ថ្ងៃ​ចន្ទ, ខែ​សីហា 15, 2022
VD7 News
  • ព័ត៌មានជាតិ
  • ​ព័ត៌មានអន្តរជាតិ
  • សន្តិសុខ និង សង្គម
  • ចរាចរណ៍
  • ​សេដ្ឋកិច្ច
  • ដំណឹងអចលនទ្រព្យ
  • ផ្សេងៗ
គ្មាន​លទ្ធផល
View All Result
VD7 News
  • ព័ត៌មានជាតិ
  • ​ព័ត៌មានអន្តរជាតិ
  • សន្តិសុខ និង សង្គម
  • ចរាចរណ៍
  • ​សេដ្ឋកិច្ច
  • ដំណឹងអចលនទ្រព្យ
  • ផ្សេងៗ
គ្មាន​លទ្ធផល
View All Result
VD7 News
គ្មាន​លទ្ធផល
View All Result
ទំព័រដើម ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកសន្និសីទកំពូល «សារព័ត៌មានអាស៊ី» លើកទី១៦ ឆ្នាំ២០១៩

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃពុធ ១០កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័កព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកជាផ្លូវការនូវសន្និសីទកំពូល «សារព័ត៌មានអាស៊ី» លើកទី១៦ ASIA MEDIA SUMMIT 2019 ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខា ក្នុងខេត្តសៀមរាប។

សន្និសីទកំពូល «សារព័ត៌មានអាស៊ី» លើកទី១៦ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ ក្រោមប្រធានបទ «ប្រព័ន្ធផ្សព្វផ្សាយឌីជីថល-អភិវឌ្ឍន៍ទីផ្សារ»។ សន្និសីទនេះ បានជជែកពិភាក្សាទៅបញ្ហាប្រឈមរបស់ស្ថាប័នព័ត៌មាន និងវិស័យព័ត៌មានក្នុងយុគសម័យបច្ចេកវិទ្យាទំនើបនេះ និងការប្រកួតប្រជែងដ៏ខ្លាំងក្លាជាមួយបណ្តាញសង្គមនេះ នឹងមានអ្នកចូលរួមជាថ្នាក់ដឹកនាំ និងតំណាងស្ថាប័នរដ្ឋាភិបាល ស្ថាប័នសារព័ត៌មាន ព្រមទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិប្រមាណ៦០០នាក់ មកពីបណ្ដាប្រទេសទេសជាង៤២នៅក្នុងតំបន់ និងលើពិភពលោក។ សន្និសីទនេះ គឺជាព្រឹត្តិការណ៍អន្តរជាតិនាំមុខមួយក្នុងវិស័យសោតទស្សន៍ ដែលផ្តល់កាលានុវត្តភាពដល់រដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មាន ប្រតិបត្តិករសោតទស្សន៍ និងបុគ្គលិកបម្រើការងារឲ្យប្រព័ន្ធផ្សព្វផ្សាយ ថ្នាក់ដឹកនាំវិស័យឧស្សាហកម្ម សកលវិទ្យាល័យ អ្នកស្រាវជ្រាវ អ្នកជំនាញ និងអ្នកតាក់តែងគោលនយោបាយ នៅជុំវិញពិភពលោក ដើម្បីជួបជុំ និងពិភាក្សាអំពីការអភិវឌ្ឍគុណភាពនៃប្រព័ន្ធផ្សព្វផ្សាយ និងដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងអំឡុងពេលនៃបដិវត្តន៍បច្ចេកវិទ្យាទំនើប។

