ជាតិ

ពិធីជួបសំណេះណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សនៅសាលាបឋមសិក្សាអារញ្ញ

កំពង់ឆ្នាំង៖ លោកជំទាវសឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា បានថ្លែងថា ដើម្បីធានាបានទាំងគុណភាព និង បរិមាណក្នុងវិស័យអប់រំ ទាល់តែលោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្ស ខិតខំយកចិត្តទុកដាក់បង្រៀន និង រៀន ទាំងអស់គ្នា ធ្វើយ៉ាងណាអោយក្លាយជាគ្រូល្អ និង សិស្សពូកែ ។

លោកជំទាវបានថ្លែងបែបនេះនៅក្នុងពិធីជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៅសាលាបឋម
សិក្សាអារញ្ញ ស្ថិតនៅភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ ។
លោកជំទាវសឿ សុជាតា បានមានប្រសាសន៍បន្តថាៈចក្ខុវិស័យរបស់ក្រសួងអប់រំ យុវជន និងកីឡា គឺកសាង និងអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយគុណភាព និងគុណធម៌ប្រសើរបំផុតលើគ្រប់ផ្នែក ដើម្បីកសាងសង្គមកម្ពុជា ឱ្យក្លាយជាសង្គម រីកចម្រើន លើផ្អែកចំណេះដឹង និងចំណេះធ្វើជាមូលដ្ឋាន។

លោកជំទាវបានបន្តទៀតថាៈបច្ចុប្បន្នប្រទេសកម្ពុជាក្រោមការដឹកនាំរបស់ សម្តេច អគ្គមហាសេនាបតីតេជោហ៊ុន សែនជានាយករដ្ឋមន្រ្តី បានធ្វើអោយប្រទេសកម្ពុជា មានសុខសន្តិភាព មានការីកចំរើនលើគ្រប់វិស័យ ក្នុងនោះវិស័យអប់រំកំពុងតែបោះជំហានយ៉ាងខ្លាំង ដើម្បីសម្រេចនូវគោលដៅរបស់ខ្លួនផងដែរ ។ ដើម្បីសម្រេចបានតាមចក្ខុវិស័យ ខាងលើ ក្រសួងអប់រំយុវជននិងកីឡាមានបេសកកម្ម ដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍវិស័យអប់រំ ឱ្យឆ្លើយតបទៅ នឹង តម្រូវការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ច វប្បធម៌របស់កម្ពុជា និងការរីកចម្រើននៅក្នុងតំបន់ និង សកលលោក ។

លោកជំទាវបានបញ្ជាក់ផងដែរថា ការអភិវឌ្ឍយុវជនកម្ពុជាលើគ្រប់ វិស័យ និងបណ្តុះស្មារតីយុវជន យុវតីកម្ពុជាគ្រប់រូបឱ្យមានមោទនភាពជាតិ មានសីលធម៌ល្អ និងគុណធម៌ខ្ពស់ ព្រមទាំងមានសុទិដ្ឋិនិយមចំពោះប្រទេសជាតិ និងប្រជាពលរដ្ឋរបស់
ខ្លួន ។ យុវជននិងកុមារកម្ពុជាគ្រប់រូប មានឱកាសស្មើភាពគ្នា
ក្នុងការទទួលបានការអប់រំប្រកបដោយគុណភាពស្របតាមរដ្ឋធម្មនុញ្ញ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលចំពោះអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិកុមារ ពោលគឺគោលការណ៍មិនរើសអើងអំពីស្ថានភាពសង្គមគ្រួសារ ភូមិសាស្ត្រ ពូជសាសន៍ សាសនា ភាសា យេនឌ័រ និងកាយសម្បទា។

ការផ្តល់សេវាអប់រំប្រកបដោយវិជ្ជាជីវៈនិងគណនេយ្យភាព ជាមូលដ្ឋានសម្រាប់កសាងសង្គមមួយប្រកបដោយចំណេះដឹងនិងជំនាញ។ វិស័យអប់រំនឹងរៀបចំនូវក្របខណ្ឌធានាគុណភាព ដោយផ្អែកលើការសិក្សារៀនសូត្រនិងការផ្តល់សេវាតាមស្តង់ដារឆ្លើយតបទៅនឹងតម្រូវការរបស់កុមារ សហគមន៍ និងទីផ្សារការងារ។

នៅក្នុងឱកាសនោះ លោកជំទាវ បានអញ្ជើញដាំដើមឈើ ក្នុងសាលាបឋមសិក្សាអារញ្ញ ចំនួន១២ដើម និង បានចែកជូនដល់លោកគ្រូ អ្នកគ្រូ ក្នុងម្នាក់ៗទទួលបានក្រម៉ា១ សារុង១ កាតាប១ នំ និង ថវិកាចំនួន២ម៉ឺនរៀល ។ ដោយឡែកសិស្សក្រីក្រចំនួន២នាក់ទទួលបានកង់ម្នាក់១គ្រឿងផងដែរ ។ ចំពោះសិស្សានុសិស ក្នុងម្នាក់ទទួលបានសៀវភៅ២ក្បាល ខ្មៅដៃ១ដើម ប៊ិច១ដើម និង នំស្រួយ១កញ្ចប់ធំ ។ ដោយ៖ រី ភារិទ្ធិ

 

SHARE
RELATED POSTS
លោកឧត្តមសេនីយ៍ ទោ លន់ សុ ផាត ស្នងការដ្ឋាននគរបាលខេត្តបាននាំអំណោយ យកទៅចែកជូនប្រជាពលរដ្ឋមួយគ្រួសាររងគ្រោះដោយសាភ្លើងឆេះផ្ទះ
សមាជិកថ្មីមកពីគណៈបក្សសង្គ្រោះជាតិចំនួន១០៧១នាក់ប្តេជ្ញាចឹត្តបោះឆ្នោតជួនគណៈបក្សប្រជាជន
កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទាំង១៤ នៃអធិការដ្ឋាននគរបាលស្រុកមេមត់ ចុះទៅតាមខ្នងផ្ទះប្រជាពលរដ្ឋដើម្បីរក្សាការផ្សាភ្ជាប់ការងារទំនាក់ទំនង និងបង្កើនភាពស្និទ្ធស្នាល

Leave Your Reply

*