ចរាចរណ៍​

កំពុងតែជិះដើរមើលកូនចៅស្រាប់តែរថយន្តមកបុកពីរក្រោយតែម្តង

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តម៉ាកPrus ពណ៍សដែលមានពាក់ស្លាកលេខភ្នំពេញ2AR 8827បានបុកម៉ូតូរបស់សន្តិសុខកំពុងតែជិះដើរមើលកូនចៅតាមគោលដៅ។

បើតាមប្រភពពីបងប្រុសដែលជាម្ចាស់ម៉ូតូនិងពីរខាងសមត្ថកិច្ចឲ្យដឹងថានៅវេលាម៉ោង1:20នាទីរំលងអាធ្រាតឈានចូលថ្ងៃទី4ខែឧសភាឆ្នាំ 2018 នៅតាមបណ្ដោយផ្លូវលេខ 598 ក្នុងសង្កាត់បឹងកក់ 1 ខណ្ឌទួលគោករាជធានីភ្នំពេញរូបគាត់បានជិះម៉ូតូម៉ាកឌ្រីមសង់ c125 ស៊េរី 2012ពណ៌ខ្មៅ ដែលមានពាក់ស្លាកលេខភ្នំពេញ1BZ 3631 ដែលជិះម៉ូតូក្នុងគោលដៅពីរត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានរថយន្តទំនើបម៉ាកPrusខាងលើបានមកបុកគាត់ពីរក្រោយតែម្តងបណ្តាលអោយអ្នករួមដំណើរជាមួយគាត់ត្រូវរងរបួសរយះកំភួនជើងហើយក៏រថយន្តសារមុយដឹកយកទៅមន្ទីពេទ្យដើម្បីព្យាបាល។

ក្រោយពីបានកើតហេតុរួចខាងសមត្ថកិច្ចក៏បានមកដល់រួចក៏យករថយន្តនិងម៉ូតូទៅរក្សាទុក្ខនៅឯស្នងការក្រុងផ្នែកចរាចរណ៍ជើងគោកព្រោះថាម្ចាស់រថយន្តស្ថិតក្នុងស្ថានភាពស្រវឹងហើយពេលកើតហេតុគឺមិនបាននៅកន្លែងកើតហេតុគឺអោយដំណាងមកនិយាយតែមិនត្រូវគ្នានោះទេទើបសមត្ថកិច្ចសំរេចយកទៅរក្សាទុក្ខដើម្បីធ្វើការដោះស្រាយនៅពេលក្រោយទៅតាមនិតិវិធីច្បាប់៕ ដោយ៖ សូសុខា​

 

SHARE
RELATED POSTS
ពីនាក់ប្តីប្រពន្ធរងរបួសធ្ងន់ដោយសាររថយន្តបែនដឹកដីបើកកៀ
បើកបុកគេពីក្រោយហើយទាមទារឱ្យគេសងទៀតហើយបញ្ជាក់ប្រាប់គេថាខ្លួនជាជនជាតិខ្មែរទេ
គួរអោយអាណិតគូរសង្សារមួយគូនេះណាស់ត្រូវរថយន្តមិនស្គាល់ម៉ាក់មួយគ្រឿងបើកកៀរ

Leave Your Reply

*