ថ្លែងក្នុងពិធីបើក សម្តេចតេជោនាយករដ្ឋមន្ត្រីបានស្វាគមន៍ បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ ស្ថាប័នជាតិ មន្ត្រីរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍ និងបងប្អូនអ្នកសារព័ត៌មានជាតិ-អន្តរជាតិ ព្រមទាំងគណៈប្រតិភូ ទាំងអស់ដែលមានវត្តមាននៅលើទឹកដីអង្គរ ខេត្តសៀមរាប ដែលជាតំបន់ប្រវត្តិសាស្ត្រដ៏ល្បីរបស់កម្ពុជា ។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោនាយករដ្ឋមន្ត្រីបានកោតសរសើរចំពោះវិទ្យាស្ថានអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយអាស៊ីប៉ាស៊ីហ្វិក ដែលបានខិតខំជំរុញការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឤស៊ីឱ្យដើរទាន់ការរីកចម្រើននៃបច្ចេកវិទ្យាទំនើបនាពេលបច្ចុប្បន្ននេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបន្តថា ចរន្តនៃការរកីចម្រើនផ្នែកវិទ្យាសាស្ត្រនិងបច្ចេក- វិទ្យាទំនើប បានប្រែក្លាយ ឌីជីថលឆ្ពោះទៅកាន់បដិវដ្តឧស្សាហកម្មទី៤ ដែលជាកត្តាគន្លឹះក្នុងការអភិវឌ្ឍបច្ចេកវិទ្យា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងវិស័យផ្សេងៗទៀត ជាមួយនឹងការបង្កើតឡើង នូវកាលានុវត្តភាព និងអត្ថប្រយោជន៍ ដូចខាងក្រោម ៖
ទី១)បច្ចេកវិទ្យា ឌីជីថល បានជំនួសការប្រើប្រាស់បច្ចេកវិទ្យាឤណាឡូកប្រកបដោយសក្តានុពល ដើម្បីបង្កើនគុណភាព ប្រសិទ្ធភាព ដូចជាសំឡេង រូបភាព ល្បឿននៃការបញ្ជូនទិន្នន័យ ការរក្សាទុកទិន្នន័យ ការសន្សំសំចៃនៃការប្រើប្រាស់រលកឤកាសវិទ្យុ ការកាត់បន្ថយចំណាយផលិតកម្ម ការបង្កើនផលិតភាពសំបូរបែប ក្នុងវិស័យឧស្សាហកម្ម ប្រព័ន្ធផ្សព្វផ្សាយ ការកម្សាន្ត ការចែករំលែក និងការទទួលព័ត៌មានតាមមធ្យោបាយដ៏សំបូរបែប។ កម្ពុជាបាននិងកំពុងរៀបចំធ្វើការផ្លាស់ប្តូរប្រព័ន្ធផ្សាយទូរទស្សន៍ពីឤណាឡូក (Analog) ទៅឌីជីថល (Digital) ដែល គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៣ ដើម្បីសម្របខ្លួនទៅនឹងស្ថានភាព នៃការវិវត្តន៍ប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ ឌីជីថលក្នុងតំបន់ និងសកលលោក ព្រមទាំងការសិក្សា ដើម្បីបញ្ជៀសផលប៉ះញល់ផ្សេងៗ និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង ដើម្បី ដោះស្រាយបញ្ហាដែលកើត ចេញពីការប្រើប្រាស់បច្ចេកវិទ្យាថ្មីនេះ ។
​​ទី២)បច្ចេកវិទ្យា ឌីជីថលបានរួមបញ្ចូលគ្នារវាងវិស័យ ទូរគមនាគមន៍ និងប្រព័ន្ធផ្សព្វផ្សាយ ហើយបង្កើតបាននូវសក្តានុពល លើប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ឌីជីថល និងបណ្តាញទំនាក់ទំនង ជាសកលតាមប្រព័ន្ធអនឡាញ និងប្រព័ន្ធផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គម Facebook ,YouTube WeChat ,Telegram ,Twitter) ជាដើម ដែលបង្កើនសក្តានុពលប្រព័ន្ធ ផ្សព្វផ្សាយព័ត៌មាន និង ការតភ្ជាប់បណ្តាញទំនាក់ទំនងរវាងមនុស្ស និងមនុស្ស សម្រួលដល់ការធ្វើញណិជ្ជកម្ម កាត់បន្ថយរបាំងទីផ្សារ បង្កើតឱកាសឱ្យ វិស័យឯកជន និងសហគ្រិនដើម្បីមានលទ្ធភាពច្នៃប្រឌិតនូវធុរកិច្ច ថ្មីៗ ។
​ទី៣) ច្ចេកវិទ្យា ឌីជីថល បានធ្វើឱ្យការគ្រប់គ្រងប្រទេសក្លាយទៅជារដ្ឋាភិបាល ឌីជីថល ក្នុងការបង្កើនសកម្មភាពសេដ្ឋកិច្ច ឌីជីថល ការលើកកម្ពស់គុណភាព ប្រសិទ្ធភាពនៃ សេវាសាធារណៈ ប្រកបដោយគណនេយ្យភាព តម្លាភាព និងការតភ្ជាប់បណ្តាញ ទំនាក់ ទំនងផ្ទៃក្នុង និងសកលលោកទាំងមូល ។
​
