ជាតិ

សាងបុណ្យសន្សំកុសលក្នុងនាមកោសិកាមួយក្នុងចំណោមកោសិការាប់លាននាក់ របស់គណបក្សប្រជាជនកម្ពុជា

ខេត្តត្បូងឃ្មុំ៖ គណះបក្សប្រជាជនកម្ពុជាយើងខ្ញុំបាននាំយកសម្ភារៈថវិកាស្បៀងអាហារ ទៅចែកជូន មន្រ្តី កងកម្លាំង ពិសេសក្មួយៗកុមារកំព្រា ក្មេងអនាថាសារុប ៨០នាក់ នៅមណ្ឌលកុមារកំព្រាខេត្តកំពង់ចាម នាព្រឹកថ្ងៃសៅរ៍ទី៧មេសា២០១៨នេះ ។

អ្វីដែលគួរអោយរំជួលចឹត្ត កុមារ២នាក់បានផ្តល់មកខ្ញុំវិញនូវអ្វីដែលគេផលិតបានមាននំនិងបន្លែបង្កាព្រមទាំងពាក្យពេជន៍រ៉ាយរ៉ាប់ថា គេមានភាពកក់ក្តៅនិងទទួលបានការឩបត្ថម្ភទាំងស្មារតីនិងស្បៀងអាហារពីអាជ្ញាធរនិងសប្បុរសជននានាគែមិនសូវជាខ្វះខាតខ្លាំងពេកទេ…យើងខ្ញុំបានឯកភាពចូលរួមផ្តល់ថវិកាមួយចំនួនផ្សេងទៀតសម្រាប់កម្មវិធីជប់លៀងអបអរសាទរថ្ងៃចូលឆ្នំាថ្មីដល់ក្មួយៗ នៅថ្ងៃ១០ខែមេសាខាងមុខនេះ..យើងទាំងអស់សន្យាគ្នារួចហើយគឺអុំនឹងនាំអំណោយមកជួយក្មួយម្តងទៀតនៅរដូវដាក់បិណ្ឌក្មួយៗត្រូវបង្ហាញពិន្ទុល្អៗពីការរៀនសូត្រមកអោយអុំសប្បាយចឹត្តវិញដែរ។

សូមអរគុណសប្បុរសជននិងសហការីដែលបានមកចូលរួមនិងខ្លះបានផ្ញើរជាសម្ភារៈថវិកាផងដែរសូមទេវតាឆ្នាំថ្មីតាមថែរក្សាលោកអ្នកនិងក្មួយៗកុមារកំព្រាជួបតែសេចក្តីសុខចម្រើន៕ រាយការណ៍​ដោយ៖(ឆវន្ត័)ប្រចាំ​ខេត្តត្បូងឃ្មុំ

SHARE
RELATED POSTS
កិច្ចប្រជុំបូកសរុបលទ្ធលផលប្រឡងប្រណាំង អនុវត្តគោលនយោបាយភូមិ/ឃុំ មានសុវត្ថិភាពប្រចាំឆ្នាំ២០១៧
ប្រធានក្រុមការងារចុះជួយឃុំពោធិរាជស្រុកស្វាយជ្រំបានរំលឹកដល់ក្រុមការងារទាំងអស់ក្តាប់ឲ្យបាននូវព័ត៌មានបញ្ហាប្រឈមនានារបស់ពលរដ្ឋនៅមូលដ្ឋាន(មានវីដេ)
កូនត្រីជាច្រើនប្រភេទត្រូវបានលែងក្នុងទិវារមច្ឆាជាតិ១កក្កដា

Leave Your Reply

*