ជាតិ សន្តិសុខ

អបអរសាទរពិធីប្រកាសចូល កាន់មុខតំណែងអភិបាលរងនៃគណះអភិបាលខេត្តកំពង់ឆ្នាំង…

ខេត្តកំពង់ឆ្នាំង៖ ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តកំពង់ឆ្នាំងក្រោមអធិបតីភាពឯកឧត្តមប៉ាវហមផានរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡោហោម ស ខេង ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីឯកឧត្តមលោកជំទាវប្រតិភូក្រសួងមហាផ្ទៃ ឯកឧត្តមអភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង/ស្រុកទាំង៨ និង មន្រ្តីសាលាខេត្តកំពង់ឆ្នាំងជាច្រើនរូបទៀតនៅរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ។

ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តមានមតិស្វាគមន៍និងបានលើកឡើងនូវលទ្ធផលសំខាន់ៗ ដែលបានសម្រេចបានកន្លងមករបស់ខេត្តកំពង់ឆ្នាំងមានការរីកចំរើនលើគ្រប់វិស័យ
និងធានាបានសន្តិសុខស្ថេរភាពជូនប្រជាពលរដ្ឋ ចូលរួម
ចំណែកយ៉ាងសកម្មក្នុងការអនុវត្តយុទ្ធសាស្រ្តតុកោណ
ដំណាក់ទី៣ របស់រាជរដ្ឋាភិបាលដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនយើង ។

យោងតាមអនុក្រឹត្យលេខ២៣១អនក្រ.តត ចុះថៃ្ងទី២៧ខែ កុម្ភះឆ្នាំ២០១៨របស់រាជរដ្ឋាភិបាល ត្រូវបានប្រកាសតែងតាំងឯកឧត្តមអម សុភា អតីតនាយករដ្ឋបាលសាលាខេត្តកំពង់ឆ្នាំងជាអភិបាលរងខេត្តកំពង់ឆ្នាំង។បន្ទាប់ពីគណៈអធិបតីបានប្រគល់អនុក្រឹត្យរួចមកឯកឧត្តម អម សុភា បានឡើងធ្វើការប្តេជ្ញាចិត្តថាៈឯកឧត្តមនឹងខិតខំពង្រឹងសាមគ្គីភាពផ្ទៃក្នុងអោយបានល្អនៅក្នុងគណៈអភិបាលខេត្ត និងជាបណ្តាមន្ទីរ អង្គភាព កងកំលាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋានគ្រប់ក្រុង/ស្រុក ដោយឈរលើមូលដ្ឋានគោរពតាមបទដ្ឋាននានានិងច្បាប់របស់រដ្ឋ ការពាររដ្ឋធម្មនុញ្ញនៃរាជាណាចក្រកម្ពុជា។

រួមចំណែកពង្រឹងការអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុចអោយបានល្អប្រសើរ។យកចិត្តទុកដាក់បំរើសេវ៉ាសាធារណៈជូនប្រជាពលរដ្ឋ ចូលរួមប្រឡងប្រណាំងកែប្រែសោភ័ណ្ឌភាពទីក្រុង ក្នុងទិសដៅអោយទីក្រុងស្អាត និងមានសេវាកម្មល្អ ឯកឧត្តមប៉ាវ ហមផាន បានមានប្រសាសន៍សំណេះសំណាលនៅក្នុងពិធីនោះ សង្កត់ធ្ងន់លើការអនុវត្តគោលនយោបាយ កំណែទម្រង់ស៊ីជំរៅរបស់រាជរដ្ឋាភិបាល និងការបំរើផលប្រយោជន៍ជូនប្រជាពលរដ្ឋ។

ឯកឧត្តមរដ្ឋលេខាធិការ បានផ្ដាំផ្ញើដល់ឯកឧត្តម អភិបាលរងខេត្តដែលទើបផ្ទេរភារកិច្ចអោយខិតខំបំពេញភារកិច្ចអោយបានល្អក្នុងការអនុវត្តកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាលនិតិកាលទី៥នៃរដ្ឋសភា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជាប្រមុខ។ ការធ្វើកំណែទម្រង់វាមានសារៈសំខាន់ជាច្រើនចំពោះមន្ត្រីរាជការ ពិសេសគឺការលុបបំបាត់ភាពអសកម្ម លុបបំបាត់អំពើពុករលួយ និង មានតម្លាភាពចំពោះមន្រ្តីរាជការហើយសហការក្នុងជួរគណៈអភិបាលខេត្តអាជ្ញាដែនដីគ្រប់លំដាប់ថ្នាក់ ឆ្ពោះទៅអភិវឌ្ឍន៍នៅមូលដ្ឋានដើម្បីរួមចំណែកយ៉ាងសកម្មសំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនយើង៕​ រាយការណ៍​ដោយ​៖(រី ភារិទ្ធិ)ប្រចាំ​ខេត្តកំពង់ឆ្នាំង

 

SHARE
RELATED POSTS
យុវជនម្នាក់ត្រូវបានក្រុមចោរវាយប្លន់យកម៉ូតូបានសម្រេចដោយសុវត្ថិភាព
ព្រះរាជអាជ្ញាខេត្តមណ្ឌលគិរី ឧបត្ថម្ភកុំព្យូទ័រចំនួន០២ គ្រឿងដល់អនុវិទ្យាល័យអូរផ្លាយ និងផ្ដល់រង្វាន់ដល់សិស្សឆ្នើមម្នាក់
ផ្ទះធំស្កឹមស្កៃមួយកន្លែងអគ្គីភ័យឆាបឆេះក្លាយជាផេះ

Leave Your Reply

*