អចលនទ្រព្យ

ជំងឺ​ដីធ្លីដ៏​រាំរ៉ៃ​នៅតែ​បន្ត​កើតមាន​ គួរឲ្យ​ព្រួយបារម្ភ​ រហូត​មកដល់​រយៈ​ពេលចុងក្រោយនេះទៅ​ហើយ​…

កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋ និងមន្ត្រីរាជការ ដាក់ពាក្យបណ្តឹងជូនសម្តេចតេជោ ហ៊ុន សែន នៅមុខសាលាខេត្ត កាលពី​ថ្ងៃទី២៧ ខែមេសា​ឆ្នាំ២០១៨ ឲ្យសូមជួយដោះស្រាយ ករណីទិញដីក្នុងតំបន់អភិវឌ្ឍន៍របស់ខេត្ត តែមិនអាចសាងសង់ លក់ដូរ រកស៊ី បានព្រោះមានការគំរាម និងរារាំង កំពង់ឆ្នាំង ៖ មិនត្រឹមតែប្រជារាស្ត្រទេ សូមបីមន្ត្រីរាជការមួយចំនួន ក៍ផុងខ្លួន ជាប់ក្នុងរឿងនេះផងដែរ នាព្រឹកថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៨ ប្រជាពលរដ្ឋប្រមាណជាង២០គ្រួសារ តំណាងឲ្យ៤៣គ្រួសារ រស់នៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង បានដាក់លិខិតទៅកាន់ សម្តេច តេជោ ហ៊ុន សែន តាមរយះសាលាខេត្តកំពង់ឆ្នាំង ដើម្បីសុំអោយ សម្តេចតេជោ ក៍ដូចជាអភិបាលខេត្ត មេត្តាជួយអន្តរាគមន៍ ដល់ពួកគាត់ លើករណី ដីរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់អភិវឌ្ឍន៍ របស់ខេត្ត តែមិនអាចសាងសង់ លក់ដូរ រកស៊ី បានព្រោះមានគេរារាំង អស់រយះពេលជាច្រើនឆ្នាំ(២ឆ្នាំ។ប៉ុន្ទែនៅព្រឹកនោះផងដែ អភិបាលខេត្ត អភិបាលរងខេត្ត ក៍មិនបាននៅក្នុងសាលាខេត្តផងដែរ ដោយសារមានភារកិច្ចចុះទៅតាមបណ្តាស្រុក ក្នុងករណីនេះ គេបានសង្កេតឃើញថា មានមន្ត្រី សាលាខេត្ត បានចេញមកទទួលយកពាក្យបណ្តឹងរបស់ពលរដ្ឋ។

ប្រជាពលរដ្ឋ បានបញ្ជាក់ថា ពួកគាត់បានទិញដីនៅភូមិទី០៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ពីក្រុមហ៊ុន អៀ គុយម៉ុង ដែលបច្ចុប្បន្ននេះ ពួកគាត់មិនអាចកាន់កាប់ ដោយត្រូវឈ្មោះ ជៀម ហៃ និងបក្សពួក រំលោភកាន់កាប់ក្រោមលេស ជាដីរបស់ខ្លួន ។ប្រជាពលរដ្ឋបញ្ជាក់ថា បានទិញដីឡូត៍នេះពីឈ្មោះ អៀ គុយម៉ុងពិតប្រាកដ ដែលមានអាជ្ញាធរ ភូមិ សង្កាត់ខ្សាម បានដឹងលឺត្រឹមត្រូវច្បាស់លាស់ ទន្ទឹមនោះ ឈ្មោះ ជៀម ហៃ ក៍បានទិញដីឡូត៍ ពីឈ្មោះ អៀ គុយម៉ុង ជាច្រើនប្លង់ផងដែរ (គឺ១១ប្លង់) ចុះហេតុអ្វីបានជាឈ្មោះ ជៀម ហៃ គាត់និយាយថា ឈ្មោះ អៀ គុយម៉ុង លួចដីរបស់គាត់លក់ទៅវិញ??

ព្រោះតែសកម្មភាព អយុត្តិធម៍ ទើបប្រជាពលរដ្ឋសុំសម្តេចតេជោ និងអភិបាលខេត្ត មេត្តាជួយរកយុត្តិធម៍ អោយពួកគាត់ទាំងអស់នោះផង ដើម្បីបានសាងសង់រោង ស្នាក់នៅ និងលក់ដូរ រកស៊ីឡើងវិញ ពួកគាត់បន្ថែមថា យើងខ្ញុំទាំងអស់គ្នាជាប្រជាជនរងគ្រោះ មានការលំបាកខ្លាំងណាស់ ខ្លះជួលផ្ទះគេនៅ ខ្លះទៀតខ្ចីលុយធនាគារទិញដី ដើម្បីឆ្លើយតបនិងការបន្លាស់ទីឲ្យបានតាមផែនការ អភិវឌ្ឍន៍ច្រាំងទន្លេរ របស់អភិបាលខេត្ត

ជាចុងក្រោយ ប្រជាពលរដ្ឋ មានជំនឿម៉ុតមាំ ក្រោមការដឹកនាំរបស់សម្តេច តេជោ និងអភិបាលខេត្ត ប្រាកដជាអាចរកយុត្តិធម៍ជូនពួកគាត់បាន មានសិទ្ធប្រើប្រាស់ដីនេះដើម្បីស្នាក់នៅបន្តទុកដល់កូនចៅ ជំនាន់ក្រោយ សម្រាប់រស់នៅចិញ្ចឹមជីវិត ដោយមិនទុកឲ្យពួកគាត់ រាំរ៉ៃដោយសារដីមួយដុំនោះឡើយ ពលរដ្ឋ និងមន្ត្រីរាជការទាំងអស់បានបន្ថែមថា ពួកគាត់ពិតជាគោរព និងស្រឡាញ់សម្តេចតេជោ និងអភិបាលខេត្តមែន ព្រោះតាំងពីដើមមកដល់ស្មើនេះ ទោះជួបបញ្ហាធ្ងន់ធ្ងរយ៉ាងណា ក៍មិនដែលរត់ទៅរកបក្សផ្សែងមកជួយនោះដែរ៕ ដោយ៖ (រី ភារិទ្ធិ)

 

SHARE
RELATED POSTS
លោក សេង កន ហៅ​លោក​ស្រូ​យ ចេះ​យក​តំបន់​ដី​ភ្មំ ជា​សម្ប​ត្តិ​ធម្មជាតិ ធ្វើជា​កម្ម​សិទ្ធ​ទៅ​កើត?

Leave Your Reply

*