
ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ លោកវរសេនីយ៍ឯក ធាម ពិសិដ្ឋ អនុប្រធានលេខាធិដ្ឋាន ស.អ.ក ខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្ដមសេនីយ៍ទោ បែន រ័ត្ន ប្រធានគណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តត្បូងឃ្មុំ និង ក្រុមការងារ ស.អ.ក ខេត្ត ស្រុក ឃុំ ព្រមទាំងមន្រ្តីពាក់ព័ន្ធ បាននាំយកថវិកាបេឡាមរណៈសង្គ្រោះចំនួន ៤,០០០,០០០រៀល យកទៅប្រគល់ជូនគ្រួសារសពលោក ជា សាខន ជាសមាជិក ស.អ.ក ខេត្តត្បូងឃ្មុំ ដែលបានទទួលមរណៈភាព កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ដោយគ្រោះថ្នាក់ចរាចរណ៍ នៅភូមិវិហារសំបូរ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលមានអ្នកទទួលបណ្ដាំឈ្មោះ លី អៃសោះ ភេទស្រី ត្រូវជាកូន។ ក្នុងឱកាសនោះផងដែរក្រុមគ្រួសារសពបានថ្លែងអំណរគុណ ដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាតែងតែយកចិត្តទុកដាក់ដល់ គ្រួសារអតីតយុទ្ធជន និងសូមគោរពជូនពរដល់សម្ដេចតេជោ និងក្រុមគ្រួសារជួបតែពុទ្ធទាំងបួនប្រការគឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ ៕ រាយការណ៍ដោយ៖(ឆវន្ត័)ប្រចាំខេត្តត្បូងឃ្មុំ