ភ្នំពេញ៖ ជនជាតិចិនប្រុសស្រីចំនួន២៨ នាក់ ដែលត្រូវសមត្ថកិច្ចឆ្មក់ចាប់ខ្លួនកាលពីល្ងាចថ្ងៃទី៧ ឧសភា ម្សិលមិញ ស្ថិតនៅក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ត្រូវបានបញ្ជាក់ថា ពាក់ព័ន្ធបទល្មើសតាមប្រព័ន្ធអ៊ីនធឺណេត ។
ក្នុងការបង្ក្រាបនេះដោយមានការសម្របសម្រួ លពីលោក សេង ហៀង ព្រះរាជអាជ្ញារងអមសា លាដំបូងរាជធានីភ្នំពេញ ។ ជាក់ស្ដែងកម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនជាតិចិនចំនួន ២៨នាក់ស្រី០៥នាក់នៅចំណុចផ្ទះវីឡាគ្មានលេខ ផ្លូវលំ ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។
សមត្ថកិច្ចដកហូតសម្ភារៈមួយចំនួនដូចជា ៖ ទូរសព្ទ័ដៃ០៤គ្រឿង , ទូរសព្ទ័ដៃណូគា១១គ្រឿង , IPADMINI០៥គ្រឿង , ម៉ាស៊ីនបែងចែកអ៊ីនធឺណែត ០៦គ្រឿង , ដុំភ្លើង០១ដុំ , LAPTOP ០៣គ្រឿង , ម៉ាស៊ីនបំផ្លាញក្រដាស់០១គ្រឿង , ម៉ាស៊ីនព្រីន ០១គ្រឿង , ឯកសារមយយចំនួន , រថយន្តLEXUS.RX300 មួយគ្រឿង និងម៉ាស៊ីនថតរូប០១គ្រឿង ។
បច្ចុប្បន្ន ជនជាតិចិនទាំង២៨នាក់និងវត្ថុតាង ត្រូវបានកម្លាំងនាយដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នាំយកទៅធ្វើការសាកសួរ ៕
Discussion about this post