(ព្រៃវែង)៖ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩នេះ ឃាតកដែលសម្លាប់នារីវ័យក្មេង នៅក្នុងផ្ទះសំណាក់ «រំចង់» ខេត្តព្រៃវែង ត្រូវបានកងកម្លាំងរាជអាវុធហត្ថខេត្តកណ្តាល បានសហការជាមួយកងកម្លាំងរាជអាវុធហត្ថខេត្តព្រៃវែង ចាប់ខ្លួនបានហើយ បន្ទាប់ពីធ្វើសកម្មភាពមួយចំអិនកំពិស នៅចំណុចឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។នារីរងគ្រោះបានស្លាប់យ៉ាងអាណោចអាធ័ម ក្នុងបន្ទប់ផ្ទះសំណាក់ខាងលើ បន្ទាប់ពីជនសង្ស័យ ប្រើល្បិចលួងហៅទៅដេក រួចយកខ្សែការបូបរឹកកសម្លាប់ ហើយជិះម៉ូតូគេចខ្លួនបាត់ កាលពីល្ងាចថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ ស្ថិតក្នុងឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង។ជនសង្ស័យឈ្មោះ ជា ជាង ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ចំណែកនារីជនរងគ្រោះមានឈ្មោះ ផៃ ស្រីម៉ាក់ ភេទស្រី អាយុ២៥ឆ្នាំ មានទីលំនៅភូមិព្រែបាក់ ឃុំព្រែកទម្លាប់ ស្រុកលើកដែក ខេត្តកណ្តាល។ ជនសង្ស័យខាងលើ ត្រូវបានកម្លាំងអាវុធហត្ថខេត្តកណ្តាល ប្រគល់ជូនកម្លាំង អាវុធហត្ថខេត្តព្រៃវែង ដើម្បីចាត់ការបន្តចាត់ការនីតិវិធី៕
Discussion about this post