ទន្ទឹមនឹងផលវិជ្ជមាននេះ បច្ចេកវិទ្យា ឌីជីថល នៃប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន បានផ្តល់គុណវិបត្តិផ្សេងៗ ដែលធ្វើឱ្យសកលលោកកំពុងប្រឈមទៅនឹងព័ត៌មានក្លែងបន្លំ ការញុះញង់បញ្ឆេះកំហឹង ការជេរប្រមាថដោយការស្អប់ខ្ពើម និងឧក្រិដ្ឋកម្មព័ត៌មានវិទ្យា ដូចជាការហេក(Hack)ចូលបំផ្លាញឯកសារសាធារណៈ ការជំរិតទារប្រាក់តាមប្រព័ន្ធអនឡាញ ការរំលោភលើសិទ្ធិបុគ្គលជាដើម បាននិងកំពុងគំរាមដល់សន្តិសុខតំបន់ និងសកលលោក ទាំងមូល ។ ដូច្នេះ តម្រូវឱ្យភាគីញក់ព័ន្ធទាំងអស់ រួមគ្នាបង្កើននូវកិច្ចសហ-ប្រតិបត្តិការ ឱ្យកាន់តែជិតស្និទ្ធថែមទៀត ទាំងក្នុងក្របខណ្ឌទ្វេភាគីក្របខណ្ឌក្នុងតំបន់ និងសកលលោកដើម្បីប្រយុទ្ធប្រឆាំងទៅនឹងព័ត៌មានក្លែងបន្លំ និងឧក្រិដ្ឋកម្មព័ត៌មានវិទ្យានេះ ។
​
ដើម្បីឱ្យបដិវត្តឧស្សាហកម្មទី៤ ដែលជាចរន្តនៃ ការរីកលូតលាស់ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បង្កើនទំនុកចិត្តលើប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ឌីជីថល ព្រមទាំងផ្តល់អត្ថប្រយោជន៍ ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ទំនាក់ទំនងនិងសន្តិសុខនៅ ក្នុងតំបន់នោះ សម្តេចតេជោបានផ្តល់នូវគំនិតផ្តួចផ្តើមមួយចំនួនដល់អង្គសន្និសីទ ដូចខាងក្រោម ៖
​​១)ត្រូវរួមគ្នាជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ និង សកលលោក ដើម្បីផ្លាស់ប្តូរព័ត៌មាន បទពិសោធន៍ការអភិវឌ្ឍ បច្ចេកវិទ្យានិងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដើម្បីទាញយក អត្ថប្រយោជន៍ពីបដិវត្តឧស្សាហកម្មទី៤ និងការបង្កើតឡើងនូវ កាលានុវត្តភាពនៃបច្ចេកវិទ្យាឌីជីថល ។
​​
២)ត្រូវរួមគ្នាបង្កើនកិច្ចសហប្រតិបត្តិការទប់ស្កាត់ព័ត៌មាន ក្លែងបន្លំ និងឧក្រិដ្ឋកម្មព័ត៌មានវិទ្យា តាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន តាមរយៈការផ្សព្វផ្សាយព័ត៌មានពិត ដើម្បីបន្សាបព័ត៌មានក្លែងបន្លំ ។
​
៣)ត្រូវពង្រឹងការអនុវត្តច្បាប់ក្រមសីលធម៌វិជ្ជាជីវៈ ជៀសវាងការផ្សាយព័ត៌មានក្លែងបន្លំគំនុំគុំកួន ការជេរប្រមាថ ការញុះញង់បញ្ឆេះកំហឹងដោយការស្អប់ខ្ពើមរើសអើងបង្កជម្លោះ រវាងជាតិសាសន៍ សាសនា ឬបំផ្លើសព័ត៌មានខុសពីការពិតដែលបង្កើតឱ្យមានអសន្តិសុខសង្គម ។
​​
៤)ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការឱ្យបានជិតស្និទ្ធ ដើម្បីដោះស្រាយទំនាស់នៃការផ្សាយព័ត៌មានដែលបង្កឱ្យកើតមានភាពវឹកវរ និងប៉ះញល់ដល់ការប្រើប្រាស់បច្ចេកវិទ្យា ឌីជីថល ។
​​
៥)ត្រូវរួមគ្នាយកចិត្តទុកដាក់បង្កើនសមត្ថភាពយល់ដឹង ទាំងផ្នែកបច្ចេកទេសនិងវិជ្ជាជីវៈ ដើម្បីដើរឱ្យទាន់តម្រូវការទីផ្សារ ការវិវត្តនៃបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយ និងការវិវត្តសភាពការណ៍សកលលោក
។
​​
៦)ត្រូវធ្វើឱ្យ្របព័ន្ធផ្សព្វផ្សាយប្រពៃណីក្លាយជាប្រព័ន្ធ ដែលមានភាពវ័យឆ្លាតនិងឤចបត់បែន ទៅតាមស្ថានភាពជាក់ស្តែង និងការវិវត្តន៍នៃបច្ចេកវិទ្យាទំនើប ដើម្បីប្រឈមនឹងការប្រកួតប្រជែងទីផ្សារក្នុងយុគសម័យឌីជីថល ។
​
៧)ត្រូវរួមគ្នាកសាងគោលនយោបាយក្របខណ្ឌយុទ្ធសា្រស្ត បទប្បញ្ញត្តិច្បាប់សម្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងបទប្បញ្ញត្តិស្តង់ដាសុវត្ថិភាពឌីជីថល ដែលជាកត្តាចាំបាច់សម្រាប់ការគ្រប់គ្រងសុវត្ថិភាពទិន្នន័យក្នុងការធ្វើពាណិជ្ជកម្ម ការទូទាត់តាមប្រព័ន្ធ អេឡិកត្រូនិក និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ដើម្បីប្រឆាំងនឹងពត៌មានក្លែងបន្លំ និងឧក្រិដ្ឋកម្មព័ត៌មានវិទ្យា ។

