ជាតិ សន្តិសុខ

ឯកឧត្តម លី ឡេង អភិបាល នៃ អភិបាលខេត្ត បានរៀបចំពិធីសំណេះសំណាលជាមួយអតីតមន្ត្រីរាជការស៊ីវិល

ខេត្តត្បូងឃ្មុំ៖ ថ្ងៃអាទិត្យ០៨រោច ខែចេត្រឆ្នាំរកា នព្វស័ក ព ស២៥៦១ត្រូងនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៨ នៅសាលប្រជុំ វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន មេមត់ បានរៀបចំពិធីសំណេះសំណាលជាមួយអតីតមន្រ្តីរាជការស៊ីវិល និងបំពាក់មេដាយកាពារជាតិជូនអតីតយុទ្ធជនកម្ពុជា ស្រុកមេមត់ ក្រោមអធិបតីភាព ឯកឧត្តម វង្ស សូត្រ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច និងយុវនីតិសម្បទា ឯកឧត្តម លី ឡេង អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តត្បូងឃ្មុំ ព្រមទាំងគណៈប្រតិភូអមដំណើរ និងគណៈកម្មាធិការ ស.អ.ក ក្រុង ស្រុក ឃុំ សង្កាត់ ។

នាឱកាសនោះឯកឧត្តម បានបំពាក់នេដាយការពារជាតិជូនអតីតយុទ្ធជនកម្ពុជា ស្រុកមេមត់ ប្រមាណ ២៦៦នាក់ និង បានផ្តល់ថវិកាជូនអតីតមន្រ្តីរាជការស៊ីវិល និងអតីតយុទ្ធជន ចំនួន ៤០៣នាក់ ក្នុងម្នាក់ៗ ៥ម៉ឺនរៀល និងក្រមាមួយផងដែរ។ ក្នុងនោះផងដែលឯកឧត្តម លើកទឹកចិត្តដល់អតីតយុទ្ធជនយើង ឲ្យកាន់តែមានឆន្ទៈមុះមុត និងចជំហររឹងមាំបន្តគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ពិសេសបេក្ខភាព សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី នៅអាណត្តិក្រោយៗទៀត ដើម្បីបន្តដឹកនាំ និងអភិវឌ្ឍន៍ប្រទេសកម្ពុជា ឲ្យឆ្ពោះទៅកាន់ត្រើយសុភមង្គល នាពេលអនាគត ។ រាយការណ៍​ដោយ៖(សារឿន)ប្រចាំ​ខេត្តត្បូងឃ្មុំ

SHARE
RELATED POSTS
ឃាត់ខ្លួន​ស្ត្រី​ម្នាក់ បញ្ជូនទៅ​អធិការ​រដ្ឋា​ន ន​គរ​បាល​ក្រុង​សែន​មនោ​រម្យ ពាក់ព័ន្ធ​ទៅនឹង​គ្រឿងញៀន
អគ្គីភ័យឆាបឆេត្របាក់រោងសិប្បកម្ម ផលិតពូកមួយកន្លែង ក្នុង ក្រុងកំពត បង់ខាតទ្រព្យសម្បត្តិខ្ទង់រាប់ម៉ឺនដុល្លារ
ឃាត់ខ្លួន​មុខសញ្ញា ក្រុមចោរប្លន់​បាន​ជោគជ័យ នឹង​បញ្ជូន​ឡើង​តុលាការ នៅ​ថ្ងៃទី២៦ មីនា​នេះ

Leave Your Reply

*