ជាតិ

រដ្ឋបាលខេត្តកំពត​បើកកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តលើកទី៤៨អាណត្តិទី២

ខេត្តកំពត៖ កាលពីព្រឹកថ្ងៃពុធ ១០រោច ឆ្នាំ​ច​សំរិទ្ធ​ស័ក​ព.ស​២៥៦២​ត្រូវថ្ងៃទី០៩ ខែឧសភា​ឆ្នាំ ២០១៨ រដ្ឋបាលខេត្តកំពត បាន​បើកកិច្ចប្រជុំសាមញ្ញលើកទី៤៨ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព ឯ.ឧ អ៉ឹង-ម៉េងហួរប្រធានក្រុមប្រឹក្សាខេត្ត និងឯ.ឧជាវ តាយអភិបាល​នៃគណៈអភិបាលខេត្ត​និងមានសមាជិកក្រុមប្រឹក្សាខេត្តចូលរួមចំនួន១៦លើកូរ៉ុម១៧រូប។​
កិច្ចប្រជុំ មានរបៀបវរៈ រួមមាន៖
១- ពិនិត្យ និង​អនុម័ត លើរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញ​លើកទី៤៨ របស់ក្រុមប្រឹក្សាខេត្ត។​
២-ពិនិត្យនិងអនុ័ត លើកំណត់ហេតុ​នៃកិច្ចប្រជុំសាមញ្ញលើកទី៤៧ របស់ក្រុមប្រឹក្សាខេត្ត។​
៣-ពិនិត្យនិងអនុម័លើ​សេចក្ដី​ព្រាងរបាយការណ៍ប្រចាំខែមេសា ឆ្នាំ ២០១៨ស្ដីពីការអនុវត្តការងារ របស់រដ្ឋបាលខេត្ត។​
៤-ពិនិត្យ​និងអនុម័ត លើការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្រ្តីរាជការ​បុគ្គលិក​សាលាខេត្ត សម្រាប់ខែមេសាឆ្នាំ២០១៨និងមានបញ្ហាផ្សេងៗ​ចូលរួម​មតិរបស់អង្គប្រជុំ។​ ដោយ៖ ហង្ស​ សុភាព​

 

SHARE
RELATED POSTS
សង្ក្រាន្តស្វាយរៀងលើកទី២ឆ្នាំ២០១៨នៅតាមមន្ទីរអង្គភាពនានានិងនៅតាមគេហដ្ឋានមានការរៀបចំកែលំអរតុបតែងដាក់ភ្លើងពណ៍សម្រាប់ទទួលទេវតាឆ្នាំថ្មី
ហាមប្រុសៗនៅ​កម្ពុជា ប្រើ​ថ្នាំ​មួយ​ប្រភេទ​នេះ​ដាច់ខាត ប្រយ័ត្ន​ខាន​ត​ពូជ
ឯកឧត្តម វ៉ាថន អភិបាល នៃ គណអភិបាលខេត្ត និងលោកឧត្តមសេនីយ៍ លន់សុផាត ស្នងការនគរបាល

Leave Your Reply

*