ភ្នំពេញ៖ ដោយមានការបញ្ជាផ្ទាល់ពីរលោកវរសនីយ៍ឯក ទៀង ច័ន្ទសារ អធិកាដ្ឋាននគរបាខណ្ឌដូនពេញ លោក ម៉ៅ ចាន់ថុន អធិការរងខណ្ឌទទួលផែនបង្ក្រាបគ្រឿងញៀន បានដឹកនាំកម្លាំងចុះប្រត្តិបត្តិការបង្ក្រាបទីតាំងហ្គេមបាញ់ត្រីមួយកន្លែងដែលបង្កប់ការជួញដូរគ្រឿងញៀន និងឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់និងដកហូតថ្នាំញៀនបានជាច្រើនកញ្ចប់ តូច,ធំ។
ការចុះបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង១ និង៣០នាទីរំលងអាធ្រាត ឈានចូល ថ្ងៃច័ន្ទ ទី១០ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចផ្លូវរថភ្លើងសំណង់មិនរៀបរយ ក្រុម៣ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
វត្ថុតាងដកហូតរួមមានក្រាមថ្លាពណ៌សចំនួន៥១៤កញ្ចប់តូច និងធំចំនួន៥កញ្ចប់ ព្រមទាំងសម្ភារៈវិចខ្ចប់គ្រឿងញៀនមួយចំនួនទៀតផងដែរ។
បច្ចុប្បន្នជនសង្ស័យទាំង៥នាក់រួមនិងវត្ថុតាងខាងលើត្រូវនាំមក អធិការដ្ឋានខណ្ឌដូនពេញដើម្បីសាកសួរនិងធ្វើកំណត់ហេតុកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕
Discussion about this post