ថ្ងៃ​អាទិត្យ, ខែ​កុម្ភៈ 28, 2021
VD7 News
  • ព័ត៌មានជាតិ
  • ​ព័ត៌មានអន្តរជាតិ
  • សន្តិសុខ និង សង្គម
  • ចរាចរណ៍
  • ​សេដ្ឋកិច្ច
  • ដំណឹងអចលនទ្រព្យ
  • ផ្សេងៗ
គ្មាន​លទ្ធផល
View All Result
VD7 News
  • ព័ត៌មានជាតិ
  • ​ព័ត៌មានអន្តរជាតិ
  • សន្តិសុខ និង សង្គម
  • ចរាចរណ៍
  • ​សេដ្ឋកិច្ច
  • ដំណឹងអចលនទ្រព្យ
  • ផ្សេងៗ
គ្មាន​លទ្ធផល
View All Result
VD7 News
គ្មាន​លទ្ធផល
View All Result
ទំព័រដើម សន្តិសុខ និង សង្គម

អាជ្ញាធរឃុំឈើកាច់ រងការចោទប្រកាន់ថា ឃុបឃិតជាមួយឈ្មួញ លួចថវិកាជាតិ

ព្រៃវែង ៖ ប្រភពពត៌មានពីមូលដ្ឋានឃុំឈើកាច់ នៃស្រុកបាភ្នំ ខេត្តព្រៃវែង បានអោយដឹងថា អាជ្ញាធរឃុំមួយនេះ កំពុងឃុបឃិតគ្នាជាមួយក្រុមហ៊ុនមួយ ដែលទទួលម៉ៅការ ជួសជុលផ្លូវលំមួយខ្សែប្រវែង៥គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៣១៧ ត្រង់ចំណុចខាងកើតវត្តឃ្លាំងចាក់ឆ្ពោះទៅក្នុងភូមិត្នោត និងភូមិកណ្តាល ដោយធ្វើផ្លូវដែលគ្មានគុណភាព សល់លុយចែកគ្នាចាយ។
ការចោទប្រកាន់នេះបានធ្វើឡើង បន្ទាប់ពីគេបានពិនិត្យឃើញថា ក្រុមហ៊ុន ឃឹម ភឿន ដែលជាក្រុមហ៊ុនទទួលម៉ៅការធ្វើផ្លូវនេះ កំពុងធ្វើការជួសជុលនិងសាងសង់ផ្លូវ ដោយពុំត្រឹមត្រូវ ទៅតាមស្តង់ដារបច្ចេកទេសនោះទេ ចំណែកឯអាជ្ញាធរឃុំដែលជាម្ចាស់គំរោង និងមានតួនាទីត្រួតពិនិត្យលើការងារនេះ បែរជាសំងំស្ងាត់ឈឹង មិនខ្ចីចុះពិនិត្យមើលទាល់តែសោះ បណ្តោយអោយគេធ្វើផ្លូវតាមរបៀបលំៗ កិបកេងគុណភាព ហើយយកថវិកាជាតិអស់រាប់សិបលាន។

ប្រជាពលរដ្ឋដែលរស់នៅជាប់ទីតាំងដែលគេកំពុងធ្វើផ្លូវនេះ បានអោយដឹងថា នៅថ្ងៃទី១៦មិថុនា ក្រុមហ៊ុន ឃឹម ភឿន បានដឹកដីខ្សាច់ភ្នំពណ៌ខ្មៅដែលជាប្រភេទដីស្អុយ មកចាក់លើផ្លូវនេះរួចឈូសពង្រាបពីលើស្តើងៗ កំរ៉ាស់មិនបានកន្លះតឹកទេ ហើយកន្លែងខ្លះដីខ្ពស់ស្រាប់គេកៀរយកតែម្តង រួចហើយក៏ដកគ្រឿងចក្រទៅវិញបាត់អស់នៅល្ងាចថ្ងៃដដែលនោះ ដោយមិនបានកិនបង្ហាប់នោះទេ ហើយក៏មិនដឹងថា គេឈប់ធ្វើត្រឹមហ្នឹង ឬយ៉ាងណានោះដែរ។
ប្រភពពត៌មានពីឃុំឈើកាច់បានអោយដឹងថា ផ្លូវ១ខ្សែនេះ គឺជាប្រភេទផ្លូវលំក្រាលខ្សាច់ភ្នំ នៅក្នុងគំរោងមូលនិធិឃុំ ដែលថ្នាក់ជាតិបានទំលាក់កញ្ចប់ថវិកា មកអោយថ្នាក់ក្រោមជាតិដើម្បីធ្វើការអភិវឌ្ឍន៌នៅថ្នាក់មូលដ្ឋាន។ តម្លៃប៉ាន់ប្រមាណសំរាប់ធ្វើផ្លូវនេះ គឺតម្លៃ៩៤លានរៀល ហើយក្រោយពីដេញថ្លៃរួចតម្លៃបានធ្លាក់នៅត្រឹម៦៤លានរៀល ដោយទទួលការដោយក្រុមហ៊ុនឈ្មោះ ឃឹម ភឿន ចំណែកលុយដែលនៅសល់៣០លាន អាជ្ញាធរឃុំឈើកាច់ បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន ធ្វើផ្លូវបន្តពីលើគំរោងនេះតែម្តង គឺធ្វើបង្ហើយលុយ ដូច្នេះការជួសជុលផ្លូវ១ខ្សែនេះ មានតម្លៃសរុបគឺ៩៤លានរៀល។

