ជាតិ

កិច្ចប្រជុំបូកសរុបលទ្ធលផលប្រឡងប្រណាំង អនុវត្តគោលនយោបាយភូមិ/ឃុំ មានសុវត្ថិភាពប្រចាំឆ្នាំ២០១៧

ភ្នំពេញ​៖ ព្រឹកថ្ងៃ១១រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែ មេសា ឆ្នាំ២០១៨នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបលទ្ធលផលប្រឡងប្រណាំង អនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ប្រចាំ ឆ្នាំ២០១៧ និងទិសដៅការងារប្រឡងប្រណាំងឆ្នាំ២០១៨ នៅស្នងការដ្ឋាន នគរបាលខេត្តស្វាយរៀង ។

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានចែក ប័ណ្ណសសើរ និងថវិកាដល់ឃុំ /សង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលទទួលជ័យលាភី ព្រមទាំងបានឧបត្ថមថវិកាដល់ស្នងការដ្ឋាននគរបាលខេត្តចចាត់ចែងក្នុងកម្មវិធី ១០លានរៀល តំបន់ប្រតិបត្តិការសឹករងខេត្ត ៥លានរៀ់ល បញ្ជាករដ្ឋានកងរាជអាវុធហត្ថខេត្ត ៥លានរៀល និងបានប្រគល់ជូនរថយន្តសឺរ៉ែន ៨គ្រឿង ដល់អធិការដ្ឋាននគរបាលក្រុងស្រុកទាំង ៨ -អាវយឺត ៨០៦អាវ ចែកដល់កម្លាំងនគរបាលពីថ្នាក់អធិការដល់ប៉ុស្តិ៍រដ្ឋបាល -វិទ្យុទាក់ ទង ១០០គ្រឿង និងគ្រឿងឧបភោគបរិភោគ រួមមាន អង្ករ ១១៥បាវ ទឹកក្រូច ២៦៧កេស ទឹកត្រី ១១៥យូ ទឹកស៊ីអ៊ីវ ១១៥យូ មី ១១៥កេស ស្ករសរ ៥៨០កញ្ចប់ ៕ រាយការណ៍​ដោយ​៖(ភ្នំព្រឹក​)ប្រចាំ​ភ្នំពេញ​

SHARE
RELATED POSTS
សម្ដេចៅហ្វាវាំង គុង​ សំអុល ផ្តាំផ្ញើ ដល់សមាជិកសមាជិកា យើងថា: នៅថ្ងៃបោះឆ្នោតនេះ សូមបងប្អូនយើងប្រមូលគ្នាទៅបោះឆ្នោត កុំបីខានអោយសោះ ហើយកំុជឿពាក្សឃោសនារបស់ជនអគតិ
មន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរីប្រឈមនិងការលប់ឈ្មោះចេញពីក្របខ័ណ្ឌនគ របាលជាតិ (វីដេអូ​)
ប្រជាពលរដ្ឋជាង២០០នាក់ បានជួបជុំគ្នានៅមុខសាលាឃុំចុងផ្លាស់ សូមអោយអាជ្ញាធរជួយសម្របសម្រួលដល់ពួកគាត់

Leave Your Reply

*