ផ្សេងៗ

កីឡា​ករ​ថៃបាន​ហៅ​កីឡា​កម្ពុជា​ចំនួន​៤រូប ឥឡូវ​ឯកឧត្តម​ តែម​ ម៉ឺន​ ប្រធាន​សហព័ន្ធ​គុន​ខ្មែរបាន​បកស្រាយ​….

កម្ពុជា៖ ឯកឧត្តម​ តែម​ ម៉ឺន​ ប្រធាន​សហព័ន្ធ​គុន​ខ្មែរ​ ថា​ កីឡាករ​ថៃ​ Saensatharn​ នេះ​ មិន​សម​ជា​អ្នក​កីឡា​នោះ​ទេ​ មិន​ដឹង​ថា​អ្វី​ទៅ​ជា​កីឡា​ អត្ថន័យ​នៃ​កីឡា​ ហើយ​លោក​ក៏​មិន​ឲ្យ​អ្នក​ប្រដាល់​កម្ពុជា​ឆ្លើយឆ្លង​ជា​ទាក់ទិន​និង​រឿង​ឌឺដង​គ្នា​នោះ​ទៀត​ទេ។​

ឯកឧត្តម​ តែម​ ម៉ឺន​ ប្រធាន​សហព័ន្ធ​ខាង​លើ​បាន​ឲ្យ​ដឹង​ថា​ លោក​មិន​បាន​ដឹងទាក់ទិន​ទៅ​និង​រឿងរ៉ាវ​ឌឺដង​រវាង​អ្នក​ប្រដាល់​ថៃ​ Saensatharn​ និង​កីឡាករ​ជួរ​មុខ​របស់​កម្ពុជា​នោះ​ទេ​ មិន​ឃើញ​មាន​អ្នក​ណា​ជូន​ព័ត៌មាន​មក​លោក​ឡើយ។​ ប៉ុន្តែ​បើ​មាន​ករណី​នេះ​មែន​ លោក​មិន​គាំទ្រ​ចំពោះ​ទង្វើ​បែប​នេះ​ទេ​ ហើយ​នេះ​ជា​រឿងបុគ្គល​ម្នាក់​ទេ​ មិន​មែន​ជារឿងជនជាតិ​ថៃទាំង​មូល​ឡើយ។

ឯកឧត្ដម​បន្ថែម​ថា​ ជាតិ​សាសន៍​ណា​ក៏​គេ​មិន​គាំទ្រ​ដែរ​ រាល់​ទង្វើ​ដែល​ធ្វើ​ឲ្យ​បែកបាក់​សាមគ្គី​ ជា​ពិសេស​ទង្វើ​ក្អេងក្អាង​អំនួត​ គ្មាន​សីលធម៌​ជា​អ្នក​កីឡា។​ កីឡា​គឺ​វា​មាន​អត្ថន័យ​ច្បាស់​របស់​គេ​ កីឡា​មាន​តែ​ធ្វើ​ឲ្យ​ស្រុះស្រួល​គ្នា​ កីឡា​ធ្វើ​ឲ្យ​មាន​សាមគ្គី​ភាព​ ដូច្នេះ​បើ​មាន​ទង្វើ​នេះ​មែន​ លោក​ក៏​មិន​អនុញ្ញាត​ឲ្យ​កីឡាករ​កម្ពុជា​ឆ្លងឆ្លើយ​ ពាក់ព័ន្ធ​នឹង​បុគ្គល​នេះ​ឡើយ។​ ខ្មែរ​មាន​ទំនៀមទម្លាប់​ ប្រពៃណី​ មាន​ក្រម​សីលធម៌​ច្បាស់លាស់​ត្រឹមត្រូវ​​ ដូច​នេះ​ដាច់ខាត​មិន​ឲ្យ​ឆ្លើយ​តប​ទៅ​នឹង​ទង្វើ​ដែល​ធ្វើ​ឲ្យ​មានទំនាស់បែកបាក់​សាមគ្គី​ ទង្វើ​ដែល​មិន​ល្អ​នោះ​ទេ។​ លោក​នឹង​លើក​រឿង​នេះ​ឡើយ​នា​ពេល​ប្រជុំ​ប្រចាំ​ខែ​របស់​សហព័ន្ធ។​

រំលឹក​ដែរ​ថា​ ឥលូវ​អ្នក​គាំទ្រ​គុន​ខ្មែរ​លើ​បណ្ដាញ​សង្គម​ហ្វេសបុក​កំពុង​ចាប់​អារម្មណ៍​ខ្លាំង​ចំពោះ​ការ​ឌឺដង​រវាង​កីឡាករ​ថៃ​ Saensatharn​ ជា​មួយ​អ្នក​ប្រដាល់​ជួរ​មុខ​របស់​កម្ពុជា​ដូច​ជា​ កែវ​ រំចង់​ ធឿន​ ធារ៉ា​ ម៉ឺន​ សុភា​ រឿង​ សោភ័ណ្ឌ​ ជាដើម។ រឿងដំបូងឡើយគឺកើតឡើងរវាងអ្នកគាំទ្រគុនខ្មែរ ជាមួយអ្នកប្រដាល់ថៃខាងលើប៉ុណ្ណោះ តែក៏រាលដាលដល់កីឡារកម្ពុជាថែនទៀត។

SHARE
RELATED POSTS
បុរស​ ៩៩.៩ ភាគរយ​ អាច​ប្ដូរជីវិត​ចំពោះ​រឿងមួយនេះ​ ចុះ​ហេតុអ្វី​ បុរស​ម្នាក់នេះ​សុខចិត្ត​សំងំ​យកសុខ​..???
លោកតា​និង​លោក​យាយ​ សុំត្រឹម​កំដរ​ក្នុង​ជីវិត​ចុងក្រោយ​របស់​គាត់​ទាំង២នាក់​ គ្មាន​កូនចៅ​និងគេទេ​…កំពុង​ក្អកធ្លាក់ឈាម​
ប្រតិកម្មគួរឱ្យរំជើបរំជួលរបស់ក្មេងស្រីនៅពេលមានការស្រវឹងខ្លាំង

Leave Your Reply

*