ជាមួយនឹងការប្រកាសបើកសន្និសីទកំពូល “សារព័ត៌មានឤស៊ីលើកទី១៦” នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជូនពរអោយអង្គសន្និសីទទទួលបានជោគជ័យក្នុងការផ្លាស់ប្តូរមតិ ដើម្បីជាប្រយោជន៍ ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាព័ត៌មានក្នុងតំបន់ និងសកលលោក និងសូមជូនពរឯកឧត្តម លោកជំទាវ លោក លោកស្រី សូមទទួល បាននូវផាសុកភាព និងអនុស្សាវរីយ៍ល្អៗ ក្នុងការស្នាក់នៅលើទឹក ដីអង្គរដ៏ល្បីល្បាញនៃកម្ពុជា ៕

 

ចែកចាយ242Tweet148

ទំនាក់ទំនងប្រកាស

តើ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ភ្ញាក់ពី​គេង​ហើយ​ឬនៅ​? ទើប​មិនឃើញ​ពលរដ្ឋ​ចុះ​ដើរ​លើផ្លូវជាតិ​

តើ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ភ្ញាក់ពី​គេង​ហើយ​ឬនៅ​? ទើប​មិនឃើញ​ពលរដ្ឋ​ចុះ​ដើរ​លើផ្លូវជាតិ​

ខែ​សីហា 14, 2022
(ក្រសួងបរិស្ថានដាក់ឲ្យដំណើការរថយន្តដឹកសំរាម១គ្រឿងដល់រដ្ឋបាលស្រុកកំពង់រោទិ៍ដើម្បីសម្អាតបរិស្ថាន)

(ក្រសួងបរិស្ថានដាក់ឲ្យដំណើការរថយន្តដឹកសំរាម១គ្រឿងដល់រដ្ឋបាលស្រុកកំពង់រោទិ៍ដើម្បីសម្អាតបរិស្ថាន)

