ជាតិ

សមាជិកថ្មីមកពីគណៈបក្សសង្គ្រោះជាតិចំនួន១០៧១នាក់ប្តេជ្ញាចឹត្តបោះឆ្នោតជួនគណៈបក្សប្រជាជន

ខេត្តស្វាយរៀង៖ ឯកឧត្តម ម៉ឹង សំផន បានថ្លែងថា មានគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលជាអ្នករំដោះឲ្យប្រជាពលរដ្ឋរួចផុតពីរបបវាលពិឃាត ប៉ុល ពត ហើយបានប្រែក្លាយប្រទេសតាំងពីបាតដៃទទេរ ឲ្យមានភាពរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន បានបង្រួបបង្រួមជាតិឲ្យមានខ្មែរតែមួយ។

ឯកឧត្តមបានថ្លែងបែបនេះនៅក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មមកពីគណៈបក្សសង្គ្រោះជាតិធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនស្រុកចន្រ្ទា និងក្រុងបាវិត នៅរសៀលថ្ងៃទី០៦ ខែឧសភាឆ្នាំ២០១៨ដែលបានប្រកាសបញ្ចូលសមាជិកថ្មីចំនួន១,០៧១នាក់ ។

ឯកឧត្តមម៉ឹង សំផន បានថ្លែងបន្តថា៖ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា បានកសាងហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង ជាពិសេសនៅខេត្តស្វាយរៀង ពីមុនមិនធ្លាប់មានរោងចក្រសហគ្រាសដូចសម័យនេះទេ ឥឡូវនេះមានរោងចក្រសហគ្រាសជាច្រើនកន្លែង ដែលអាចស្រូបយកកម្មកររាប់ម៉ឺននាក់ ទាំងអស់នេះក៏ដោយសារប្រទេសមានសុខសន្តិភាពពេញលេញ ទើបមានឱកាសអភិវឌ្ឍប្រទេស។

ឯកឧត្តមម៉ឹង សំផន បានបញ្ជាក់ពីការរលាយរបស់គណបក្សសង្គ្រោះជាតិ ប្រាប់ដល់សមាជិកបក្សថា អតីតគណបក្សសង្គ្រោះជាតិ បានរលាយទៅដោយសារមេបក្សខ្លួនឯង គឺ៖លោកកឹម សុខា និង សម រង្ស៊ី ដែលគប់គិតជាមួយបរទេស ប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់ ការកាត់ទឹកដីឱ្យបរទេស និងការឃោសនាមិនឱ្យប្រជាពលរដ្ឋទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នាពេលខាងមុខ។

ដោយឡែកសមាជិកទើបបាបចុះចូលថ្មីក៏បានប្ដេជ្ញាថា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីជ្រើសរើសតំណាងរាស្ត្រ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ៕ (ដោយ៖ សោមសុនឌីណេ)

 

SHARE
RELATED POSTS
ឆេះផ្សារច្បារអំពៅ ជាច្រើនម៉ោងផ្អើរទាំងកណ្តាលអាទ្រាត
ប្រជាពលរដ្ឋ ស្នើឲ្យ​សាលាដំបូង​ខេត្ត​ព្រះសីហនុ​ ពិចារណា​ការ​ចេញ​លិខិត​រក្សា​ការពារដីអនុក្រឹត្យរបស់រដ្ឋ ​ជូន​ អ្នកស្រី​ ឡឹក​ លក្ខិណា
សម្តេចតេជោហ៊ុន សែននាយរដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៥ ពីព្រែកក្តាមដល់ខេត្តពោពិ៍សាត់

Leave Your Reply

*