ខេត្តកំពង់ស្ពឺ៖ កាលពីព្រឹកថ្ងៃទី១៨ខែឧសភាឆ្នាំ២០១៩នេះរដ្ឋបាលខេត្តកំពង់ស្ពឺបានប្រារព្ធពិធីបុណ្យវិសាខបូជានៅ មន្ទីរធម្មកានិងសាសនាខេត្តកំពង់ស្ពឺក្រោមអធិបតីភាពលោកសរ សុពុត្រា អភិបារងខេត្ត លោកជំទាវ ឡុង បូណារេត អភិបាលរងខេត្តនិងមានការចូលរួមពីព្រះសង្ឃ ព្រមទាំងពុទ្ធបរិស័ទ្ធជាច្រើន និងមានការរាប់បាតប្រគេនចង្ហាន់ដល់ព្រះសង្ឃចំនួន៨០អង្គព្រមទាំងមានការចូលរួមពីមន្ទីរពាក់ព័ន្ឋជុំវិញខេត្តនិងកងកម្លាំងទាំង៣ព្រមទាំងប្រជាពលរដ្ឋសរុបប្រមាណ៥៦៧នាក់ផងដែរ។
បុណ្យវិសាខបូជា ជាពិធីបុណ្យប្រពៃណីដែលប្រជាពលរដ្ឋតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ។
លោក សម សោភ័ណ្ឌ ប្រធានមន្ទីរធម្មការនិង សាសនា ខេត្តកំពង់ស្ពឺបានឱ្យដឹងថាពិធីបុណ្យវិសាខបូជាដែលប្រារព្ធធ្វើមានការចូលរួមពីមន្ទីរជុំវិញខេត្តកងកម្លាំងទាំង៣ព្រមទាំងប្រជាពលរដ្ឋនៅភូមិស្វាយក្រវ៉ាន់។
ក្នុងពិធីបុណ្យវិសាខបូជាមានការាប់បាតជូនព្រះសង្ឃ៨០អង្គមកពីតាមបណ្តាវត្តក្នុងខេត្តកំពង់ស្ពឺទាំងមូល។
លោកបានបន្តថាបុណ្យវិសាខបូជាប្រារព្ធ ធ្វើឡើងនៅថ្ងៃ១៥កើតខែពិសាខឆ្នាំកុរព.ស២៥៦២ឈាន២៥៦៣នៅ
ថ្ងៃទី១៩ខែឧសាភាឆ្នា២០១៩ខាងមុខនេះតែម្តង។
ថ្ងៃទី១៥កើត ខែវិសាខ គឺជាថ្ងៃនៃពិធីបុណ្យដ៏ធំមួយរបស់ព្រះពុទ្ធសាសនា ដែលត្រូវពុទ្ធសាសនិកហៅថា បុណ្យវិសាខបូជា។ វិសាខបូជា គឺជាពិធីបុណ្យមួយដែលពុទ្ធសាសនិកចាត់ទុកថា មានសារសំខាន់បំផុតក្នុងចំណោមបុណ្យដទៃទៀតនៃព្រះពុទ្ធសាសនា ព្រោះជាការគោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបីនៃសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធសមណគោតម។ ព្រឹត្តិការណ៍ធំៗទាំង៣នោះរួមមាន ថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត ទ្រង់បានត្រាស់ដឹង និងបរិនិព្វាន។
ព្រឹត្តិការណ៍ទាំងបីនេះបានកើតឡើងចំថ្ងៃ ១៥កើត ខែពេញបូណ៌មី ដែលមានព្រះច័ន្ទពេញវង់ក្នុងខែវិសាខដូចគ្នា ខុសតែឆ្នាំប៉ុណ្ណោះ។ គ្រប់ប្រទេសទាំងអស់ដែលបានគោរពព្រះពុទ្ធសាសនា នៅភូមិភាគអាស៊ីអាគ្នេយ៍យើងនេះក្ដី នៅក្នុងពិភពលោកទាំងមូលក្ដី តែងតែប្រារព្ធធ្វើទិវាវិសាខបូជា ហើយដែលពុទ្ធសាសនិកជនទាំងអស់បានប្រារព្ធពិធីនេះជាយូរមកហើយ។
មិនតែប៉ុណ្ណោះពិធីបុណ្យវិសាខបូជា ក៏ត្រូវបានអង្គការសហប្រជាជាតិ បានចាត់ទុកជាប្រការដែលគួរឲ្យកត់សម្គាល់នោះ គឺអង្គការសហប្រជាជាតិ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៩ បានប្រកាសទទួលស្គាល់បុណ្យវិសាខបូជាជាទិវាបុណ្យអន្តរជាតិ ដោយមានការស្នើសុំពីប្រទេសនានានៅលើសកលលោក ដែលគោរពព្រះពុទ្ធសាសនា ក្នុងនោះរួមទាំងកម្ពុជាផងដែរ ហើយបានដាក់ឈ្មោះថា UN-វិសាខ ឬវិសាខបូជា នៃអង្គការសហប្រជាជាតិ។
តួយ៉ាងដូចជាថ្ងៃព្រះត្រាស់ដឹង គឺជាថ្ងៃនាំមកនូវចំណេះដឹង បញ្ញា ក្នុងការគោលការណ៍ការប្រព្រឹត្តិប្រតិបត្តិ របស់ព្រះមានន័យថាសំខាន់ជាងអ្វីៗទាំងអស់ប្រសិនអ្នក ដែលបានយល់ដឹង ដូច្នេះហើយទើបអង្គការសហប្រជាជាតិ ដែលជាអ្នកចេះដឹងដែរ ហើយការស្រាវជ្រាវបែបវិជ្ជាសាស្រ្ត ប្រៀបធៀបនិងពុទ្ធនិយម វាអាចនិងប្រហាក់ប្រហែលគ្នា ហើយចំណេះដឹងដែលជ្រាលជ្រៅក្នុងព្រះពុទ្ធសាសនាជួនកាលអ្នកវិទ្យាសាស្រ្តក៏ស្រាវជ្រាវអត់ដឹងដែរ។
ដូច្នេះបានគេឃើញថា ការកើតឡើងនៃព្រះសាមាសម្ពុទ្ធ គឺជាកើតឡើងនៃបុគ្គលដ៏អស្ចារ្យក្នុងលោកពីព្រោះព្រះអង្គ ទ្រង់ជ្រាបនៃអ្វីដែលវិទ្យាសាស្រ្តមិនអាចរកឃើញ ដូចជា ចិត្ត ចេតសិក រូប និព្វាន ដែលមានន័យថាការត្រាស់ដឹងរបស់ព្រះ គឺត្រាស់ដឹងដោយធម្មជាតិ ធម្មជាតិពិតដែលមាននៅក្នុងលោក ដូច្នេះព្រះអង្គទ្រង់បង្ហាញ ប្រាប់ពីការពិតទាំងនេះ។
តាមពិតសាសនាដ៍ទៃមិនមែនមិនមានសារៈសំខាន់ទេ តែព្រះអង្គបានលើកឡើងជាកណ្ដាលថា កាលណាអរិយមគ្គ អង្គទាំង៨មាននៅក្នុងទីណា អ្នកប្រព្រឹត្តទៅតាមអង្គទាំង៨នេះទៅ នោះនិងធ្វើឲ្យអ្នកមានសេចក្ដីសុខ៕
Discussion about this post