ខែ​សីហា 1, 2022
ប្រជាពលរដ្ឋ​ស្នើសុំ​កិច្ច​អន្តរាគមន៍​ ពី​អភិបាល​ខេត្ត​ព្រះសីហនុ​ ពាក់ព័ន្ធ​និង​បញ្ហា​នេះ​

ប្រជាពលរដ្ឋ​ស្នើសុំ​កិច្ច​អន្តរាគមន៍​ ពី​អភិបាល​ខេត្ត​ព្រះសីហនុ​ ពាក់ព័ន្ធ​និង​បញ្ហា​នេះ​

ខែ​ឧសភា 20, 2022
ខេត្តបានចេញសេចក្តីសម្រេចមួយ ប៉ះចំជនមានទ្រព្យ ហាលងៀតជិត២ឆ្នាំ

ខេត្តបានចេញសេចក្តីសម្រេចមួយ ប៉ះចំជនមានទ្រព្យ ហាលងៀតជិត២ឆ្នាំ

ខែ​មករា 23, 2022

Discussion about this post

Recommended

វេទិការសាធារណះ ដែលបានធ្វើ ស្រុកកំចាយមារ និងស្រុកស្វាយអន្ទរ ដើម្បីឲ្យប្រជាពលរដ្ឋដែលមានទុក្ខកង្វល់ក្លាហាន់ហ៊ានបញ្ចេញមតិ តាមបែបលិទ្ធិប្រជាធិបត្តេយ្យ

វេទិការសាធារណះ ដែលបានធ្វើ ស្រុកកំចាយមារ និងស្រុកស្វាយអន្ទរ ដើម្បីឲ្យប្រជាពលរដ្ឋដែលមានទុក្ខកង្វល់ក្លាហាន់ហ៊ានបញ្ចេញមតិ តាមបែបលិទ្ធិប្រជាធិបត្តេយ្យ

ខែ​កក្កដា 12, 2019
ពលរដ្ឋរិះគន់ថាមានឈ្មួញវៀតណាមដឹកឥដ្ឋបំផ្លាញផ្លូវនៅស្រុកស្វាយទាបនិងក្រុងបាវិត

ពលរដ្ឋរិះគន់ថាមានឈ្មួញវៀតណាមដឹកឥដ្ឋបំផ្លាញផ្លូវនៅស្រុកស្វាយទាបនិងក្រុងបាវិត

ខែ​កក្កដា 21, 2019

ចំណាត់ក្រុម

  • Uncategorized
  • កីឡា​
  • ចរាចរណ៍
  • ដំណឹងអចលនទ្រព្យ
  • ផ្សេងៗ
  • ព័ត៌មានជាតិ
  • ព័ត៌មាន​ដីធ្លី​
  • ព័ត៌មាន​ប្រចាំថ្ងៃ
  • ​ព័ត៌មានអន្តរជាតិ
  • មាតិការព័ត៌មាន
  • សង្គម​
  • សន្តិសុខ និង សង្គម
  • ​សេដ្ឋកិច្ច

Don't miss it

តើ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ភ្ញាក់ពី​គេង​ហើយ​ឬនៅ​? ទើប​មិនឃើញ​ពលរដ្ឋ​ចុះ​ដើរ​លើផ្លូវជាតិ​
ព័ត៌មានជាតិ

តើ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ភ្ញាក់ពី​គេង​ហើយ​ឬនៅ​? ទើប​មិនឃើញ​ពលរដ្ឋ​ចុះ​ដើរ​លើផ្លូវជាតិ​

ខែ​សីហា 14, 2022
សិក្ខាសាលាឆ្លុះបញ្ចាំងស្ដីពីលទ្ធផលផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល(ODF) ខេត្តព្រៃវែង
Uncategorized

សិក្ខាសាលាឆ្លុះបញ្ចាំងស្ដីពីលទ្ធផលផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល(ODF) ខេត្តព្រៃវែង

ខែ​សីហា 12, 2022
កម្លាំងកងរាជអាវុធហត្ថចុះជួយជញ្ជូនប្រជាពលរដ្ឋ ដែលត្រូវជំនន់ទឹកភ្លៀងជនលិច
Uncategorized

