ភ្នំពេញ៖ ឆ្លងចរន្តអគ្គិសនីផ្ទុះឆេះបង្គោលភ្លេីងបែកផ្កាភ្លេីងយ៉ាងសន្ធោសន្ធៅផ្អេីលដល់ប្រជាពលរដ្ឋចេញយកបំពង់ពន្លត់អគ្គិភ័យមកបាញ់និងរាយការណ៍ទៅសមត្ថកិច្ចចុះមកអន្តរាគមន៍ហៅរថយន្តពន្លតអគ្គីភ័យចំនួន២គ្រឿង។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង២និង៤០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩នៅចំណុច ផ្លូវលេខ៤៩៤កែងនិងផ្លូវលេខ៤៣០ ស្ថិតក្នុងសង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន។
តាមប្រភពព័ត័មាននៅកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុគេឃេីញមានកាប៊ិនភ្លេីងខាងលេីបានឆ្លងចរន្តអគ្គីសនីហេីយផ្ទុះចេញជាផ្កាភ្លេីងបង្កអោយមានអណ្តាតភ្លេីងឆេះផ្អេីលដល់អ្នកជិតខាងនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ជាច្រេីននិងរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លតអគ្គីភ័យចំនួន២គ្រឿងទេីបអាចគ្រប់គ្រងបាន ក្នុងហេតុនោះផងដែរមិនមានមនុស្សរងរបួសនោះទេគ្រាន់តែដាច់ខ្សែភ្លេីងតែប៉ុណ្ណោះ៕
Discussion about this post