សន្តិសុខ

ជនសង្ស័យជួញដូរថ្នាំញៀន ០១នាក់ត្រូវបានអាវុធហត្ថស្រុកទ្រាំងចាប់ខ្លួន រួមនិងអាវុធខ្លីមួយដើម

ខេត្តតាកែវ៖ មុខសញ្ញាជួញដូរថ្នាំញៀនយ៉ាងសកម្ម០១នាក់ ត្រូវបានកំលាំងការិយាល័យបទល្មើសគ្រឿងញៀន សហការជាមួយកំលាំងមូលដ្ឋានអាវុធហត្ថស្រុកទ្រាំងចាប់ឃាត់ខ្លួន កាលពីថ្ងៃព្រហស្បត៍ ១២រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១.ត្រូវនិងថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង១៦:១០នាទី ស្ថិតនៅភូមិបន្ទាយ ឃំុជីខ្មា ស្រុកទ្រាំង ខេត្តតាកែវ។ជនសង្ស័យឈ្មោះសុខ សំបូបញ្ញា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិឃំុកើតហេតុខាងលើ ក្រោយពេលឃាត់ខ្លួនសមត្ថកិច្ចដកហូតបានវត្ថុតាងរួមមានម៉្សៅក្រាមពណ៍សថ្លាចំនួន០៣កញ្ចប់ ទម្ងន់៨.៨២ក្រាម អាវុធខ្លីមួយដើមម៉ាកK54(មិនមានលេខ)បង់ចំនួន០១ គ្រាប់ចំនួន៥គ្រាប់ ដាវសាំម៉ារ៉ៃចំនួន២ដើម ទូរសព្ទ័ចំនួន០៨គ្រឿង សម្ភារះវេចខ្ចប់ សារធាតុញៀនមួយចំនួន ម៉ូតូ០១គ្រឿងម៉ាកMSX ស្លាកលេខ.1K.7644 កាបូបដាក់លុយចំនួន០១ និងប្រាក់៣.៥០០០រៀល។បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបានការិយាល័យជំនាញកសាងសំណំុរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ។ រាយការណ៍​ដោយ៖(សុខន)ប្រចាំ​ខេត្តតាកែវ

SHARE
RELATED POSTS
ពិធីក្រុងពាលី យកជោគជ័យ នៅសល់តែ៣ថ្ងៃទៀត ផ្ទះបណ្តែតទឹកជនជាតិវៀតណាមចំនួន ២.០៣៤គ្រួសារ អាជ្ញាធរខេត្តនឹងត្រូវបន្លាស់ទី ទៅកាន់កន្លែងថ្មី!!!
មុននេះបន្តិច !! កាប់​សម្លាប់​ស្ត្រី​ម្នាក់​ សមត្ថកិច្ច​កំពុង​ឡោមព័ទ្ធ​ចាប់​…
ល្បែងអាប៉ោងនៅតែបន្តនៅឡើយ ខណៈ​ច្បាប់​ដូច​ជា​គ្មាន​ប្រសិទ្ធ​ភាព​

Leave Your Reply

*