ពាក់ពន្ធ័ទៅនិងបច្ចេកទេសនៃការធ្វើផ្លូវនេះដែរ មន្ត្រីជំនាញបានបង្ហើបប្រាប់ថា តាមគំរោងផ្លូវនេះមានទទឹង៤ម៉ែត្រ បណ្តោយ៥គីឡូម៉ែត្រ នៅលើដងផ្លូវគេត្រូវចាក់ខ្សាច់ភ្នំហើយកិនបង្ហាប់កំរ៉ាស់៣តឹក ហើយត្រូវដាំស្មៅនៅតាមជើងទេអមសងខាងផ្លូវផងដែរ។ ប៉ុន្តែអ្វីដែលឃើញជាក់ស្តែង គឺខាងក្រុមហ៊ុនបែរជាយកខ្សាច់ស្អុយពណ៌ខ្មៅមកចាក់ ហើយឈូសពង្រាបស្តើងៗនៅលើដងផ្លូវ ដោយពុំមានការកិនបង្ហាប់នោះទេ។ ការធ្វើផ្លូវបែបនេះ គឺខុសលក្ខណៈបច្ចេកទេសទាំងស្រុង ហើយផ្លូវក៏ពុំមានគុណភាពនោះដែរ។
ចំពោះករណីនេះ លោក យឹម សាភាន់ មេឃុំឈើកាច់ បានអោយកោះសន្តិភាពដឹងតាមទូរសព្ទ័ កាលពីព្រឹកថ្ងៃទី១៧មិថុនាថា ដីដែលគេដឹកយកទៅចាក់ធ្វើផ្លូវនេះ គឺជាដីដែលគេជីកធ្វើស្រះស្រង់នៅក្បែសាលាស្រុកបាភ្នំ ហើយដីនោះខ្មៅឬមានគុណភាពឬអត់នោះ លោកមិនបានដឹងនោះទេ ព្រោះលោកមិនបានទៅពិនិត្យមើល ហើយគេធ្វើផ្លូវយ៉ាងម៉ិចនោះក៏លោកមិនទាន់បានទៅមើលដែរ ព្រោះរវល់ពេក។
ចំណែកលោក ប៉ោ ពីឡុត ប្រធានកម្មវិធីសិលាខេត្តព្រៃវែង បានអោយដឹងតាមទូរសព្ទ័ថា រឿងដីមានគុណភាពឬអត់នោះ យើងមិនអាចមើលត្រឹមភ្នែកទទេនោះទេ គឺទាល់តែយកទៅពិនិត្យនៅក្នុងឡាបូសិន។ ហើយរឿងដីដែលត្រូវយកទៅធ្វើផ្លូវខាងលើនោះ គឺជាតួនាទីរបស់លោកមេឃុំ ដែលត្រូវរកអោយក្រុមហ៊ុនគេយកទៅធ្វើ ដូច្នេះសូមសួរទៅខាងឃុំទៅទើបដឹងច្បាស់ ប៉ុន្តែទោះជាយ៉ាងណា លោកនិងចាត់អោយមន្រ្តីរបស់លោក ចុះទៅពិនិត្យមើលសិន។

