សន្តិសុខ

ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំបានប្រារព្ធពិធីសូត្រមន្តបង្សុកូល ជូនបុព្វការីជន យុទ្ធជន ពលី មរណះ ដើម្បីបុព្វហេតុជាតិមាតុភូមិ ក្នងឱកាសបុណ្យចូល ឆ្នាំថ្មីប្រពៃណីជាតិខ្មែរ?

ខេត្តត្បូងឃ្មុំ៖ ស្នង​ការដ្ឋាននគរបាលត្បូងឃ្មុំ បានប្រារព្ធពិធីសូត្រមន្តបង្សុកូល ជូនបុព្វការីជន យុទ្ធជន ពលី មរណះ ដើម្បីបុព្វហេតុជាតិមាតុភូមិ ក្នងឱកាសបុណ្យចូល ឆ្នាំថ្មីប្រពៃណីជាតិខ្មែរនឹង​ចូលមកដល់​នា​ប៉ុន្មាន​ថ្ងៃខាងមុខនេះ ព្រឹកថ្ងៃទី១២ ​ខែមេសា ឆ្នាំ​២០១៨​ នេះ ក្នុងសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ។​​

ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ខាងមុខនេះ ប្រជាពលរដ្ឋ​បាននាំគ្នា​និមន្ត​ព្រះសង្ឃចម្រើនព្រះបរិត្ត ដើម្បី​រំដោះគ្រោះ​លើករាសី​ឆ្នាំ​ថ្មីតាម​ប្រពៃណី​ទំនៀម​ទម្លាប់​តាំងពី​បុរាណមក ។ ឱកាស​សូត្រ​និមន្ត​ចម្រើនព្រះបរិត្ត ដែល​និមន្ត​ព្រះសង្ឃ​មកដើម្បីរំដោះគ្រោះ​លើករាសី​ឆ្នាំ​ថ្មី​នោះ មានការ​ចូលរួម​ពី​លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងនគរបាលខេត្តត្បូងឃ្មុំ លោក-លោកស្រីស្នងការរង លោកនាយ-នាយរងការិយា លោកនាយ-នាយរងផ្នែក និង​មន្ត្រីក្រោមឱវាទជាច្រើនរូប​ទៀតផង​ដែរ ​។

​នា​ពិធីសូត្រមន្ត​ប្រោះព្រំ​សុំ​ពរជ័យ​សិរី​សួស្តី​ ក្នុងឱកាស​បុណ្យ​ឆ្លង​ឆ្នាំ​ចាស់​ផ្លាស់​ចូលឆ្នាំថ្មី ដែលជាបុណ្យប្រពៃណី​ជាតិខ្មែរ ឆ្នាំច​សំរឹទ្ធិ​ស័ក ​ព​.ស ​២៥៦២ គ​.​ស ​២០១៨ ដែល​ឈានចូលមកដល់​ខាងមុខនេះ ព្រះសង្ឃ​បាន​សូត្រមន្ត និង​អាចារ្យ ព្រមទាំង​មន្ត្រី​គ្រប់លំដាប់​ថ្នាក់ បានឧទិស​កុសលផល​បុណ្យ​ដល់​កងកម្លាំង​អ្នកស្នេហាជាតិ​ ដែល​បាន​ពលី​អាយុជីវិត ដើម្បីរំដោះជាតិ​មាតុភូមិ​តាំងពី​ឆ្នាំ​ ១៩៧៩ មក​ផងដែរ​។

​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ខាងមុខនេះ ប្រជាពលរដ្ឋ​បាននាំគ្នា​និមន្ត​ព្រះសង្ឃ​ចំរើន​ព្រះ​បរិ​ត ដើម្បី​រំដោះគ្រោះ​លើករាសី​ឆ្នាំ​ថ្មី តាម​ប្រពៃណី​ទំនៀម​ទម្លាប់​តាំងពី​បុរាណ​មក គឺ​យើងទាំងអស់គ្នាតែងតែ​នាំគ្នា​ធ្វើជា​រៀងរាល់ឆ្នាំ ហើយ​ពុទ្ធបរិស័ទ​អ្នក​កាន់​ព្រះ​ពុទ្ធសាសនា តែងតែឱ​ទិស​ដល់​បុព្វការី​ជន គឺ​នាម​មាន ​មាតា បិតា ញាតិ​ការ​ទាំង​ប្រាំពីរ​សណ្តាន​ ដែល​បាន​ចែកឋាន​ទៅកាន់​បរលោក​ហើយ​នោះ៕ ​រាយការណ៍​ដោយ៖(ឆវន្ត័)ប្រចាំ​ខេត្តត្បូងឃ្មុំ

SHARE
RELATED POSTS
កម្លាំង​សមត្ថកិច្ច​ចម្រុះ ចុះបង្ក្រាប​ទីតាំង​ដាំ​កញ្ឆា​មួយកន្លែង (មានវីដេអូ)
ស្លាប់​មួយ​នាក់ និង​របួសធ្ងន់​ស្រាល​ជាង​ដប់​នាក់ ក្នុងករណី​គ្រោ:ថ្នាក់​ចរាច​ណ៍
លេងល្បែង​ស៊ីសង(ភ្នាល់​បាល់)ដ៏ធំនៅផ្លូវលេខ143 កែងផ្លូវលេខ376ក្នុងខណ្ឌចំការមន លឺថាមានខ្សែអ្នកធំ…!

Leave Your Reply

*