សន្តិសុខ

ធ្វើ​អី​យកតែ​រឿង​ជាប់​ខ្នោះ​សោះ !!!! ហើយ​ត្រូវ​ប៉ូលិស​ខេត្ត បញ្ជូន​ឡើង​សាលាដំបូង នៅ​រសៀល​ថ្ងៃទី២៣ មីនា

បាត់ដំបង ៖ យុវជន​ចិត្តខ្លាំង​ម្នាក់ បាន​បង្ក​ឲ្យ​របួស​មាន​ស្នាម ដោយ​ចេតនា ដល់​បុរស​ម្នាក់ និង​មាន​វត្ថុ​កែ​ច្ឆៃ​បំផ្ទុះ បង្ក​អសន្តិសុខ​ក្នុង​ស្រុកភូមិ ត្រូវ​ក្រុម​អន្តរាគមន៍​បង្ការ បង្ក្រាប​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឃាត​ខ្លួន ។ លោក​វរសេនីយ៍ត្រី ឈឿង គឹម​សុង មេក្រុម​អន្តរាគមន៍​បង្កា-បង្ក្រាបបាន​ដឹកនាំ​កម្លាំង​បង្ក្រាប​ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ដោយ​យក​កាំបិត ទៅ​កាប់​ទៅលើ​ជនរងគ្រោះ​ឲ្យ​រងរបួស​ធ្ងន់ ។

លោក​បាន​បន្តថា   ដោយ​អនុវត្តតាម​ការណែនាំ​បញ្ជា​ផ្ទាល់​របស់ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច សុខុន ​ស្នងការ​នគរបាល​ខេត្តបាត់ដំបង​ក៏ដូចជា​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជេត វណ្ណ​នី ស្នងការរង​នគរបាល​ទទួលបន្ទុក​ផែន​ព្រហ្មទណ្ឌ  ជាក់ស្ដែង​នៅ​ថ្ងៃ​ព្រហស្បតិ៍ 6 កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ 2561 ត្រូវ​នឹង​ថ្ងៃទី22 ខែមីនា ឆ្នាំ2018 វេលា​ម៉ោង 14 និង 30 នាទី នៅ​ចំណុច​ភូមិ 13មករា​សង្កាត់​ព្រែក​ព្រះស្ដេច​ក្រុង / ខេត្តបាត់ដំបង ក្រុម​អន្តរាគមន៍​បង្ការ​បង្ក្រាប បាន​ចុះ​ប្រតិបត្តិការ អនុវត្តតាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន-ឃុំខ្លួន លេខ 53 ត.ព្រ/18របស់​ចៅក្រម​ស៊ើបសួរ លិ សុខា នៃ​សាលាដំបូង​ខេត្តបាត់ដំបង បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ឈ្មោះ ធុល សីហា ភេទ​ប្រុស អាយុ 17 ឆ្នាំមាន​ទីលំនៅ​ភូមិ​បែក​ចាន​ថ្មី សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង / ខេត្តបាត់ដំបង ។

លោក​បាន​បន្តទៀត​ថាជ​ន​សង្ស័យ​ខាង​បានធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​ជាមួយ​បក្ខពួក​យក​កាំបិត​ដេញ​កាប់​ជនរងគ្រោះ​ឈ្មោះ ខៃ សំណាង ឲ​រងរបួស​ធ្ងន់ កាលពី​ថ្ងៃទី10 ខែមករា ឆ្នាំ 2018នៅ​ចំណុច​ភូមិ​ចំការ​សំរោង 2 សង្កាត់​ចំការ​សំរោង​ក្រុង / ខេត្តបាត់ដំបង បណ្ដាល​ឲ្យ​របួស​ត្រូវ​ចំក្បាល​ប្រអប់ដៃ និង ខ្នង​ជាច្រើន​កាំបិត​ធ្វើ​ឲ្យ​របួសធ្ងន់​ហើយ​ថែមទាំង យក​ដំបង​វាយ និង យក​ដុំថ្ម​មក​គប់​លើ​ជនរងគ្រោះ​និង​នាំគ្នា​វាយកម្ទិច​ម៉ូតូ​ជនរងគ្រោះ​ឱ្យ​ខូចខាត​ថែមទៀត​ផង ។

បន្ទាប់ពី​ឃាត់ខ្លួន​កម្លាំង​សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង រួមមាន​គ្រាប់បែក​ច្នៃ​ចំនួន ១ គ្រាប់​និង​សម្ភារផ្សេងៗមួយចំនួន​ក្រុម​អន្តរាគមន៍​បង្ការ​បង្ក្រាប​បានប្រគល់​ជនសង្ស័យ​ខាងលើ​ឱ្យទៅ​ការិយាល័យ​ជំនាញ​ដើម្បី​រៀបចំ​សំណំ​ឯកសា​បញ្ជូន​ឡើង​សាលាដំបូង​ចាត់ការ​តាម​នីតិវិធី  ៕ ដោយ-ឥទ្ធិពល

SHARE
RELATED POSTS
ឯកឧត្តមកែវ ពៅ បានជួបសំណេះសំណាល និងថ្លែងអំណរគុណប្រជាពលរដ្ឋនិងសមាជិកគណបក្សប្រជាជនក្នុងឃុំកំពង់ហៅដែលបានអញ្ជើញទៅបោះឆ្នោតបានចំនួន៨១,៩៥ភាគរយ
ជនសង្ស័យ៣នាក់ ត្រូវប៉ូលីសប៉ុស្តិ៍បឹងទំពុន១ ឃាត់ខ្លួន ពាក់ពន្ធ័ករណីប៉ុនប៉ងគាស់ផ្ទះ និងលួចយកទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ
លោក នាក់ អេល កំពុង​ស្រែករក​យុត្តិធម៌​ ខណៈ​កូន​ស្រី​ជាទី​ស្រលាញ់​ ត្រូវ​រថយន្ត​អភិបាល​ស្រុក​ដងទង់​ ហ៊ុយ សុភ័ក្រ បុកស្លាប់​យ៉ាង​អាណោចអាធ័ម​

Leave Your Reply

*