ជាតិ

ទិវា​ជាតិ​បង្ការ ​និង​ពន្លត់អគ្គីភ័យ ​លើក​ទី៣

ខេត្តរតនគិរីៈ ទិវា​ជាតិ​បង្ការ និង​ពន្លត់អគ្គីភ័យ ជា​ទិវា​របស់​ជាតិ ដែល​រាជរដ្ឋាភិបាល បាន​បង្កើតឡើង ដើម្បី​រំលឹក ដាស់តឿន​ដល់​ជនរួមជាតិ​ទាំងអស់​ឲ្យ​មានការ​ប្រុងប្រយ័ត្ន បន្ទាប់ពី​ប្រជាពលរដ្ឋ​ជាច្រើន​ស្រទាប់វណ្ណៈរងគ្រោះមហន្តរាយ​រងទុក្ខវេទនា ដោយសា​អគ្គីភ័យ​បំផ្លាញ​ទ្រព្យសម្បត្តិ។

ទិវា​ជាតិ​បង្ការ និង​ពន្លត់អគ្គីភ័យ​លើក​ទី៣ ថ្ងៃទី២២ ខែ​កម្ភៈ ឆ្នាំ២០១៨ ត្រូវបាន​សាលាខេត្ត​រតនគិរី លើក​យកមក​ប្រា​រព​ធ្វើឡើង​នា​ព្រឹក​ថ្ងៃទី១៤ ខែ​មិនា ឆ្នាំ២០១៨ នៅ​សាល​មហោស្រព សម្ដេច​តេ​ជោ ក្នុង​បរិវេន​មន្ទីរ​វប្បធម៌​ខេត្ត ក្រោម​អធិបតីភាព​ឯកឧត្ដម ថង សាវុន អភិបាលខេត្ត​រតនគិរី ដោយមាន​ការចូលរួម​យ៉ាង​កុះករ ពី​សំណាក់​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ទាំងបី​ប្រភេទ និង​សិស្សានុសិស្ស។

លោក​ឧត្ដមសេនីយ៍ទោ ងួន គឿន ស្នង​នគរ​គ​បាល​ខេត្ត បាន​ឡើង​អាន​របាយការណ៍​ប្រៀបធៀប​ការ​កើន​នៃ​គ្រោះមហន្តរាយ​ដោយសារ​អគ្គីភ័យ​រយៈពេល​កន្លងមក ក្នុង​ឳ​កាស​នោះ​ថា មហន្តរាយ​ដែល​កើតមានឡើង​ដោយសារ​អគ្គីភ័យ នៅ​ខេត្តរតនគិរី ក្នុង​ឆ្នាំ២០១៧ កើតមានឡើង​ចំនួន៣៦លើក បើ​ធៀប​ទៅនឹង​ឆ្នាំ២០១៦ មានការ​កើនឡើង​លើស១៨លើក ធ្វើ​ឲ្យ​ហិនហោច​ទ្រព្យសម្បត្ដិ​ប្រជាពលរដ្ឋ​យ៉ាងច្រើន ក៏ប៉ុន្តែ​មិន​បណ្ដាល​ឲ្យ​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​ទេ។

មានប្រសាសន៍​ក្នុង​ឳ​កាស​នោះ ឯកឧត្ដម​អភិបាលខេត្ត បាន​សង្កត់ធ្ងន់​ទៅលើ​កងកម្លាំង​ពន្លត់អគ្គីភ័យ ថា ទន្ទឹមនឹង​ការខិតខំ​ពន្លត់អគ្គីភ័យ ជួយសង្គ្រោះ​ទ្រព្យ​ប្រជាពលរដ្ឋ​បាន​យ៉ាង​ល្អប្រសើរ​រយៈពេល​កន្លងមក​យ៉ាងណាក៏ដោយ តទៅ​មុខ​ក៏​មិនត្រូវ​ធ្វេសប្រហែស​ដែរ ត្រូវយក​គំរូ​នៃ​ព្រិ​ត្តិ​ការណ៍​កន្លងមក ធ្វើជា​ការដកពិសោធន៍ ដើម្បី​ត្រៀម បង្ការ និង​ពន្លត់អគ្គីភ័យ ពិសេស​ធ្វើយ៉ាងណា​សម្រួល​ដល់​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​ក្នុងការ​ទំនាក់ទំនង​ផ្ដល់ព័ត៌មាន ត្រូវ​ប្រចាំ​បញ្ជា​និង​ត្រៀមកម្លាំង២៤ម៉ោង​លើ២៤ម៉ោង។ ទន្ទឹមនឹង​នោះដែរ ឯកឧត្ដម​ក៏​សុំ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ឲ្យ​ចូលរួម​ក្នុងការ​ប្រុងប្រយ័ត្ន និង​យល់ដឹង​អំពី​បញ្ហា​បង្ការ និង​ពន្លត់អគ្គីភ័យ ដើម្បី​កុំ​ឲ្យ​គ្រោះមហន្តរាយ​នេះ​កើតមានឡើង​ចំពោះ​បងប្អូន​តទៅទៀត។

ក្នុង​ឳ​កាស​នោះដែរ សមយុទ្ធ​នៃ​ការ​ពន្លត់អគ្គីភ័យ ត្រូវបាន​ធ្វើឡើង​ដោយ​កងកម្លាំង​នគរបាល​ពន្លត់អគ្គីភ័យ នៃ​ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្ត។ គួរ​បញ្ជាក់ថា ទិវា​ជាតិ​បង្ការ និង​ពន្លត់អគ្គីភ័យ ត្រូវ​នឹង​ថ្ងៃទី២២ ខែ​កម្ភៈ ឆ្នាំ២០១៨ ក៏ប៉ុន្តែ​ដោយ​អាជ្ញាធរខេត្ត​មានការ​មមាញឹក ក៏បាន​លើកយក​មក​ប្រារ​ព​ធ្វើឡើង​នៅ​ថ្ងៃទី១៤ ខែ​មិនា នេះ៕ ដោយ ភួង ផុន

SHARE
RELATED POSTS
អបអរសាទរអធិការនគរបាលស្រុកមេមត់ ទទួលបានគ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេនា ដែលប្រទានពីព្រះមហាក្សត្រកម្ពុជា ហើយបំពាក់ដោយផ្ទាល់ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី
លោកតា​និង​លោក​យាយ​ សុំត្រឹម​កំដរ​ក្នុង​ជីវិត​ចុងក្រោយ​របស់​គាត់​ទាំង២នាក់​ គ្មាន​កូនចៅ​និងគេទេ​…កំពុង​ក្អកធ្លាក់ឈាម​
រដ្ឋបាលខេត្តកំពត​បើកកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តលើកទី៤៨អាណត្តិទី២

Leave Your Reply

*