សន្តិសុខ

ប្រជាពលរដ្ឋទីទាល់ក្រចំនួន២គ្រួសារក្នុងស្រុកលំផាត់ទទួលបានអំណោយសប្បុរសធម៌(មានវីដេអូ)

ខេត្តរតនគិរី៖ អំណោយសប្បុរសធម៌ សង្គ្រោះប្រជាពលរដ្ឋទីទាល់ក្រ ក្រោមរបបដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានថ្នាក់នាំតាមបណ្ដាមូលដ្ឋាន យកចិត្តទុកដាក់ អនុវត្តតាម យ៉ាងផលផុសហើយ។

ជាក់ស្ដែងនៅថ្ងៃទី១២ ខែមេសា ឆ្នាំ ២០១៨ លោកវរៈសេនីយ៍ឯក ថេង ច័ន្ទធី អធិការនគរបាលស្រុកលំផាត់ បាននាំយកនូវអំណោយសប្បុរសជនមួយចំនួនពី÷លោកឧត្តមសេនីយ៍ទោ ងួន គឿន ស្នងការនគរបាលខេត្តរតនគិរី និងលោក នូ ថេរ អភិបាលស្រុកលំផាត់ទៅ ចែកជូនដល់ទុរគត៌ជនគ្មានទីពឹង ទីទ័លរកចំនួន២គ្រួសារ នៅភូមិសាមុតក្រោម ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី ។ គ្រួសារទី១: មានឈ្មោះ ដា ដុម ភេទ ស្រី អាយុ៦៥ឆ្នាំ ជនជាតិទំពួុន មានទីលំនៅភូមិសាមុត្រក្រោម ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី ។

គ្រួសារទី២: មានឈ្មោះ ហ៊ីង ញីន ភេទស្រី អាយុ៨០ឆ្នាំ ជនជាតិទំពួន មានទីលំនៅភូមិ ឃុំជាមួយគ្នា។
អំណោយដែលលោកអធិការនាំយកទៅចែកជូននោះ រួមមានក្នុង ០១គ្រួសារៗទទួលបាន÷អង្ករចំនួុន ៥០គីឡូក្រាម
-មីចំនួុន ០១ កេះ
-ទឹកផ្លែឈើចំនួុន ០១ កេះ
-ទឹកសុទ្ធចំនួុន ០១កេះ
និងថវិការចំនួន ៥០.០០០រៀល(ប្រាំម៉ឺនរៀល)។

គួររំលឹកថា កន្លងមក លោកវរៈសេនីយ៍ឯក ថេង ចន្ធី ត្រូវបានប្រជាពលរដ្ឋក្នុងស្រុកលំផាត់ តែងតែកោតសរសើរ និងបានលើកឡើងថា តាំងពីលោកមកកាន់តំណែងជាអធិការនគរបាលក្នុងស្រុកលំផាត់មក ធ្វើអោយពួកគាត់មានភាពកក់ក្ដៅ ព្រមទាំងប្រជាពលរដ្ឋទីទាល់ក្រជាច្រើនគ្រួសារ ក្នុងស្រុកនេះ ទទួលបានការជួយឧបត្ថមពីលោកអធិការជាញឹកញាប់៕ រាយការណ៍​ដោយ៖(ភួង ផុន)ប្រចាំ​ខេត្តរតនគិរី

SHARE
RELATED POSTS
ភ្ញាក់ផ្អើលដោយឃើញមនុស្សមួយក្រុមចូលទៅបោះបង្គោលលើដីដែលមានប័ណ្ណកម្មសិទ្ឋិ
ល្បិចបោកថ្មីមួយទៀតហើយ..!! សូមបងប្អូនប្រជាពលរដ្ឋមានស្មារតីប្រុងប្រយ័ត្នចំពោះល្បិចបោកប្រាស់ថ្មីមួយនេះ……
អាជ្ញាធរខេត្តត្បូងឃ្មុំ ប្រារព្ធទិវារអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ(ចូលរួមទាំអស់គ្នា ដើម្បីជីវិត និងសហគមន៍យើងគ្មានគ្រឿងញៀន)

Leave Your Reply

*