរបស់ សម្តេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រៈរាជាណាចក្រកម្ពុជា ចុះសួរសុខខុក្ខ ប្រជាពលរដ្ធ​ សំណេះសំណាល ការងារ បក្យចំនួន៥០០គ្រួសារ
មន្ត្រីនគរបាលខេត្តមណ្ឌលគិរីជាង១០០នាក់បានទទួលការលើកទឹកចិត្តពីថ្នាក់ដឹកនាំ

Leave Your Reply

*