ភ្នំពេញ៖ បុរសម្នាក់បើករថយន្តម៉ាស្តារស្លាកលេខរដ្ឋមួយគ្រឿងទៅកៀរទ្រូងផ្លូវនិងម៉ូតូបណ្តាលឲ្យខូចខាតតិចតួចនិងរងរបួសស្រាលបុរសម្នាក់រួចព្យាយាមបើករត់ត្រូវប្រជាពលរដ្ឋជាច្រើននាក់មានទាំងម៉ូតូនិងម៉ូតូកង់បីឥណ្ឌាបាននាំគ្នាដេញតាមចាប់បានមកវិញ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១៩និង១០នាទីថ្ងៃទី២៦ខែមេសាឆ្នាំ២០១៩ស្ថិតនៅចំណុចស្តុបក្តាន់ពីរ តាមបណ្តោយផ្លូវមហាវីថីសហពន្ធ័រុស្សី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
តាមប្រភពព័ត៌មានពីកន្លែងបានឲ្យដឹងថាមុនកើតហេតុគេឃើញបុសម្នាក់រួមដំណើរនិងបុរសម្នាក់ទៀតបើករថយន្តម៉ាស្តារមួុគ្រឿងពណ៌សពាក់ស្លាកលេខរដ្ឋ11-2-0007ធ្វើដំណើរទិសដីពីកើតទៅលិចលុះមកដល់ចំណុចកើតហេយុខាងលើបានរេចង្កូតទៅកៀរទ្រូងផ្លូវនិងម៉ូតូមួយគ្រឿងមិនចាំម៉ាកជិះដោយបុរសវ័យចំណាស់ម្នាក់បណ្តាលរងរបួសស្រាល។បន្ទាប់រថយន្តមនឈប់ទទួលខុសត្រូវនោះទេបានព្យាយាមបើករត់ខណះនោះប្រជាពលរដ្ឋឃើញហេតុការនោះក៍បាននាំគ្នាជិះម៉ូតូខ្លះ ជិះម៉ូតូកង់បីដេញតាមពីក្រោយ រហូតមកដល់ចំណុចផ្លូវ៥៩៨ មុខបណ្ណាល៍យ សម្តេច ហ៊ុនសែន ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ត្រូវបានពលរដ្ឋម្នាក់ជិះម៉ូតូកាក់ពីមុខជាប់ធ្វើឲ្យរថយន្តឈប់រួចរយ៉ែថយក្រោយទៅប៉ះម៉ូតូកង់បីឥណ្ឌាមួយគ្រឿងបើកបរដោយបុរសម្នាក់ដែរជាអ្នកបើកដេញពីក្រោយផងដែ បណ្តាលឲ្យកំពិតផ្នែកខាងមុខបន្តិចចំណែករថយន្តបង្កទៅមុខទៀតលេងរួចត្រូវប្រជាពលរដ្ឋឃាត់ទាំងរថយន្តនិងអ្នកបើកបរប្រគល់ជូនសមត្ថកិច្ចមូលដ្ឋានផងដែរ។ក្រោយហេតុការភ្លាមៗមិនឃើញជនរងគ្រោះមកកន្លែងកើតហេតុដោះស្រាយគ្នានោះទេ ។
ក្រោយកើតហេតុសមត្ថកិច្ចបានយករថយន្តទៅរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករងចាំធ្វើស្រាវជ្រាវរកភាគីខាងម៉ូតូជនរងគ្រោះមកដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
Discussion about this post