ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាជោគជាំបើករថយន្តស៊េរីទំនើបមួយគ្រឿងជ្រុលទៅបុករថយន្តតូយូតាព្រូសមួយគ្រឿងទៀតពីក្រោយខណះកំពុងឈប់នៅភ្លើងស្តុបបណ្តាលរងរការខូចខាតបន្តិបន្តួចររួចបើករត់ត្រូវបានកម្លាំងសមត្ថកិច្ចនិងប្រជាពលរដ្ឋដេញចាប់មកវិញ។
ហេតុការបង្កឲ្យមានកាភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី១៣ខែឧសភាឆ្នាំ២០១៩ស្ថិតនៅតាមបណ្តោយផ្លូវសហពន្ធរុស្សី ជិតនិងស្តុបក្តាន់ពីរ ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា។
តាមប្រភពពីសមត្ថកិច្ចម្នាក់បានឃើញហេតុការណ៍នេះបានឲ្យដឹងថាមុនកើតគេឃើញរថយន្តតូយូតាព្រូសមួយគ្រឿងពណ៌ទឹកប្រាក់ពាកស្លាកលេខបរទេស បើកបរជាលក្ខណះគ្រួសារមានប្រុសមានស្រីចាស់ក្មេងប្រមាណជា៦ទៅ៧នាក់បានធ្វើដំណើរតាមបណ្តោយផ្លូវ២៨៩ទិសដៅពីជើងទៅត្បូងខណះមកស្តុបអតីតរង្វង់មូលទួលគោកចាស់ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួល បានឈប់ស្តុប់ខណះភ្លើងចរាចរណ៍ពណ៌ក្រហម ខណះនោះក៍មានបុរសម្នាក់ស្រវឹងស្រាជោគបើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកTIGUAN ពណ៌ទឹកមាសពាក់ស្លាកលេខភ្នំពេញ2AD-1637ធ្វើដំណើរស្របទិសដៅគ្នាមកពីក្រោយបុកចំកាងរថយន្តព្រូសខាងក្រោយផ្នែងខាងឆ្វេងបណ្តោយខូចខាតតិចតួចនិងបង្កឲ្យក្មេងប្រុសម្នាក់នៅអង្គុយក្នុងរថយន្ត រងរបួសបែកចុងចិញ្ចើមខាងឆ្វេងបន្តិចបន្តួចរបួសស្រាល។បន្ទាប់មករថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេបានព្យាយាមបើករត់ខណះនោះសមត្ថកិច្ខខណ្ឌទួលគោកកំពុងធ្វើដំណើរតាមដងផ្លូវឃើញហេតុយការណ៍នេះបាន បោះដៃតាមIDឲ្យគ្រុបបណ្តាល ប៉ុស្តិ៍ក្នុងខណ្ឌទួលគោកឲ្យជួយស្ទាក់ចាប់រថយន្តបង្កនោះផងបន្ទាប់កម្លាំងសមត្ថកិច្ចខណ្ឌទួលគោកតាមបណ្តាលប៉ុស្តិ៍នីមួយៗបានចេញអន្តរាគមន៍ភ្លាមៗក៍ដូចជាម្ចាស់រថយន្តរងគ្រោះបានដេញពីក្រោយនិងប្រ ជាពលរដ្ឋឃើញហេតុការនោះបានជួយដេញមកដល់ចំណុចកើតហេតុខាងលើត្រូវបានម្ចាស់រថយន្តរងគ្រោះបើករថយន្តកាក់ចំពីមុខជាប់ធ្វើឲ្យរថយន្តបង្កទៅមុខលេងរួចក្រោយមកកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនអ្នកបើកបរនិងរថយន្តបង្កភ្លាមៗ
ក្រោយកើតហេតុសមត្ថកិច្ចបាននាំខ្លួនអ្នកបើកបរក៍ដូចរថយន្តបង្កនិងរថយន្តរងគ្រោះបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
Discussion about this post