ជាតិ

ថវិកាជាង៩ម៉ឺនដុល្លា ដែលសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរីប្រមូលបានសប្បុរសជននានា ក្នុងថ្ងៃរៀបចំពិធីអបអរសាទរខួបទី១៥៥

ខេត្តមណ្ឌលគិរី៖ ក្នុងការរៀបចំពិធីអបអរសាទរខួបទី១៥៥ទិវាភិភពលោកកាកបាទក្រហម អឌ្ឍច័ន្ទក្រហម៨ឧសភា សាខាកាកបាទ្រហមកម្ពុជាខេត្តមណ្ឌលគិរី ប្រមូលបានថវិកាជាង៩ម៉ឺនដុល្លាពីសប្បុរសជននានា។ពិធីនេះប្រព្រឹត្តទៅនៅព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះ នៅសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី ក្រោម អធិបតីភាព ឯកឧត្តម ឧកញ៉ា អ៊ឹង ស៊ីតាតវិរៈ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាជំនួយការផ្ទាល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មា ធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ឯកឧត្តម ម៉ែន ង៉ុយ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត និងវត្តមានចូលរួមរបស់ព្រះសង្ឃ លោក លោកស្រី ជាសមាជិក សមាជិកាសាខា អនុសាខាក្រុង ស្រុក យុវជនស្ម័គ្រចិត្ត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ព្រមទាំងសប្បុរសជន ជាតិ និងអន្តរជាតិជាច្រើនរយនាក់។

ថ្លែងឱកាសនោះ ឯកឧត្តម ស្វាយ សំអ៊ាង បានបញ្ជាក់ថា ការប្រារព្វទិវាកាកបាទក្រហម អឌ្ឍច័ន្ទ ក្រហមឆ្នាំនេះ ក្រោមប្រធានបទ «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែងសម្រាប់គ្រប់គ្នា សម្រាប់គ្រប់ៗគ្នា មិនទុកនណាម្នាក់ចោល» ក្នុងនោះដោយប្រមូលថវិកាពីសប្បុរសជនដោយតួលេខបឋមចំនួន$៩៣,៨៤៨. ០០ ក្នុងនោះ ឯកឧត្តម ឧកញ៉ា អ៊ឹង ស៊ីតាតវិរៈ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចូល រួមបរិច្ចាគចំនួន៣ម៉ឺនដុល្លាផងដែរ។

បន្ទាប់មកឯកឧត្តម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី និងសប្បុរសជនទាំងអស់ ដែលតែងតែចូលរួមផ្តល់ការគាំទ្រ ទាំងស្មារតី និងសម្ភារៈ ព្រមទាំងថវិកា ដើម្បីជួយដល់សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី អាចមានលទ្ធ ភាពបន្តនូវការងារមនុស្សធម៌ដ៏ល្អប្រពៃ ក្នុងការជួយសង្រ្គោះប្រជាជនខ្មែរទូទៅ ដែលរងគ្រោះ និងងាយរងគ្រោះក្នុងករណីផ្សេងៗ ឫដោយគ្រោះដោយធម្មជាតិជាដើម។

បើតាមការបញ្ជាក់ពីលោកស្រី ដួច ដារ៉ា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានឲ្យដឹងថា សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរីនាឆ្នាំ២០១៧-២០១៨នេះ បានជួយជនរងគ្រោះ ដោយគ្រោះមហន្តរាយ និងឧបទ្ទវហេតុផ្សេងៗ ដែលបានកើតទ្បើងធ្វើឲ្យពលរដ្ឋរងគ្រោះចំនួន ៣៩៨គ្រួសារ ដែលត្រូវចំណាយថវិកាអស់ ១៧៩ ១០០០០០រៀល រួមទាំងសកម្មភាពមនុស្សធម៌ផ្សេងៗ របស់សាខាកាកបាទក្រហមខេត្តមណ្ឌលគិរីផងដែរ៕ដោយ៖រមនា

 

SHARE
RELATED POSTS
(ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោន្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាយាងមកជាម្លុបដល់កូនចៅនៅខេត្តស្វាយរៀង)
លោក​ឧ​ត្ត​ម​សេនីយ៍ ឯម កុសល ស្នងការ​នគរបាល​ខេត្ត និង​គណ:ស្នងការ អមដំណើរ​ចុះ​ត្រួតពិនិត្យ ទីតាំង​កន្លែង​ប្រារព្ធ​ពិធី សម្ពោធ​ស្ពាន សម្តេច​តេ​ជោ កោះ​ប៉ែន
លោក​ឧ​ត្ត​ម​សេនីយ៍ មាស សុវណ្ណ អញ្ជើញ​ចូលរួម​កិច្ចប្រជុំ ក្នុង​ថ្ងៃ​ទិវា នារី​អន្តរជាតិ ៨មីនា ក្នុង​មូលដ្ឋាន

Leave Your Reply

*