សន្តិសុខ

ផ្ទុះកំប៉ុងហ្គាសបណ្ដាលឲ្យមានមនុស្ស រងរបួសធ្វើឲ្យភ្នាក់​ផ្អើល​ទាំង​កណ្ដាល​ថ្ងៃត្រង់..

រាជធានីភ្នំពេញ៖ ហេតុការណ៍ដែលបង្កអោយមានការភ្ញាក់ផ្អើលនេះកើតឡើងនៅវេលម៉ោង១:២០នាទីថ្ងៃត្រង់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ផ្ទះបាយរបស់ក្រុមហ៊ុនហៅវែលលក់សំភារ:សំណង់ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ6Aស្ថិតក្នុងភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខ័ណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុមិនជាយ៉ាងមិចសុខៗក៏ស្រាប់តែមានការធ្លាយហ្គាសចេញមកហើយកំលាំងហ្គាសបានធាក់ចេញមកក្រៅបណ្តាលបែកកញ្ចក់អស់៣ផ្ទាំងហើយនិងរងរបួសមនុស្សចំនួន២នាក់ស្រាល ហើយសមត្ថកិច្ចក៏បានបញ្ជាក់អោយដឹងទៀតថាចំណែកជនរងគ្រោះមិនទាន់បានស្គាល់ឈ្មោះនៅឡើយទេដោយភ្លាមនោះបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជនហើយចំណែកធុងហ្គាសដែលធ្លាយតាមទុយយោនោះមានទំងន់១៥គីឡូ។

ហើយក៏មានការអន្តរាគមន៍ពីរថយន្តពន្លត់អគ្គីភ័យរបស់ខ័ណ្ឌជ្រោយចង្វាដើម្បីទប់ស្កាត់និងការពារកមានការឆេះរាលដាលដល់កន្លែងផ្សេងទៀតអស់ចំនួន២គ្រឿង៕ រាយការណ៍​ដោយ៖​(សូ សុខា​)ប្រចាំ​រាជធានីភ្នំពេញ

 

SHARE
RELATED POSTS
ឲ្យតែម៉ាកៗនឹងដឹងតែមិនរស់ទេ!!សរសៃគុយទាវបាញ់កាញ់មានផ្ទុកសារធាតុគីមីបូរ៉ាក់ប្រមាណជាង៣០គីឡូក្រាម ត្រូវមន្ត្រីកាំកុងត្រូលខេត្តតាកែវរកឃើញ
ផ្ទះ​ប្រជាពលរដ្ឋ​ពីរ​ល្វែង ត្រូវ​អគ្គីភ័យ​ឆាបឆេះ សំណាងល្អ​បាន​សមត្ថកិច្ច ជួ​យស​ង្រោះ​ទាន់ពេលវេលា
កំហឹងធ្វើអោយមានទោស សំដីជ្រុលហួសអាចស្លាប់ខ្លួន!

Leave Your Reply

*