ជាតិ

ក្រុមអ្នកសារព័ត៌បានចុះទៅចែកទឹកប្រជាពលរដ្ឋដែលរស់នៅកន្លែងពុលទឹកនោះ

ខេត្តក្រចេះ ៖ នៅព្រឹកថ្ងៃទី១៣ខែឧសភាឆ្នាំ២០១៨ ក្រុមអ្នកសារព័ត៌មានដែលមានចិត្តសប្បុ រសធម៌កើតចេញពីឆន្ទៈសហការរៃអង្គាសលុយគ្នាដើម្បីជា
បច្ច័យយកមកដោះដូរជាសម្ភារៈដូចជាទឹកសុទ្ធ ដើម្បីចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន
530គ្រួសារដែលរងគ្រោះដោយសារ ពីការបំឡែងធម្មជាតិគីពុលទឹកដោយមានសារធាតុគីមី នេះសូមបញ្ជាក់ឲ្យឃើញពីទឹកចិត្តដ៏ស្ដួចស្ដើងបំផុតសម្រាប់ការចុះសួរសុខទុកបងប្អូនទាំងអសដើម្បីសម្រាលទុក្ខដល់បងប្អូនបានមួយគ្រា។
នេះជាកិច្ចសហការណ៍ដ៏ល្អគ្មានពីរដែលក្រុមអ្នកសារព័ត៌មានបានបំពេញនូវតួរនាទីក្នុងការផ្សារភ្ជាប់រវាង
ពលរដ្ឋនិងអ្នកសារព័ត៌មាន។

ជាពិសេសក្រុមអ្នកសារព័ត៌យើងខ្ញុំសូមថ្លែងអំណរអគុណដល់លោក អួង សម្បត្តិ ដែលជាអភិបាលរងស្រុកចិត្តបុរី ព្រមទាំងកំលាំងអធិកាដ្ឋាននគបាលរួមនិងកំលាំងយោធាវីរៈការពារឈរជើងនៅទីនោះដែលលោកបានចំណាយរថយន្តដឹកទឹកទៅចែកជូនបងប្អូនយើង។

បន្ទាប់ពីនោះដែរយើងខ្ញុំសង្ឃឹមនឹងជឿជាក់ថាបងប្អូនអ្នកសារព័ត៌យើងទូទាំងប្រទេសនិងអាចចេះចែករំលែកទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈមិនថាទីជិតទីឆ្ងាយនោះទេ យើងនិងផ្តល់ព័ត៌មានគ្នានិងគ្នាសហការគ្នាទីណាមានការលំបាកទីនោះមានក្រុមអ្នកសារព័ត៌មានមិនខាននោះអគុណ៕ ដោយ៖សារឿន

 

SHARE
RELATED POSTS
ធ្លាប់តែ​ឃើញសំរាម​និង​ការ​រិះគន់​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ឥឡូវនេះ​បាន​ទៅដល់​កន្លែង​ចាក់​សំរាម​ផ្ទាល់​ម្ដងមើល​…
ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្តមណ្ឌលគិរី

Leave Your Reply

*