ជាតិ

នៅស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានប្រារព្ធពិធីប្រជុំ បូកសរុបសភាពការណ៍លទ្ធផលការងារប៉ុស្តិ៍នគរបាលរដ្ឋបាលប្រចាំខែមិនា

ខេត្តត្បូងឃ្មុំ៖ ថ្ងៃទី០៧ខែមេសាឆ្នាំ២០១៨នៅស្នងការដ្ឋាននគរបាល ខេត្តត្បូងឃ្មុំបានប្រារព្ធពិធី ប្រជុំបូកសរុប សភាពការណ៍លទ្ធផលការងារប៉ុស្តិ៍នគរបាលរដ្ឋបាលប្រចាំខែមិនា និងទិសដៅការងារខែមេសានិងផ្សព្វផ្សាយផែនការការពារសន្តិសុខសុវត្ថិភាពក្នុងឨកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររបស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ បែន រត្ន័ ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងលោក លោកស្រីស្នងការរង ។

ចូលរួមជាសមាជិកក្នុងអង្គពិធីមាន លោកនាយការិយាលយ័ចំណុះស្នងការដ្ឋានលោកមេបញ្ជាការនគរបាលវរ:ការពារព្រំដែនគោកលេខ៦១៥និងលេខ៦១៧ លោក
អធិការ-អធិការរងនគរបាលស្រុក ក្រុងទាំង៧ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៦៤សរុបចំនួន២០០នាក់។

មានប្រសាសន៍ក្នុងអង្គពិធីលោកឧត្តមសេនីយ៍ស្នងការបានណែនាំនិងផ្តល់បទពិសោធន៍ល្អៗនឹងវិធានការនៃការស្រាវជ្រាវនិងបំបែកករណីបទល្មើសព្រហ្មទណ្ឌ
សំរាប់ការអនុវត្តបន្ត។ បែងចែកលោក-លោកស្រី ស្នងការរងចុះជួយតាមបណ្តាស្រុក-ក្រុងនីមួយៗ ព្រមទាំងចាត់តាំងកំលាំងតាមជំនាញការិយាល័យដែលមានស្រុកកំណេីតនៅតាមឃុំ-សង្កាត់នានា​អោយបានសំរាក ជួបជុំក្រុមគ្រួសារក៏ ដូចជាបានចុះជួយដល់មូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលនៅពេលមានបទល្មេីសកេីតឡេីង ពិសេសបានរៀបចំវេនប្រចាំបញ្ជាពិសេសប្រចាំការនៅស្នងការដ្ឋានដែលមានកងអន្តរាគមន៏ កងកំលាំងអគ្គីភ័យ វិទ្យុទាក់ទង៕ រាយការណ៍ដោយ៖(ឆវន្ត័)ប្រចាំ​ខេត្តត្បូងឃ្មុំ

SHARE
RELATED POSTS
ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ប្រធាន​គ​ណះ​កម្ម​ការ​ជ្រើសរើស​ពលទាហាន​ថ្មី
លោកជំទាវ ម៉ែន សំអន អញ្ជើញ​ចូលរួម​សម្ភោ​ធ សមិទ្ធិផល​នានា​ក្នុង​វត្ត​ដងទង់ ស្ថិតនៅ​ក្រុង​បាវិត
មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងរៀបចំសន្និបបាតបូកសារុប លទ្ធផលការងារ ឆ្នាំ២០១៧ និងលើកទិសដៅឆ្នាំ២០១៨

Leave Your Reply

*