ជាតិ

ទីអារាមជាថ្នាលកន្លែងបណ្តុះបណ្តាលធនធានមនុស្សមិនអាចខ្វះបាន

ខេត្តស្វាយរៀង៖ លោកជំទាវ សុខស៊ីថន ប្រធានស្តីទីនាយកដ្ឋានពិធីការនៃស្តីការគណៈរដ្ឋមន្ត្រីនិងជាជំនួយការផ្ទល់របស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា៖ពុទ្ធចក្រនិងអាណាចក្របច្ចុប្បន្នបានដើរទន្ទឹមគ្នាក្នុងការដឹកនាំនិងអភិវឌ្ឃន៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ពីមួយថ្ងៃទៅមួយថ្ងៃហើយមានសុខសន្តិភាពពេញលេញដោយសាការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោហ៊ុនសែែនជាប្រមុខ។

លោកជំទាវបានថ្លែងបែបនេះនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវសមិទ្ធផលនានានៅក្នុងវត្តជ័យទត្ថារាម(ហៅវត្ត៧មករា)ស្ថិតនៅក្នុងឃុំខ្សែត្រស្រុកកំពង់រោទ៌ខេត្តស្វាយរៀងដែលមានការអញ្ជើញចូលរួមពីសម្នាក់មន្ត្រីរាជការអាជ្ញាធរព្រះសង្ឃ ប្រជាពលរដ្ឋលោកគ្រូអ្នកគ្រូសិស្សានុសិស្សសរុបប្រមាណជាង៧៥០អង្គ/នាក់នៅព្រឹកថ្ងៃទី១២ខែឧសែភាឆ្នាំ២០១៨នេះ។

លោកជំទាវបានថ្លែងបន្តថាយើងក្រឡេកមកមើលវិស្ស័យព្រះពុទធសាសនាន៏មានការរីកចម្រើនគ្រប់ទីកន្លែងដូចជាថ្ងៃនេះផ្ទាល់ព្រះគ្រូតឹប កក្កដា ព្រះចៅអធិការវត្តជ័យទត្ថារាម(ហៅវត្ត៧មករា)បានសម្ពោធដាក់ឲ្យប្រើប្រាស់នូវសមិទ្ធផលនានាក្នុងវត្តដើម្បីដឹកនាំនូវវិស្ស័យព្រះពុទ្ធសាសនាន៏ឲ្យមនុស្សប្រតិប្បត្តិតាមធ្វើតែអំពើល្អ ស្គាល់បាប ស្គាល់បុណ្យហើយទីអារាមក៏ជាកន្លែងបណ្តុះបណ្តាលធន់ធានមនុស្សផងដែរ។
លោកជំទាវបានបន្តទៀតថា អាណាចក្រមានការរីកចម្រើនគ្រប់វិស្ស័យដូចជាទឹកផ្លូវ ភ្លើងរោងចក្រសហគ្រាសអគារសំណង់តូចធំពីទីក្រុងដល់ជនបទប្រជាពលរដ្ឋមានការងារធ្វើមានប្រាកខែសមរម្យមានជីវភាពធូធា។

លោកជំទាវក៏បានអំពាវនាវដល់ដល់ប្អូនៗសិស្សានុសិស្សខិតខំរៀនសូត្រព្រោះថាយើងជាទំពាំងស្នងឬស្សីជាសរសរទ្រូងនៃប្រទេសជាតិហើយជៀសចេញឲ្យឆ្ងាយពីគ្រឿងញៀនហើយមឹត្តចេះអប់រំមឹត្តឲ្យធ្វើតែអំពើល្អគំរូល្អដើម្បីជាជាគំរូដល់ប្អូនៗជំនាន់ក្រោយៗទៀត។

លោកជំទាវបានក្រើនរំលឹកហើយរំលឹកទៀតដល់ប្រជាពលរដ្ឋឲ្យទ្រាមបញ្ជីឈ្មោះចុះឈ្មោះអោយបានគ្រប់គ្នាដើម្បីទៅបោះឆ្នោតនៅថ្ងៃទី២៩ខែកក្តដាខាងមុខនេះឲ្យបានគ្រប់គ្នា៕ (ដោយ៖សោមសុនឌីណេ)

 

SHARE
RELATED POSTS
ដើម្បី​អបអរសាទរ ទិវា​ជាតិ​ទីក្រុង​ស្អាត យើង​ត្រូវតែ​ចូលរួម​សម្អាត​អនាម័យ និង​បរិស្ថាន​ទាំងអស់គ្នា
លោកតា​និង​លោក​យាយ​ សុំត្រឹម​កំដរ​ក្នុង​ជីវិត​ចុងក្រោយ​របស់​គាត់​ទាំង២នាក់​ គ្មាន​កូនចៅ​និងគេទេ​…កំពុង​ក្អកធ្លាក់ឈាម​
ឯកឧត្តម លី ឡេង អភិបាល នៃ អភិបាលខេត្ត បានរៀបចំពិធីសំណេះសំណាលជាមួយអតីតមន្ត្រីរាជការស៊ីវិល

Leave Your Reply

*