ជាតិ

សង្ក្រាន្តស្វាយរៀងលើកទី២ឆ្នាំ២០១៨នៅតាមមន្ទីរអង្គភាពនានានិងនៅតាមគេហដ្ឋានមានការរៀបចំកែលំអរតុបតែងដាក់ភ្លើងពណ៍សម្រាប់ទទួលទេវតាឆ្នាំថ្មី

ខេត្តស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀងសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានរៀបចំកម្មវិធីសង្ក្រាន្តស្វាយរៀង លើកទី២ ឆ្នាំ២០១៨ ដើម្បីបង្កភាពសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋនិងភ្ញៀវជាតិ អន្តរៈជាតិអញ្ជើញចូលរួមលេងកម្សាន្ត និងចូលរួមអបអរសារទរទទួលអំណរពរជ័យបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ គ.ស ២០១៨ គិតចាប់ពីថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០១៨ ខាងមុខនេះ។ យោងតាមរដ្ឋបាលសាលាខេត្តកម្មវិធីនេះ នឹងរៀបចំប្រារព្ធធ្វើនៅតាមទីតាំងសំខាន់ៗ ចំនួន ៣កន្លែង នៅក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង រួមមាន ទី១.នៅខាងមុខសាលាខេត្តស្វាយរៀង ទី២.នៅបរិវេណសួនកុមារ និងទី៣.នៅខាងមុខទីស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង ដោយមានរានស្តង់តាំងពិពរណ៍និងដាក់លក់របស់អនុស្សាវរីយ៌ជាច្រើនកន្លែង។

ដោយមានរៀបចំលេងល្បែងប្រជាប្រិយ និងសកម្មភាពកម្សាន្តសប្បាយជាច្រើន ដូចជា ចោលឈូង ទាញព្រ័ត្រ លាក់កន្សែង បោះអង្គុញ ដណ្ដើមស្លឹកឈើ ពាំពងទា លោតបាវ វាយក្អម បូមទឹកដាក់ដប ល្បែងចាប់កូនខ្លែង ដឹកដៃកូនក្រមុំ ស្ដេចចង់ ល្បែងជើងរួមមិត្ត ប្រកួតញ៉ាំពងទាប្រៃ ខាំប៉ិគក់ រាំដណ្ដើមកៅអី ហូបចេកប្រណាំងគ្នា ទាត់សីស្លាប បិទមុខលាបក្រែម មឹកឃួង ប្រណាំងកង់យឺត រត់ចម្ងាយ រាំលេងក្រោមដំណក់ទឹក (បាញ់ទឹក) លោតអន្ទាក់ គូសមុខ តំបន់ត្រជាក់ចិត្ត ទាញព្រ័ត្រលើតង់រអិល កញ្ញាធ្លាក់ទឹក វាយបុកលើស្នួ បណ្ដែតគោម ប្រគំតន្ត្រី កម្មវិធីសិល្បៈបុរាណ និងសម័យ ប្រឡងចម្រៀងមហាជន តាំងពិព័រណ៍ កម្មវិធីសាសនា រួមនិងសកម្មភាពកម្សាន្តសប្បាយៗជាច្រើនទៀត ។
ដោយឡែកនៅតាមមន្ទីរនានាជំវិញខេត្តនិងគេហដ្ឋានវិញសង្កេតឃើញមានការតុបតែងផ្កាភ្ញីនិងដាក់ភ្លើងពណ៍សម្រាប់ទទួលទេវតាឆ្នាំថ្មីផងដែរហើយនៅតាមដងផ្លូវក្នុងក្រុងនិងទីប្រជំុជនមានសមត្ថកិច្ចធ្វើការរៀបចំសណ្តាប់ឆ្នាប់និងជួយសម្រួលចរាចរណ៌នៅតាមដងផ្លូវផងដែរ។ រាយការណ៍​ដោយ៖(សោមសុនឌីណេ)ប្រចាំ​ខេត្តស្វាយរៀង

 

SHARE
RELATED POSTS
ព្រះសង្ឃ​ជាង ២៥៦១ អង្គ ទ្រង់​បិណ្ឌបាត​លើ​ឆ្នេរ​ខ្សាច់ ឆ្នេរសមុទ្រ​ព្រះសីហនុ
ប្រធានក្រុមការងារចុះជួយឃុំពោធិរាជស្រុកស្វាយជ្រំបានរំលឹកដល់ក្រុមការងារទាំងអស់ក្តាប់ឲ្យបាននូវព័ត៌មានបញ្ហាប្រឈមនានារបស់ពលរដ្ឋនៅមូលដ្ឋាន(មានវីដេ)
យើងទាំងអស់គ្នាចូលរួមថែរក្សាសន្តិភាពដើម្បីអភិវឌ្ឍន៌ប្រទេសជាតិមានការរីកចម្រើនហើយយើងនិងមានអ្វីៗគ្រប់យ៉ាង

Leave Your Reply

*