ជាតិ

កម្លាំងជំនាញផ្នែកអត្តសញ្ញាណកម្ម នៃអធិការដ្ឋាននគរបាលស្រុកមេមត់ បានចុះថតផ្តល់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរជូនបងប្អូនប្រជាពលរដ្ឋដែលមានសញ្ញាតិខ្មែរ ថាមិនមានបង់ពន្ធអាករជូនរដ្ឋនោះទេ

ខេត្តត្បូងឃ្មំ៖ នៅថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០១៨ បន្ទាប់ពីរៀចំកម្លាំងផ្នែកជំនាញអត្តសញ្ញាណកម្ម និងសេចក្តីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋនៅឃុំចាន់មូល ក៏ដូចនៅស្រុកមេមត់ទាំងមូលថាឲ្យទៅធ្វើអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចាន់មូល ស្ថិតក្នុងភូមិចាន់មូល ឃុំចាន់មូល ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយកម្លាំងជំនាញផ្នែកអត្តសញ្ញាណកម្ម នៃអធិការដ្ឋាននគរបាលស្រុកមេមត់ ដែលដឹកនាំកម្លាំងជំនាញដោយលោកអនុសេនីយ៍ឯក ហ៊ាង តារាវុធ អធិការរងទទួលផែនអត្តសញ្ញាណកម្ម ចុះទៅថតផ្តល់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរជូនបងប្អូនប្រជាពលរដ្ឋរយៈពេលពេញមួយថ្ងៃដែលកម្លាំងផ្នែកជំនាញថតផ្ដល់អត្តសញ្ញាណប័ណ្ណជូនចំពោះពលរដ្ឋដែលមានអត្តសញ្ញាណសញ្ញាតិខ្មែរដោយពិនិត្យឯកសារត្រឹមត្រូវ គឺមិនទាន់បានថតអស់នៅឡើយទេ ដូច្នេះកម្លាំងជំនាញផ្នែកថតផ្តល់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ នៅបន្តរហូតដល់ថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០១៨ ដើម្បីបំពេញនូវតំរូវការរបស់បងប្អូនប្រជាពលរដ្ឋនៅឃុំចាន់មូល ។

បញ្ជាក់ ៖ រាល់ការដែលបងប្អូនប្រជាពលរដ្ឋទៅសុំឯកសារដើម្បីថតផ្តល់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ គឺមិនមានបង់ពន្ធអាករជូនរដ្ឋនោះទេ ៕ ដោយ៖សារឿន

 

SHARE
RELATED POSTS
ហាមប្រុសៗនៅ​កម្ពុជា ប្រើ​ថ្នាំ​មួយ​ប្រភេទ​នេះ​ដាច់ខាត ប្រយ័ត្ន​ខាន​ត​ពូជ
អបអរសាទរពិធីប្រកាសចូល កាន់មុខតំណែងអភិបាលរងនៃគណះអភិបាលខេត្តកំពង់ឆ្នាំង…
ពិធី​ជួប​សំណេះសំណាល ​ជាមួយ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​មន្ទីរ​កសិក​ម្ម​រុក្ខា​ប្រ​ម៉ាញ់ និង នេសាទ​ខេត្តកំពង់ឆ្នាំង

Leave Your Reply

*