ជាតិ

ខេត្តកំពតប្រារព្ឋបុណ្យពិសាខបូជានារសៀលថ្ងៃទី២៩ខែមេសា ឆ្នាំ ២០១៨

ខេត្តកំពត៖ នៅរសៀលថ្ងៃ១៥កើតខែពិសាខ ឆ្នាំចសំរឹតសក័ ពស ២៥៦២ត្រូវនិងថ្ងៃទី២៩ ខែមេសា ឆ្នាំ ២០១៨ នៅលើបរិវេណសួនច្បារដើមពោធិ៍ ស្ថិតក្នុងភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត រដ្ឋបាលខេត្តកំពតបានប្រារព្ឋបុណ្យពិសាខបូជា ដែលជាប្រពៃណីព្រះពុទ្ឋសាសនារបស់ជាតិខ្មែរនិងដើម្បីរំលឹកដល់ថ្ងៃដែលព្រះសម្មាសម្ពុទ្ឋទ្រង់ចាប់ប្រសូត្រ ត្រាស់ដឹងសម្ពោធិញ្ញាណនិងរំលឹកដល់ថ្ងៃដែលព្រះអង្គយាងចូលបរិនព្វាន្ត។

ក្នុងពិធីប្រារព្ឋបុណ្យពិសាខបូជានារសៀលនេះក៍មានការអញ្ជើញចូលរួមជាអធិបតីពីឯ,ឧ ជាវ តាយអភិបាលនៃគណៈអភិបាលខេត្តនិងលោកជំទាវ ឯ,ឧ
អ៊ឹង ម៉េងហ៊ួរ ប្រធានក្រុមប្រឹក្សាខេត្តនិងលោកជំទាវ ព្រះមេគណៈសង្ឃខេត្ត ព្រះរាជាគណៈសង្ឃខេត្ត ព្រះបាលត័ខេត្ត ព្រមទាំងព្រះថេរានុថេរៈជាច្រើនរយ
អង្គបាននិមន្តចូលរួម និងមានការចូលរួមជាកិត្តិយសពីឯ,ឧ អភិបាលរងខេត្តឯ,ឧសមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរនានាជុំវិញខេត្ត កងកំលាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ត្រីរាជការ និងសិស្សនិស្សិតរួមនិងពុទ្ឋបរិសទ័ចំណុះជើងវត្តនានាទូទាំងខេត្តចូលរួមយ៉ាងច្រើនកុះករ សរុបប្រមាណជាង១ពាន់អង្គនាក់។

សូមបញ្ជាក់ថាៈ កម្មវិធីបុណ្យពិសាខបូជានាយប់នេះមានកម្មវិធីសូត្របទសារថាញ់នម្សការព្រះរតនត្រៃយ៍និងនិមន្តព្រះសង្ឃចំរើនព្រះបរឹត្តសំដែងធម្មទេសនាគ្រែ២បុច្ឆា វិសុច្ចនា រហូតដល់ពាក់កណ្តាលយប់។ លុះព្រឹកឡើងនិមន្តព្រះសង្ឃចំនួន៦០០អង្គ ទ្រង់និមន្តរាប់បាតជាកិច្ចបង្ហើយបុណ្យ៕

 

SHARE
RELATED POSTS
ការិយាល័យ​រដ្ឋបាល​ស្រុក​ដំណាក់​ចង្អើរ បាន​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​លើក​ទី១០៧ នៃ​ទិវា​អន្តរជាតិ ០៨មីនាឆ្នាំ២០១៨ (មានវីដេអូ)
ប្រជាពលរដ្ឋ​ម្ដុំជិតក្រុម​ទី​ ១៨ ខេត្តព្រះសីហនុ​ កំពុង​ទឹកភ្នែក​ជូត​ក្បាលជង្គង់​ ដោយ​អំពើ​ឃុបឃិត​ លក់ទិញ​ដី​អនុក្រឹត្យ​របស់​រដ្ឋ​
លោកជំទាវ ម៉ែន សំអន អញ្ជើញ​ចូលរួម​សម្ភោ​ធ សមិទ្ធិផល​នានា​ក្នុង​វត្ត​ដងទង់ ស្ថិតនៅ​ក្រុង​បាវិត

Leave Your Reply

*