ខេត្តកំពង់ស្ពឺ៖ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ១១កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័កពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០១៩នេះ ឯកឧត្តម គិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីភាពក្នុងពិធី ពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តកំពង់ស្ពឺអាណត្តិទី ៣ សមាសភាពចូលរួម ឯកឧត្តម លោកជំទាវ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី អភិបាលស្រុក ក្រុង សរុបប្រមាណជា ២០០នាក់ ប្រារព្ធធ្វើនៅសាលប្រជុំសាលាខេត្តកំពង់ស្ពឺ។
បន្ទាប់ពីឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តថ្មីដែលទើបប្រកាសតែងតាំង បានឡើងប្ដេជ្ញាចិត្តរួចមកឯកឧត្តម គិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រីរ ដ្ឋមន្ត្រីក្រសួងផែនការមានប្រសាសន៍ថា÷ ការបណ្ដុះបណ្ដាលគណៈអភិបាលនៅថ្នាក់ក្រោមជាតិ ឲ្យមានសមត្ថភាពថ្មីពាក់ព័ន្ធរៀបចំចាត់ចែងការងារខាងលើនេះប្រកបទៅដោយលក្ខណៈពិសេស ថ្នាក់ក្រុង ស្រុក រៀបចំចាត់បុគ្គលិកតាមលក្ខន្តិកៈនៅថ្នាក់ក្រោមជាតិ។ ហើយមិនត្រូវធ្វើការឲ្យហួសពីសមត្ថភាពរបស់ខ្លួន ដែលជាអាជ្ញាធរថ្នាក់ក្រោមជាតិបានកំណត់ពីតម្រូវការ មធ្យោបាយ សម្ភារៈនៅក្នុងក្រុង ស្រុកដែលផ្អែកទៅលើតម្រូវការរចនាសម្ព័ន្ធដែល បានរៀបចំនោះឡើយ។ ត្រូវសិក្សាពីទំនាក់ទំនងឡើងវិញ នូវការគាំទ្រពីក្រោមជាតិ ថ្នាក់ក្រុង ស្រុកនិងឃុំ សង្កាត់ដើម្បីធានាណឲ្យបាននៅការរៀបចំចាត់ចែងនូវដំណើរការប្រកបដោយតម្លាភាព គណនេយ្យភាព។ ក្រុមប្រឹក្សាអាណត្តិទី ៣ ត្រូវយកចិត្តទុកដាក់បំផុតផ្អែកតាមសមិទ្ធផល ដែលគូរបញ្ជាក់ខាងលើក្រុមប្រឹក្សាអាណត្តិទី ៣ ត្រូវខិតខំដឹកនាំរដ្ឋបាលរបស់ខ្លួនឲ្យមានការអភិវឌ្ឍន៍លើគ្រប់វិស័យ។ ហើយកិច្ចការក្រុមប្រឹក្សាត្រូវយកចិត្តទុកដាក់ ដោយមានកិច្ចការបន្ទាន់ចាំបាច់បន្ទាប់ពីសេចក្តីប្រកាសកាន់មុខតំណែងនេះរួមមាន÷ មាត្រា ៤១០៦ ប្រ.ប .ក.ចុះថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០១៩ របស់ក្រសួងមហាផ្ទៃ ដើម្បីអញ្ជើញជាអធិបតីភាពនៅក្នុងការចូលកាន់មុខតំណែងក្រុមប្រឹក្សាក្រុង ស្រុក ដែលស្ថិតនៅក្នុងការងាររដ្ឋបាលរបស់ខ្លួន។ ហេតុនេះសូមឲ្យអភិបាលខេត្ត និងអភិបាលរងខេត្ត ត្រូវពិគ្រោះយោបល់បែងចែកតួនាទីភារកិច្ច គណៈអភិបាល ជាគណៈអធិបតីក្នុងកិច្ចប្រជុំនេះឲ្យបានទាន់ពេលវេលាស្របតាមសេចក្តីប្រកាសរបស់ គ.ជ.ប. តម្រូវមិនឲ្យលើសពី ១៤ថ្ងៃក្នុងការប្រកាសឲ្យកាន់ចូលកាន់មុខតំណែងក្រុមប្រឹក្សាខេត្ត។ ដូច្នេះក្រុមប្រឹក្សាក្រុង ស្រុកទាំង ៨ ត្រូវប្រកាសឲ្យហើយក្នុងរយៈពេល ៩ថ្ងៃខាងមុខនេះ។
ឯកឧត្តមបានបន្តឲ្យដឹងថា÷ ប្រជុំក្រុមប្រឹក្សាលើកទី ២ ក្រុមប្រឹក្សាត្រូវអនុវត្តឲ្យបាននូវកំណត់ហេតុ កិច្ចប្រជុំលើកទីមួយ។ ទី២.គឺបទបញ្ជាផ្ទៃក្នុងរបស់ខ្លួន។ ទី៣.កំណត់ប្រតិទិនកិច្ចប្រជុំ ១២ខែ រាប់ទាំងកិច្ចប្រជុំលើកទី ២ផង។ ឯកឧត្តមអភិបាលខេត្ត ត្រូវចាត់ចែងទៅដល់នាយករដ្ឋបាលខេត្ត ឲ្យមានការិយាល័យប្រជាប្រព័ន្ធ នៃសេនាធិការនដើម្បីចាប់ផ្ដើមធ្វើកិច្ចការមួយចំនួនដែលអនុវត្តការងារក្រុមប្រឹក្សារាជធានី ខេត្តដែលបានអនុវត្តក្នុងរយៈពេលកន្លងមក។ ហើយសមាជិកក្រុមប្រឹក្សាថ្មីត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់ខ្លួនឲ្យបានត្រឹមត្រូវតាមច្បាប់កំណត់ រួចផ្ញើទៅអង្គភាពប្រឆាំងអំពើពុករលួយមិនឱ្យលើសពីរយៈពេល ៣០ ថ្ងៃបន្ទាប់ពីប្រកាសចូលកាន់មុខតំណែងនេះ។ រួចហើយធ្វើប្រកាសទ្រព្យសម្បត្តិ និងបំណុលនេះធ្វើឡើងរយៈពេល ២ ឆ្នាំម្ដង ក្រុមប្រឹក្សាខេត្តការងារជាអាទិភាពអាណត្តិទី៣ គឺរៀបចំផែនការអភិវឌ្ឍន៍រយៈពេល ៥ ឆ្នាំតាមការរៀបចំវិស័យវិនិយោគបីឆ្នាំរំកិលផងដែរ៕
Discussion about this post