សន្តិសុខ

ពីធីសូត្រមន្តលើករាសីឡើងអាគារថ្មីផ្នែកសឹករងស្រុកបរិបូណ៍ ក្នុងឱកាបុណ្យចូលឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ នៅរសៀលថ្ងៃព្រហស្បត្តិ៍ ១២រោច ខែចេត្រ ឆ្នាំរកា​​ នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ នេះ នៅទីបញ្ជាការ ផ្នែកសឹករង ស្រុក បរិបូណ៍​ ខេត្តកំពង់ឆ្នាំង របានរៀបចំពិធីសែនព្រេនសុំសេចក្តីសុខ​ សេចក្តីចម្រេីនរុងរឿង​​ និងពិធីសូត្រមន្តលេីករាសី​ឡេីងអគារថ្មី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី​ ប្រពៃណីជាតិដែលនឹងឈានមកដល់នៅពេលខាងមុខ​ ក្រោមអធិបតីភាព​ ​ឯកឧត្តម​ ឧត្តមសេនីយ៍ទោ ធន ធឿន​ មេបញ្ជាការរងយោធភូមិភាគពិសេស​ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង​, លោក​ អ៊ុក​ សារុន​​ សមាជិកក្រុមប្រឹក្សាស្រុកបរិបូណ៍ ​និងមានការអញ្ជេីញចូលរួម ពីលោកឧត្តមសេនីយ៍ត្រី​ នូរ សំរិទ្ធិ មេបញ្ជាការរ​ង តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង, លោក​វរសេនីយ៍ឯក នៅ​ ពុំ​ នាយសេនាធិការរង ព្រមទាំង​ នាយទាហាន​ នាយទាហានរង​ ផ្នែកសឹករងស្រុក​ តាជីយាយជីរ និងព្រះសង្ឃ​ បាន និមន្ត​ និងអញ្ជេីញចូលរួមផងដែរ ។

ក្នុងឱកាសនោះ ឯកឧត្តម​ មេបញ្ជាការ បានប្រគេន បច្ឆ័យ​ព្រះសង្ឃ​​ ចំនួន​​ ២២០,០០០ រៀល សម្រាប់ចាក់ដីក្នុងទីធ្លាវត្ត​ ស្វាយក័ល្ប​ ហៅវត្តស្វាយក្អែរ និងជូនថវិកាដល់លោតា​ លោកយាយ​ ចំនួន​ ៣២ នាក់ ក្នុងម្នាក់​ ថវិកា​ ៥,០០០ រៀល​ ​ហេីយ លោក អ៊ុក សារុន និងភរិយា​ បានប្រគេនបច្ឆ័យ​ព្រះសង្ឃ​​ ចំនួន​​ ៣០០,០០០ រៀល សម្រាប់កសាងសមិទ្ធិផលនានាក្នុងវត្ត ស្វាយក័ល្ប​ និងជូនថវិកាដល់លោតា​ លោកយាយ​ ក្នុងម្នាក់​ ថវិកា ១០,០០០ រៀល​ ​។ រាយការណ៍​ដោយ​៖(រី ភារិទ្ធិ)ប្រចាំ​ខេត្តកំពង់ឆ្នាំង

SHARE
RELATED POSTS
រថយន្ត​ហាយ​ឡែ​ន​ឌឺ បើក​ឆ្លងផ្លូវ វាក់​នឹង​ឡាន​កុងតឺន័រ ជាន់​ហ្វ្រាំង ច្រឡំ​ហ្គែ​រ​ស្ទុះ​បុក​ ឡាន​កុងតឺន័រ​ពេញទំហឹង (អូរ១)
ជន​ដៃដល់​ម្នាក់​ក្នុងចំណោមបក្សពួក៤នាក់ ត្រូវ​បានសមត្ថកិច្ចប៉ុស្ដិ៍ស្ទឹងមានជ័យ៣​ចាប់បាន​…(មានវីដេអូ)
ម៉ូតូ​ម៉ាក​SL ឆេះ​សល់​តែ​គ្រោងឆ្អឹង ដោយ​មិនដឹង​មូលហេតុ​អ្វី?

Leave Your Reply

*