ទោះជាយ៉ាងណាក៏ដោយ មន្រ្តីមួយចំនួនបានបង្ហើបអោយដឹងថា គំរោងធ្វើផ្លូវនេះអាជ្ញាធរឃុំជាម្ចាស់គំរោង ដែលមានតួនាទីត្រួតពិនិត្យបច្ចេកទេស និងគុណភាពផ្លូវផងដែរ ហើយនៅពេលធ្វើផ្លូវរួច អាជ្ញាធរឃុំពិនិត្យឃើញផ្លូវគ្មានគុណភាព ឬមិនអនុលោមទៅតាមកំរិតស្តង់ដារអាជ្ញាធរឃុំមិនស៊ីញ៉េទទួលយក ក្រុមហ៊ុនទទួលការ ក៏មិនអាចបើកប្រាក់បានដែរ ដូច្នេះគេអាចរងចាំមើលនៅពេលក្រុមហ៊ុន ឃឹម ភឿន បញ្ចប់ការសាងសង់ផ្លូវនេះ បើផ្លូវគ្មានគុណភាព ហើយអាជ្ញាធរឃុំឈើកាច់ នៅតែស៊ីញ៉េទទួលយកទៀតនោះ គឺបានន័យថា អាជ្ញាធរឃុំឈើកាច់ ពិតជាឃុបឃិតគ្នាជាមួយឈ្មួញ លួចថវិកាជាតិពិតមែនហើយ៕

 

ចែកចាយ242Tweet151

ទំនាក់ទំនងប្រកាស

ទីតាំងកត់ឆ្នោតវៀតណាមP9មានអ្វីពាក់ព័ន្ទជាមួយនិងអធិការខណ្ឌឫស្សីកែវបានជាមិនហ៊ានបង្ក្រាប

ទីតាំងកត់ឆ្នោតវៀតណាមP9មានអ្វីពាក់ព័ន្ទជាមួយនិងអធិការខណ្ឌឫស្សីកែវបានជាមិនហ៊ានបង្ក្រាប

ខែ​កុម្ភៈ 22, 2021
ឃាត់ខ្លួនជនសង្ស័យ២នាក់ ដកហូតអាវុធវែង១ដើម ពាក់ព័ន្ធករណីប៉ុនប៉ងមនុស្សឃាត

ឃាត់ខ្លួនជនសង្ស័យ២នាក់ ដកហូតអាវុធវែង១ដើម ពាក់ព័ន្ធករណីប៉ុនប៉ងមនុស្សឃាត

ខែ​កុម្ភៈ 8, 2021
ឃាត់ខ្លួន​មនុស្ស​ចំនួន​ ១០នាក់ ក្នុងនោះ​ក៏មាន​អតីត​ ឧត្ដមសេនីយ៍​ពាក់ផ្កាយ​ទៀតផង​

ឃាត់ខ្លួន​មនុស្ស​ចំនួន​ ១០នាក់ ក្នុងនោះ​ក៏មាន​អតីត​ ឧត្ដមសេនីយ៍​ពាក់ផ្កាយ​ទៀតផង​

ខែ​កុម្ភៈ 3, 2021
ទីតាំងរោងសិប្បកម្មកែច្នៃឈើខុសច្បាប់មួយកន្លែងនៅស្រុកជាំក្សាន្ត ត្រូវបានសមត្ថកិច្ចជំនាញបង្ក្រាប និងដកហូតវត្ថុតាង

ទីតាំងរោងសិប្បកម្មកែច្នៃឈើខុសច្បាប់មួយកន្លែងនៅស្រុកជាំក្សាន្ត ត្រូវបានសមត្ថកិច្ចជំនាញបង្ក្រាប និងដកហូតវត្ថុតាង

ខែ​មករា 29, 2021

Discussion about this post

Recommended

ស្នងការខេត្តឧត្តរមានជ័យ​មិនខ្វល់ពីគោលនយោបាយភូមិឃុំមានសុវត្ថិភាព​របស់ប្រមុខរាជរដ្ឋាភិបាល ទុកអោយពលរដ្ឋរងគ្រោះរាល់ថ្ងៃ​

ស្នងការខេត្តឧត្តរមានជ័យ​មិនខ្វល់ពីគោលនយោបាយភូមិឃុំមានសុវត្ថិភាព​របស់ប្រមុខរាជរដ្ឋាភិបាល ទុកអោយពលរដ្ឋរងគ្រោះរាល់ថ្ងៃ​