កម្លាំងកងរាជអាវុធហត្ថចុះជួយជញ្ជូនប្រជាពលរដ្ឋ ដែលត្រូវជំនន់ទឹកភ្លៀងជនលិច

ខែ​សីហា 11, 2022
ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ចុះពិនិត្យមើលស្ថានភាពហេដ្ឋារចនាសម្ព័ន្ធ ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀង និងត្រៀមបង្ការផ្សេងៗ នៅស្រុកកោះញែក
Uncategorized

ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ចុះពិនិត្យមើលស្ថានភាពហេដ្ឋារចនាសម្ព័ន្ធ ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀង និងត្រៀមបង្ការផ្សេងៗ នៅស្រុកកោះញែក

ខែ​សីហា 10, 2022
ម៉ូតូចំនួន4.គ្រឿងលិចបាត់ក្នុងទឹកព្រមទាំងមនុស្សម្នាក់បាត់ខ្លួនក្នុងចំណោម11.នាក់ ក្នុងហេតុការណ៍លិចទូកដរកណ្ដាលទន្លេស្រុកកូនមុំ
Uncategorized

ម៉ូតូចំនួន4.គ្រឿងលិចបាត់ក្នុងទឹកព្រមទាំងមនុស្សម្នាក់បាត់ខ្លួនក្នុងចំណោម11.នាក់ ក្នុងហេតុការណ៍លិចទូកដរកណ្ដាលទន្លេស្រុកកូនមុំ

ខែ​សីហា 10, 2022
ប្រជាពលរដ្ឋចំនួន ២៥ គ្រួសារនាំគ្នាតវ៉ា ចោតប្រកាន់លោកអភិបាល ស្រុកវាលវែង យកអាបុលឈូសឆាយយកដីពួកគាត់
Uncategorized

ប្រជាពលរដ្ឋចំនួន ២៥ គ្រួសារនាំគ្នាតវ៉ា ចោតប្រកាន់លោកអភិបាល ស្រុកវាលវែង យកអាបុលឈូសឆាយយកដីពួកគាត់

ខែ​សីហា 10, 2022

វីឌីសេវេនញ៉ូវ

អាសយដ្ឋានទីស្នាក់ការ ស្ថិតនៅភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ។
ទទួលបានអជ្ញាបណ្ណតាមប្រកាសក្រសួងលេខ ១៧៨.ប្រក


ទំនាក់ទំនងតាមរយៈ
- ទូរសព្ទ៖ 016 69 77 66 /077 681 455
- អ៊ីមែល៖ vd7newsdaily@gmail.com

Recent News

តើ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ភ្ញាក់ពី​គេង​ហើយ​ឬនៅ​? ទើប​មិនឃើញ​ពលរដ្ឋ​ចុះ​ដើរ​លើផ្លូវជាតិ​

តើ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ភ្ញាក់ពី​គេង​ហើយ​ឬនៅ​? ទើប​មិនឃើញ​ពលរដ្ឋ​ចុះ​ដើរ​លើផ្លូវជាតិ​

ខែ​សីហា 14, 2022
សិក្ខាសាលាឆ្លុះបញ្ចាំងស្ដីពីលទ្ធផលផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល(ODF) ខេត្តព្រៃវែង

សិក្ខាសាលាឆ្លុះបញ្ចាំងស្ដីពីលទ្ធផលផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល(ODF) ខេត្តព្រៃវែង

ខែ​សីហា 12, 2022

រក្សាសិទ្ធគ្រប់យ៉ាង © 2019 VD7 News

គ្មាន​លទ្ធផល
View All Result
  • ព័ត៌មានជាតិ
  • ​ព័ត៌មានអន្តរជាតិ
  • សន្តិសុខ និង សង្គម
  • ចរាចរណ៍
  • ​សេដ្ឋកិច្ច
  • ដំណឹងអចលនទ្រព្យ
  • ផ្សេងៗ

រក្សាសិទ្ធគ្រប់យ៉ាង © 2019 VD7 News

Login to your account below

Forgotten Password?

Fill the forms bellow to register

All fields are required. ចូលប្រើ

Retrieve your password

Please enter your username or email address to reset your password.

ចូលប្រើ