សេដ្ឋកិច្ច

ចាប់ផ្ដើម​កម្រើក​ឡើង​វិញ​ សណ្ដែកផ្កាយ ដែល​ប្រជាពលរដ្ឋ​មួយ​មិនទាំង​ស្គាល់​..(វីដេអូ​)

ខេត្តរតនគិរី៖ សណ្ដែកផ្កាយដែលមានប្រភពមកពីបរទេស ជាយូរលង់មកហើយ បច្ចុប្បន្ននេះប្រជាពលរដ្ឋ និងប្រជាសហគមន៍ក្នុងខេត្តរតនគិរី នាំគ្នាដាំជាច្រើនហិតា បន្ទាប់ពីហាងឆេងសណ្ដែកផ្កាយនេះមានអត្ថប្រយោជន៍ច្រើនជួយដល់សុខភាពនិងរាងកាយ ដល់អ្នកបរិភោគ ព្រមទាំងមានហាងឆេងខ្ពស់។

លោក សុខ សំណាង តំណាងសហគមន៍អភិវឌ្ឍន៍កម្ពុជា ខេត្តរតនគិរី ដែលបានដាំដំណាំសណ្ដែកផ្កាយនេះស្ថិតក្នុងភូមិចែត ឃុំសឺង ស្រុកបរកែវ ខេត្តរតនគិរី បានឲ្យដឹងថា បច្ចុប្បន្នសហគមន៍បានដាំដំណាំសណ្ដែកផ្កាយលើផ្ទែដីជាង៣ហិតា ហើយរយៈពេលដាំតែ១ឆ្នាំអាចប្រមូលផលបាន ចំណែកការទទួលផលនោះទៀតសោត ក្នុង១ហិតា ទទួលបានមួយតោនកន្លះក្នុងឆ្នាំទី១ ក៏ប៉ុន្តែចាប់ពីឆ្នាំទី២ឡើងទៅ គឺអាចទទួលផលកើនឡើងជាលំដាប់ ចាប់ពី២តោនកន្លះឡើងទៅ ក្នុង១ហិតា។ លោកបានបញ្ជាក់ទៀតថា សណ្ដែកផ្កាយនេះ មិនត្រឹមមានអត្ថប្រយោជន៍តែផ្លែប៉ុណ្ឌោះទេ គឺចាប់តាំងពីឫសដើមរហូតដល់ស្លឹក គេអាចយកទៅប្រើប្រាស់ជាអាហារបំប៉នសុខភាពផ្សេងៗ ចំណែកគ្រាប់វា គេអាចយកលីញបរិភោគ។ យ៉ាងណាមិញផលលិទ្ធផលសណ្ដែកផ្កាយមួយនេះ ត្រូវបានមានការកម្ម៉ង់ទិញជាច្រើនប្រទេស ពិសេសប្រទេសកូរ៉េ ក៏ប៉ុន្តែសហគមន៍យើងមិនទាន់ហ៊ានទទួលការកម្ម៉ង់ទិញនោះឡើយ ពីព្រោះប្រជាជន និងសហគមន៍ក្នុងប្រទេសយើង មិនទាន់បានដាំ បង្ករបង្កើនផលសណ្ដែកនេះឲ្យបានគ្រប់គ្រាន់តាមតម្រូវការនោះឡើយ ក៏ប៉ុន្តែសហគមន៍យើង និងប្រជាពលរដ្ឋ កំពង់ពង្រីកនូវការដាំដុះដំណាំនេះជាបណ្ដើរៗ ហើយ។ លោកបានបន្តទៀតថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋខ្មែរកំពង់ពេញនិយមយកគ្រាប់សណ្ដែកផ្កាយនេះ ទៅលីងបរិភោគ រីឯសំបកគេយកទៅដាំទឹកហូប ពីព្រោះសារធាតុសណ្ដែកផ្កាយនេះអាចជួយដល់សុខភាពពួកគាត់ច្រើនមុខណាស់។ ចំណែកហាងឆេងគ្រាប់សណ្ដែកផ្កាយនេះ នៅលើទីផ្សារសព្វថ្ងៃ គឺមានតម្លៃរហូត១០ដុល្លា ក្នុងគីឡូក្រាមឯណោះ។ ជាចុងក្រោយលោកបានបញ្ជាក់បន្ថែមថា បើតាមបណ្ឌិតអាហារបំប៉ន បានឲ្យដឹងថា ក្នុងគ្រាប់សណ្ដែកនេះ មានសារជាតិអូមីហ្គា. ស៊្រីសិច និងឡាញ ។

គួរបញ្ជាក់ថា សណ្ដែកផ្កាយនេះ មានប្រភពដើមមកពីប្រទេប៉េរូ ដែលជាអាហារបំប៉នពិសេសប្រចាំប្រទេសមួយនេះ រយៈពេល៤០ ទៅ៥០ឆ្នាំមកហើយ។ ផលលិទ្ធផលសណ្ដែកផ្កាយ ត្រូវបានទទួលមេដៃមាសនៅប្រទេសបារាំងនាអំឡុងទស្សវត្តឆ្នាំ៩០ ក្រោយពីក្រុមវិជ្ជៈបណ្ឌិតប្រទេសបារាំង បានយកគ្រាប់សណ្ដែកនេះទៅធ្វើការពិសោធន៍ ឃើញមានជាតិ អូមីហ្គាស៊្រីសិច ខ្ពស់រហូតទៅដល់៥៣ សម្រាប់បំប៉នសុខភាព ទ្រទ្រង់រាងកាយមនុស្ស៕ ដោយ៖ ភួង ផុន ២៧.០៤.២០១៨

 

SHARE
RELATED POSTS
រឿង​អ្នកលក់ និង​អ្នកទិញ អោយ​អតិថិជន​អស់​កង្វល់ មន្ទីរ​ឧស្សាហកម្ម សិប្បកម្ម​ខេត្តកំពង់ឆ្នាំង បានដាក់​ជញ្ជីង​យុត្តិធម៌ នៅ​ផ្សារលើ
អាង​កំពីងពួយ ជួយ​ដំណាំ​ស្រូវ ប្រជាកសិករ អាចធ្វើ​បាន ទាំង​រដូវប្រាំង និង​វស្សារ
មន្ត្រី​កាំកុងត្រូល​ខេត្តស្វាយរៀង ចុះ​ត្រួត​ពិ​នឹ​ត្យ​បន្លែ​ផ្លែឈើ និង​គ្រឿង​សមុទ្រ នៅ​ច្រករបៀង​កំពង់​ស្ពាន ក្រុង​បាវិត

Leave Your Reply

*