ខែ​មករា 21, 2021
យុវជន១ក្រុមត្រូវកម្លាំងសមត្ថកិច្ចស្រុកថ្មគោលឃ្លាត់ខ្លួន

យុវជន១ក្រុមត្រូវកម្លាំងសមត្ថកិច្ចស្រុកថ្មគោលឃ្លាត់ខ្លួន

ខែ​កក្កដា 24, 2019

ចំណាត់ក្រុម

  • Uncategorized
  • កីឡា​
  • ចរាចរណ៍
  • ដំណឹងអចលនទ្រព្យ
  • ផ្សេងៗ
  • ព័ត៌មានជាតិ
  • ព័ត៌មាន​ដីធ្លី​
  • ព័ត៌មាន​ប្រចាំថ្ងៃ
  • ​ព័ត៌មានអន្តរជាតិ
  • មាតិការព័ត៌មាន
  • សង្គម​
  • សន្តិសុខ និង សង្គម
  • ​សេដ្ឋកិច្ច

Don't miss it

Uncategorized

ថ្លើមធំមែនហ៊ានក្លែងហត្ថលេខា និង ត្រា របស់សម្តេចតេជោ ហ៊ុន សែន ជនសង្ស័យ៤នាក់ ត្រូវបានសមត្ថកិច្ច ចាប់ខ្លួន

ខែ​កុម្ភៈ 27, 2021
Uncategorized

លោកតាឈ្មោះ រត្ន័ យ៉ាន់ អាយុ ៧៦ឆ្នាំ ចាប់រំលោក ក្មេងស្រីអាយុ១០ឆ្នាំ បានសំរេច ២ដង នៅស្រុក កំពង់ត្របែក

ខែ​កុម្ភៈ 26, 2021
Uncategorized

ចាងហ្វាងព័ត៌មាន VD7NEWS ពិតប្រាកដមែន

ខែ​កុម្ភៈ 24, 2021
Uncategorized

ភ្នាក់ងារអង្គភាពសារព័ត៌មាន VD7NEWS ពិតប្រាកដមែន

ខែ​កុម្ភៈ 25, 2021
Uncategorized

ភ្នាក់ងារអង្គភាពសារព័ត៌មាន VD7NEWS ពិតប្រាកដមែន

ខែ​កុម្ភៈ 25, 2021
Uncategorized

ភ្នាក់ងារអង្គភាពសារព័ត៌មាន VD7NEWS ពិតប្រាកដមែន

ខែ​កុម្ភៈ 25, 2021

វីឌីសេវេនញ៉ូវ

អាសយដ្ឋានទីស្នាក់ការ ស្ថិតនៅភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ។
ទទួលបានអជ្ញាបណ្ណតាមប្រកាសក្រសួងលេខ ១៧៨.ប្រក


ទំនាក់ទំនងតាមរយៈ
- ទូរសព្ទ៖ 016 69 77 66 /077 681 455
- អ៊ីមែល៖ vd7newsdaily@gmail.com

Recent News

ថ្លើមធំមែនហ៊ានក្លែងហត្ថលេខា និង ត្រា របស់សម្តេចតេជោ ហ៊ុន សែន ជនសង្ស័យ៤នាក់ ត្រូវបានសមត្ថកិច្ច ចាប់ខ្លួន

ខែ​កុម្ភៈ 27, 2021

លោកតាឈ្មោះ រត្ន័ យ៉ាន់ អាយុ ៧៦ឆ្នាំ ចាប់រំលោក ក្មេងស្រីអាយុ១០ឆ្នាំ បានសំរេច ២ដង នៅស្រុក កំពង់ត្របែក

ខែ​កុម្ភៈ 26, 2021

រក្សាសិទ្ធគ្រប់យ៉ាង © 2019 VD7 News

គ្មាន​លទ្ធផល
View All Result
  • ព័ត៌មានជាតិ
  • ​ព័ត៌មានអន្តរជាតិ
  • សន្តិសុខ និង សង្គម
  • ចរាចរណ៍
  • ​សេដ្ឋកិច្ច
  • ដំណឹងអចលនទ្រព្យ
  • ផ្សេងៗ

រក្សាសិទ្ធគ្រប់យ៉ាង © 2019 VD7 News

Login to your account below

Forgotten Password?

Fill the forms bellow to register

All fields are required. ចូលប្រើ

Retrieve your password

Please enter your username or email address to reset your password.

ចូលប្រើ