ជាតិ

សាខាកាកបាទក្រហមខេត្តព្រះសីហនុ ប្រារព្ធពិធីអបអរសារទរខួបលើកទី១៥៥នៃទិវាពិភពលោក ក្រោម​អធិបតីភាព​ឯកឧត្តម ប៉ុល សារឿន

ខេត្តព្រះសីហនុ៖ សាខាកាកបាទក្រហមខេត្តព្រះសីហនុ ប្រារព្ធពិធីអបអរសារទរខួបលើកទី១៥៥នៃទិវាពិភពលោកកាកបាទក្រហមនិងអឌ្ឍច័ន្ទក្រហម៨ឧសភាឆ្នាំ២០១៨ក្រោមប្រធានបទ(កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់គ្នា)ក្រោមវត្តមានឯកឧត្តម ប៉ុល សារឿន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី៤ឧសភា២០១៨ ។

ឯកឧត្តមលូ គឹមឈន់ប្រធានសាខាកាបាទក្រហមកម្ពុជាខេត្តព្រះសីហនុ មានប្រសាសន៍បញ្ជាក់ថា សម្រាប់ទិវាពិភពលោកកាកបាទក្រហមនិងអឌ្ឍច័ន្ទក្រហម ៨ ឧសភាឆ្នាំ២០១៨នេះ នៅខេត្តព្រះសីហនុ សាខាកាកបាទក្រហមកម្ពុជាខេត្ត ទទួលលបានការចូលរួមឧបត្ថម្ភជាថវិកាពីឯកឧត្តមលោកជំទាវ លោក លោកស្រី សប្បុរសជនគ្រប់មជ្ឈដ្ឋាន មានចំនួនជាង ៨០មុឺនដុល្លារ​​ បើ​ប្រៀបធៀប​និង​ឆ្នាំ​ ២០១៧ កន្លងទៅ​ មាន​ការ​កើនឡើង​ ជាង​ ២០មឺុន ដុល្លារ​។

មានប្រសាសន៍សំណេះសំណាលក្នុងពិធី នេះឯកឧត្តមប៉ុល សារឿន បានថ្លែងអំណរអរគុណដល់សប្បុរសជនទាំងអស់ដែលបានចូលរួមបរិច្ចាគថវិកា ដើម្បីជួយទ្រទ្រង់ដល់សកម្មភាពកាកបាទក្រហមកម្ពុជា ក្នុងការជួយសង្រ្គោះដល់ជនក្រីក្រ ជនរងគ្រោះនិងជនងាយរងគ្រោះក្នុងករណីកើតគ្រោះមហន្តរាយផ្សេងៗ ដែលកាកបាទក្រហមកម្ពុជានឹងប្រើប្រាស់ ជួយដល់ពលរដ្ឋដោយមិនប្រកាន់និន្នាការនយោបាយ សាសនា ពូជសាសន៍ឬពណ៏សម្បុរអី្វឡើយ។

បន្ទាប់មកអង្គពិធី​និងមាន​ការ​ចាប់​ឆ្នោត​ផ្ដល់​រង្វាន់ជូនប្អូនៗ ក្រុម​និស្សិត​ជាច្រើន​ផងដែរ​ មាន​ម៉ូតូ​ ម៉ាស៊ីន​ត្រជាក់​ កង្ហារ​ ឆ្នាំ​ងដាំបាយ​អគ្គិសនី​ជា​ច្រើន​រង្វាន់​ទៀតផង​៕ រាយការណ៍​ដោយ៖(VD7)ប្រចាំ​ខេត្តខេត្តព្រះសីហនុ

 

SHARE
RELATED POSTS
លោកវរសេនីយ៍ ឯកធាម ពិសិដ្ឋ នាយការិយាលយ័បុគ្គលិក បាននាំយកអំណោយ ទៅជូនគ្រួសា នៃសព
លោកជំទាវ ម៉ែន សំ អន ជំ​រុញអោយ​អាជ្ញាធរខេត្ត​ ចុះ​មូល​ដ្ឋា​នដូច​ភ្លៀងរលឹម ​និង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ក្នុង​ខេត្ត​ ជូន​ពលរដ្ឋ​ឲ្យ​ទាន់ពេលវេលា
សម្តេច ស ខេង អញ្ជើញ​ចូលរួម​ក្នុង​ពិធីបួងសួង ដែល​បាន​ប្រារព្វ​ឡើង នៅមុខ​ប្រាសាទ​បាណន់ ដើម្បី​សេចក្តីសុខ

Leave Your Reply

*