ជាតិ សន្តិសុខ

ឯកឧត្តម ប៉ូ លីវា អភិបាលរងខេត្តបានថ្លែងថាយុវជនយុវនារីត្រូវនាំគ្នាលេងល្បែងកម្សាន្តប្រជាប្រិយប្រពៃណីខ្មែរ

ខេត្តស្វាយរៀង៖ ឯកឧត្តម ប៉ូ លីវា អភិបាលរងខេត្តបានថ្លែងថាយុវជនយុវនារីត្រូវនាំគ្នាលេងល្បែងកម្សាន្តប្រជាប្រិយប្រពៃណីខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំមិនត្រូវលេងល្បែងដែលសង្គមស្អប់ខ្ពើមនោះឡើយ។ ឯកឧត្តម ប៉ូ លីវា បានថ្លែងបែបនេះនៅក្នុងឱកាស(សង្ក្រាន្តវិទ្យាល័យខ្ញុំ)និងមានកាប្រកួតបាល់ទាត់ទទួលពាមរង្វន់ពីសហពាពសហពន្ធ័យុវជនពីលេខ១ដល់លេខបី៣ ស្ថិតនៅវិទ្យាល័យហ៊ុនសែនកំពង់ ស្រុកកំពង់រោទ៌ខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី០៩មេសាឆ្នា២០១៨ដោយបានរៀបចំឡើងដោយក្រុមសហភាពសហព័ន្ធយុវជនសហការជាមួយលោកនាយកសាលាវិទ្យាល័យហ៊ុនសែនកំពង់រោទ៌ដើម្បីអបអរសាទរឆ្នាំថ្មីនិងមានការអញ្ជើញចូលរួមលោកអភិបាលស្រុករងកងកម្លាំងទាំងបីប្រភេទលោកគ្រូអ្នកគ្រូសិស្សានុសិស្សប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ឯកឧត្តមប៉ូលីវាថ្លែងថា៖ប្អូនៗយុវជនយុវនារីត្រូវដឹកនាំគ្នាអបរំគ្នានិងធ្វើអំពើល្អជាគំរូដល់ប្អូនៗជំនាន់ក្រោយហើយនាំគ្នាលេងល្បែងប្រជាប្រិយ៌ប្រពៃណីខ្មែរដូចជារាំកម្សាន្ត ទាញព្រាត់ ដណ្តើមស្លឹកឈើ បោះឈូង លាក់កន្សែង ហាត់កីឡាជាដើម។ល។ឯកឧត្តមបានបន្តថានេះជាលើកទីមួយហើយដែលប្អូនយុវជនវិទ្យាល័យហ៊ុនសែនកំពង់រោទ៌បានរៀបចំសង្ក្រាន្តឆ្នាំថ្មីនេះឡើងមុនគេនៅតាមបណ្តាស្រុកទូទាំងខេត្តដោយបានចំណាយទាំងកម្លាំងនិងថវិការផ្ទាល់ខ្លួនទៀតផង។

ឯកឧត្តមបានធ្វើការកោតសសើនិងមានការផ្តាំផ្ញើសួរសុខទុកពីសម្នាក់ឯកឧត្តមឌីវិជ្ជាប្រធានសហភាពសហយុវជនកម្ពុជាដែលតែងតែនិករលឹកដល់ប្អូនជានិច្ចហើយក្រោយពីសង្ក្រាន្តឆ្នាំថ្មីរួចរាល់វិលមកខិតខំរៀនសូតិនិងជៀសចេញឲ្យឆ្ងាយពីគ្រឿងញៀនដែលជាសង្គមគេស្អប់ខ្ពើម។
ឯកឧត្តមបានរំលឹកថា៖កងកម្លាំទាំងអស់ត្រូវចូលរួមថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរនៅរដូវចូលឆ្នាំជិតឈានមកដល់ឆាប់ៗខាងមុខនេះជាពិសេសនៅពេលធ្វើដំណើរត្រូវគោរពច្បាប់ចរាចរណ៌ទាំងអស់គ្នា។​ រាយការណ៍​ដោយ​៖(សោមសុនឌីណេ)ប្រចាំ​ខេត្តស្វាយរៀង

0

SHARE
RELATED POSTS
ខេត្តស្វាយរៀង មណ្ឌល​ភូមិភាគ៦ មាន​អង្គ​បោះឆ្នោត ក្រុមប្រឹក្សាឃុំ​សង្កាត់ ៥១៨នាក់
ព្រូ​រថយន្ត​កែច្នៃ ដឹក​ជន្លុង​ម្រេច​ម្នាក់ ស្លាប់ភ្លាមៗ ករណី​រថយន្ត​សាំ​យ៉ុង បើក​បុក​ពីក្រោយ
ដោយមាន​វិបត្តិ​ផ្លូវចិត្ត ព្រោះតែ​ប្រពន្ធ​លែង​ល: បុរស​ម្នាក់​សម្រេចចិត្ត ធ្វើអត្តឃាត​សម្លាប់ខ្លួន (ចងក)

Leave Your Reply

*