សន្តិសុខ

បាញ់​ស្លាប់០១ ចាប់បាន០១ ក្នុងករណី​ចោរលួច​រថយន្ត នៅ​ស្រុក​បាទី

ខេត្តតាកែវ៖ ក្រុមចោ​លួច​រថយន្ដ​មួយក្រុម​បានធ្វើ​សកម្មភាព​ចូល​លួច​រថយន្ដ​ក្នុងផ្ទះ​របស់លោក​អធិការរង​ស្រុក​បាទី តែ​ចៃដន្យ​ម្ចាស់​ដឹង​ទាន់ ស្រែក​ឆោឡោរ​និង​រាយការណ៍​តាម​វិទ្យុទាក់ទង ទើប​ធ្វើការ​ឃាត់ខ្លួន​រហូត​ឈានដល់​ការផ្ទុះអាវុធ​បណ្ដាលអោយ​ស្លាប់​ក្រុមចោ​ម្នាក់ និង​រងរបួស​ម្នាក់។

ហេតុការណ៍​បង្ក្រាប​នេះដែ​បាន​កើតឡើង​នៅវេលា​ម៉ោង០២:៥៣នាទី​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃ​ពុធ ៥កើត ខែចេត្រ ឆ្នាំរកា នព្វស័ក.ព.ស ២៥៦១ ត្រូវ​និង​ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨នេះ នគរបាល​ស្រុក​បាទី​បានអោយដឹងថា៖ ជនសង្ស័យ​ទី១ មានឈ្មោះ សែម ចាវ អាយុ២១ឆ្នាំ មាន​ទីលំនៅ​ភូមិ ខ្សាច់​លុប ឃុំ​ត្រពាំង​សាប ស្រុក​បាទី ខេត្តតាកែវ(ស្លាប់) និង​ទី២ មានឈ្មោះ សឿន ពៅ ហៅ​អ៊ឹ​ប​អាយុ២១ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្ដុក​ប្រិ​យ៍ ឃុំ​ត្រពាំង​សាប ស្រុក​បាទី ខេត្តតាកែវ ជា​អ្នកបើក​ម៉ូតូ(រងរបួស​ធ្ងន់) ។

ចំណែកឯ​ជនរងគ្រោះ​មានឈ្មោះ ណាំ សោ​ភ​ណ្ឌ័ មុខងារ​ជា​អធិការរង ស្រុក​បាទី មា​នទី​លុះ​នៅក្នុង​ភូមិ រលាំងគ្រើល ឃុំ​ត្រពាំង​សាប ស្រុក​បាទី ខេត្តតាកែវ បើតាម​ប្រភពពី​កន្លែងកើតហេតុ​បាន​បង្ហើប​ប្រាប់ថា នៅវេលា​កើតហេតុ​ខាងលើ មាន​ករណី​ចោរលួច​រថយន្ដ​ផ្ទះ​របស់លោក​អធិការរង​ស្រុក​បាទី ភ្លាមនោះ​លោក​បាន​ស្រែក​តាម​វិទ្យុទាក់ទង​អោយកម្លាំង​ធ្វើការ​ពួនស្ទាក ដោយ​អោយ​ព័ត៌មាន​ថា​ម៉ូតូ២គ្រឿង មាន​គ្នា៣នាក់​ជិះ​ទៅ​ទិស​ខាងលិច ពេលនោះ​កម្លាំង​ប៉ុស្ដិ៍​ត្រពាំង​សាប និង​កម្លាំង​ប្រជា​ការពារ​បាន​សហការ​ពួនស្ទាក​គ្រម់​ច្រកល្ហក និង​បាន​ឃាត់​ម៉ូតូ១គ្រឿង​ជិះ​គ្នា២នាក់ ប៉ុន្តែ​មិន​ព្រម​ឈប់ លោក​មេ​ប៉ុស្ដិ៍​ត្រពាំង​ក៏បាន​ដេញ​ប្រកិត​តាម​បណ្ដោយ​ផ្លូវលំ  និង​បាន​ឲ្យ​លោក ចាប សុខុម នាយផ្នែក​ចរាចរណ៍​ឃាត់​តែ​មិន​ឈប់​ក៏បាន​បាញ់​ភ្ជុ​ច​ដី​ចំនួន០២គ្រាប់​បណ្ដាល​ឲ្យ​គ្រាប់​នោះ​ផ្លាត​ត្រូវ​អ្នកជិះ​ពីក្រោយ​បណ្ដាល​ឲ្យ​ស្លាប់ នៅ​និង​កន្លែង​ក្នុងភូមិ​ស្តុក​ប្រិ​យ៍ ឃុំ​ត្រពាំង​សាប ស្រុក​បាទី ដែលមាន​ចម្ងាយ​ពី​កន្លែង​ធ្វើ​សកម្មភាព​ប្រមាណ០៣គីឡូម៉ែត្រ។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​កំពុង​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បាទី ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​តុលាការ​ចាត់ការ​ទៅតាម​ផ្លូវច្បាប់៕ ដោយ សុខន

SHARE
RELATED POSTS
សមត្ថកិច្ចបញ្ជូនជនសង្ស័យប្រុសស្រីចំនួន ៨នាក់ទៅសាលាដំបូងខេត្តរតនគិរី(មានវីដេអូ)
រន្ធត់​ទៀតហើយ​..!! អ្នកលក់ឥវ៉ាន់តាមម៉ូតូ ជាមួយនិងអ្នកដឹកឈើ…
ម៉ូតូ​២គ្រឿងជិះបញ្ច្រាស់ទិសគ្នាបុកគ្នាយ៉ាងពេញទំហឹងបណ្ដាលឲ្យ….(មានវីដេអូ)

Leave Your Reply

*