សន្តិសុខ

កម្លាំងស្នងការដ្ឋាននគរបាលជំនាញបានចុះ អនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនជនសង្សយ័០៣នាក់

ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង០៩:០០ នាទីក្រុមអនុវត្តដីកាបានសហការជាមួយកំលាំងជំនាញរបស់ក្រុងសួងបានចុះអនុវត្តដីកាបង្គាប់អោយចាប់ខ្លួនលេខ​ ១៨១ ចុះថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០១៧ របស់ចៅក្រមសេីុបសួរសាលាដំបូងខេត្តត្បូងឃ្មុំ បង្គាប់អោយនាំខ្លួនជនសង្ស័យឈ្មោះ រី រម្យល្លី ភេទប្រុស អាយុ ២៦ឆ្នាំ​ ជនជាតិខ្មែរឥស្លាម រស់នៅភូមិរការលេី សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ពីបទ”ហឹង្សាដោយចេនាដោយមានស្ថានទម្ងន់ទោស” ប្រព្រឹត្តទៅនៅចំនុចវិហារឥស្លាម ភូមិជេីងឡង សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ ដោយជននេះ និងបក្សពួក០១នាក់ទៀតបានយកព្រនង់វាយទៅលេីជនរងគ្រោះឈ្មោះ លីម ទីន ភេទប្រុស អាយុ៥៣ឆ្នាំ បណ្តាលអោយរងរបួសធ្ងន់ ហេីយបានរត់គេចខ្លួនអស់រយះពេល០២ឆ្នាំ ទេីបចាប់ខ្លួនបាន។

នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង ១៦:០០
នាទីក្រុមអនុវត្តដីកាបានសហការជាមួយកំលាំងជំនាញរបស់ស្រុកតំបែរ បានចុះអនុវត្តដីកាបង្គាប់អោយចាប់ខ្លួនលេខ​ ៦២៣ ចុះថ្ងៃទី ២៦ ខែមករា ឆ្នាំ២០១៨ របស់ចៅក្រមសេីុបសួរសាលាដំបូងខេត្តកំពង់ចាម បង្គាប់អោយនាំខ្លួនជនសង្ស័យឈ្មោះ ឈាន ចន្ថា ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិត្រពាំងឬស្សី ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ពីបទ”ហឹង្សាដោយចេនាដោយមានស្ថានទម្ងន់ទោស” ប្រព្រឹត្តទៅនៅភូមិត្រពាំងឬស្សី​​​ ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៧ ខែមេសា​ ឆ្នាំ
២០១៣​ ដោយជននេះបានយកដាវកាប់ទៅលេីឈ្មោះ ឡាយ ឡាក់ ភេទប្រុស អាយុ៣៩ឆ្នាំបណ្តាលអោយរបួសធ្ងន់ ហេីយរត់គេចខ្លួនអស់រយះពេល០៥ឆ្នាំ ទេីបលួចចូលមកស្រុកថ្ងៃចូលឆ្នាំខ្មែរ ក៏ត្រូវចាប់ខ្លួនបានតែម្តង។

នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង ១៥:០០
នាទីក្រុមអនុវត្តដីកាបានសហការជាមួយកំលាំងជំនាញរបស់ស្រុកតំបែរ បានចុះអនុវត្តដីកាបង្គាប់អោយនាំខ្លួនលេខ​ ១១៩២ ចុះថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០០១ របស់
ចៅក្រមសេីុបសួរសាលាដំបូងខេត្តកំពង់ចាម បង្គាប់អោយ
នាំខ្លួនជនសង្ស័យឈ្មោះ ទីន ម៉ាត់ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅភូមិគីឡូ១៩ ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ពីបទ”រំលោភសេពសន្ថវះ” ប្រព្រឹត្តទៅនៅភូមិគីឡូ១៩ ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០០១ ហេីយគេចខ្លួនអស់រយះពេល១៧ឆ្នាំ ទេីបចាប់ខ្លួនបានខណ:លួចមកលេងស្រុកកំណេីតក្នុងឱកាសចូលឆ្នាំខ្មែរ។ បច្ចុបុ្បន្នជនសង្ស័យទាំង០៣ នាក់ខាងលេីបានបញ្ជូនទៅកាន់ពន្ធនាគារួចរាល់ហេីយ៕ រាយការណ៍​ដោយ៖(ឆវន្ត័)ប្រចាំ​ខេត្តត្បូងឃ្មុំ

SHARE
RELATED POSTS
បុគ្គលម្នាក់ឈ្មោះ តឹង ពីងអះអាងថាជាយោធា ដេកចាំយកលុយពីបទល្មើសគ្រប់ប្រភេទនៅក្នុងស្រុកថ្ពងប៉ុន្តែ ថ្នាក់លើបដិសេធថាមិនមានឈ្មោះជាទាហានទេ
ខំរត់គេចចង់ងាប់ ចុងក្រោយ​តាមចាប់ដល់បាន..
បុគ្គលិក​អង្គការ​ម្នាក់ ត្រូវ​រថយន្តបុក​អូស​ជាង ៣០ ម៉ែត្រ ជាប់​ទាំង​ម៉ូតូ ទាំង​សាកសព ធ្លាក់​កាវ​ថ្នល់

Leave Your Reply

*