ចរាចរណ៍​

រថយន្តតាក់ស៊ីម៉ែត្រមួយគ្រឿងបើកបុកទ្រូងផ្លូវបាក់អស់ 2 ផ្ទាំងនិងក្រឡាប់ផ្ងារជើង

ភ្នំពេញ៖ រថយន្តតាក់ស៊ីម៉ែត្រមួយគ្រឿងបានបើកបុកថ្មពុះចែកទ្រូងផ្លូវបាក់អស់ពីរផ្ទាំងនិងក្រឡាប់ផ្ងរជើងតែម្ដងតែសំណាងល្អដែលមិនមានរងគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សដោយពុំទាន់ដឹងពីរមូលហេតុ។

យោងតាមប្រភពព័ត៌មាន ពីអ៊ុំប្រុសម្នាក់ដែលគាត់ជាសន្តិសុខយាមនៅក្បែរកន្លែងកើតហេតុនោះបានឃើញហេតុការគាត់បានបញ្ជាក់ឲ្យដឹងផងដែរថាវេលាម៉ោង3.20នាទីយប់ ថ្ងៃទី 8 ខែឧសភា ឆ្នាំ 2018ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមនរាជធានីភ្នំពេញមុនពេលកើតហេតុគាត់បានឃើញរថយន្តតាក់ស៊ីម៉ែត្រមួយគ្រឿងដែលមានពាក់ស្លាកយហោgreat wall ដែលមានពាក់ស្លាកលេខភ្នំពេញ 2Z 7739 ដែលបើកបរនៅតាមបណ្ដោយផ្លូវព្រះវង្សក្នុងទិសដៅពីរជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុខាងលើមិន ដឹងថាយ៉ាងរថយន្តនោះបែកកង់ឬក៏បណ្តាលមកពីរអ្វីនោះទេក៏ស្រាប់តែរេចង្កូតមកបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់ 2 ផ្ទាំងនិងក្រឡាប់ផ្ងារជើងតែម្តងនៅក្នុងនោះដែរគាត់បានឃើញជនជាតិចិនចំនួន4នាក់និងរួមទាំងតៃកុងឡានម្នាក់ទៀតទាំងអស់ 5នាក់តែជាសំណាងល្អដែលមិនមានរងរបួសដល់អាយុជីវិតមនុស្សណាម្នាក់ឡើយទោះជាមានហេតុការណ៍បែបនេះហើយតៃកុងឡានក៏ចេញមកមើលឡានរបស់គាត់ហើយនិងជនជាតិចិនចំនួន4នាក់ទៀត ក៏បានលូនចេញពីរក្នុងរថយន្តមកខាងក្រៅដែររួចហើយក៏ហៅតាក់ស៊ីផ្សេងទៀតដឹកបន្តដំណើរទៅទៀតចេញបាត់អស់ទាំងតៃកុងឡានទាំងភ្ញៀវបាត់អស់តែម្តង។

ក្រោយពេលកើតហេតុកម្លាំងជំនាញចរាចរណ៍របស់អធិការដ្ឋានខណ្ឌចំការមនក៏បានមកត្រួតពិនិត្យមើលនឹងស្ទូចយករថយន្តខាងលើយកទៅរក្សាទុក្ខនៅឯអធិការដ្ឋានខណ្ឌចំការមនដើម្បីនឹងធ្វើការដោះស្រាយទៅតាមនិតិវិធីច្បាប់នៅពីក្រោយ៕ ដោយ៖ សូសុខា​

 

SHARE
RELATED POSTS
ស្រវឹងបើកឡានបុកថូផ្កាបណ្តាលអោយរងការខូចខាតយ៉ាងដំណំ…(មានវីដេអូ)
ស្លាប់០១នាក់របួសធ្ងន់ស្រាល០៨នាក់ ដោយសារគ្រោះថ្នាក់ក្រឡាប់រថយន្តសាំយ៉ុង
អ្នកសារព័ត៌មានម្នាក់ត្រូវបានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុដោយគ្រោះថ្នាក់ចរាចរណ៍

Leave Your Reply

*