ខេត្តកែប៖ យុវជនម្នាក់បានរងរបួសធ្ងន់ ហើយបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ រថយន្តសាំយ៉ុងបុកជាមួយម៉ូតូប៊ីត ក្នុងទិសដៅបញ្ច្រាស់គ្នា។
គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលម៉ោង១០៖៣០នាទីព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ ចន្លោះបង្កោលគីឡូម៉ែត្រលេខ២៣-២៤ ស្ថិតក្នុងភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។
ជនរងគ្រោះឈ្មោះ រូយ ឡុង ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិអំពេងឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្ដកែប៕
Discussion about this post