សន្តិសុខ

ព្រឹក​ឡើង​មានការ​ភ្ញាកផ្អើល​ទាំង​ព្រលឹម ដោយ​បន្ទះ​ពុ​ម្ភ​ដែក១សន្លឹក​បាន​ធ្លាក់

បាត់ដំបង ៖ បន្ទះ​ពុ​ម្ភ​ដែក​មួយ​សន្លឹក​បាន​បង្ក​ឲ្យ​មានការ​ភ្ញាកផ្អើល​ទាំង​ព្រឹក​ដោយ​ពួកកម្មករ​ធ្វើ​សំណង់​អគា​កម្ពស់៦ជាន់ នៅ​ម្តុំ​ដើម​ពោធិ៍​នាគ​បាញ់​ទឹក​កណ្តាល​ក្រុង​បាត់ដំបង​ដែលមាន​បន្ទះ​ពុ​ម្ភ​ដែក​បាន​ធ្លាក់​ពីលើ​កន្លែង​សាងសង់​ដ៍​ខ្ពស់​ជា​អគា​ដែល​ខ្វះ​បរិក្ខាផ្សេងៗក្នុងការ​ការពារ​កំពុង​សាងសង់ ។

តាម​ការសង្កេត​កន្លង​មក​អគា​ដែល​កំពុង​សាងសង់​មួយ​នេះ​បាន​កំពុង​បង្ក​ឲ្យ​ការភ័យខ្លាច​ដល់​អ្នកធ្វើ​ដំណើរ​និង​បុគ្គលិក​ធ្វើការ​ផ្នែក​វេ​លុយ (អាស៊ី​វ៉េ​លុយ) បន្ទះ​ពុ​ម្ភ​ខាងលើ​បាន​ធ្លាក់​ជិត​ត្រូវ​ពួក​បុគ្គលិក​និង​អ្នកធ្វើដំណើរ​ទាំងនោះ​ប៉ុន្មាន​ជាង៥ម៉ែត្រ​ពី​ក្រុម​អ្នក​ឈក្បែៗនោះ ។

ហេតុ​ការ​នេះ​បាន​បង្ក​ឲ្យ​ការភ្ញាកផ្អើល​នៅវេលា​ម៉ោង៨.២០នាទី ព្រឹក​ថ្ងៃទី១៧ មីនា ២០១៨ នៅត្រង់ចំណុច​សាងសង់​ជាប់​សណ្ឋាគា ហៅ ( Angkor Camfort ) ស្ថិតនៅ​ក្នុងភូមិ​កម្មក​រ សង្កា​ត​ស្វាយប៉ោ ក្រុង​បាត់ដំបង ។

តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​ធ្លាប់​បានឃើញ​ហេតុ​ការធ្លាក់​បន្ទះ​ពុ​ម្ភ​ដែក​ដែលមាន​ប្រវែង​ជាង១ម៉ែត្រ​និង​ទទឹង៥០.cmនិង​កំណាត់ឈើ កន្លងមក ព្រោះ​អគា​ដែល​កំពុង​សាងសង់​នេះ​គ្មាន​បរិក្ខា​សម្រាប់​ការពារ​ឬ​ស្លាក​សញ្ញា​សម្គាល់ថា​ជា​កន្លែង​សាងសង់​នោះឡើយ ។

បងប្រុស​ម្នាក់​ជា​អ្នក​ធ្លាប់​ទៅ​អង្គុយលេង​ក្រោម​ម្លុប​ពោធិ៍​ជិត​កន្លែងកើតហេតុ​បាន​និយាយថា​គាត់​ធ្លាប់​បានឃើញ​ហេតុ​ការ​នេះ​ពីរ​ទៅ​បី​លើក​ហើយ ជាក់ស្តែង​នៅ​ព្រឹក​មិញ​នេះ​បន្ទះ​ពុ​ម្ភ​ដែក​មួយ​បន្ទះ​បាន​ធ្លាក់​ពី​ជាន់​ដែល​ក្រុមកម្មករ​កំពុង​ធ្វើ​ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន ប៉ុន្តែ​ជា​សំណាងល្អ មិន​បង្ក​ឲ្យ​មានការ​ប៉ះពាល់​មនុស្ស​ដែល​កំពុង​ឈ​នៅ​ទីនោះ​និង​ធ្វើដំណើរ​ឆ្លងកាត់​គ្រាន់តែ​ឲ្យ​ព្រលឹង​នៅ​ចុង​សក់គ្រប់ៗគ្នា ។

បើតាម​ពាក្យ​សាក្សី​ម្នាក់ទៀត​បាន​ឲ្យ​ដឹងថា កាល​ខែ​មុន​មាន​រថយន្ត​មួយគ្រឿង​ដែល​ចត់​នៅ​ទីនោះ​ត្រូវ​បន្ទះ​ពុ​ម្ភ​ដែក​នោះដែរ​បាន​ធ្លាក់ចំ​ហើយ​មាន​ប៉ះ​ពាក្យសម្តី​រវាង​ម្ចាស់​សាងសង់​និង​ម្ចាស់​ឡាន​យ៉ាង​តឹង​មាត់​ទៀតផង ព្រោះ​ខាង​ម្ចាស់​សាងសង់​និយាយ​ហាក់ដូចជា​អាងខ្នង​មិន​ចង​ទទួលខុសត្រូវ   ។    អគា​កំ​ពុ​សាងសង់​នេះ​មិនមាន​បរិក្ខា​បច្ចេកទេស​គ្រប់គ្រាន់​សម្រាប់​ដាក់​ឲ្យ​មហាជន​គេ​បានដឹងថា​ជា​កន្លែង​កសាង​នោះឡើយ បើតាម​ច្បាប់​សាងសង់​ត្រូវតែ​បំពាក់​គ្រឿង​បរិក្ខា​បច្ចេកទេស​សាងសង់​ឲ្យ​បាន​ត្រឹមត្រូវ​នៅពេល​ដែលមាន​គម្រោង​ធ្វើការ​សាងសង់​និមួយៗ    ៕  ដោយ-ឥទ្ធិពល

SHARE
RELATED POSTS
អាណោចអាធម៌ណាស់ អ្នករត់ម៉ូតូឌុបម្នាក់ ដេកស្លាប់ នៅក្រុងសៀមរាប ក្នុងបន្ទប់ជួល
លោកមេវរៈ ៨១៩កំពុងបើកភ្លើងខៀវអោយឈ្មួញនាំចូល រថយន្តចង្កូតស្តាំយ៉ាងគំហុក
ខឹងប្តីមានស្រីសំរេចចិត្តធ្វើ អត្តឃាតខ្លួនឯងទាំងនារីវ័យក្មេង

Leave Your Reply

*