ជាតិ

សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្ត​ត្បូងឃ្មុំ រៀបចំ​ពិធី​សំណេះសំណាល និង​បំពាក់​គ្រឿង​ឥស្សរិយយស​មេដាយ

ខេត្ត​ត្បូងឃ្មុំ ៖ ថ្ងៃ​អង្គារ១២រោច​ខែផល្គុន ឆ្នាំរកា នព្វ​ស​ក័ ព-ស ២៥៦១ ត្រូ​ង​នឹង​ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ សមាគម​អតីតយុទ្ធជន​កម្ពុជា ខេត្ត​ត្បូងឃ្មុំ បានរៀបចំ​ពិធី​សំណេះសំណាល និង​បំពាក់​គ្រឿង​ឥស្សរិយយស​មេដាយ​ការពារជាតិ ជូន​សមាជិកសមាគម​អតីតយុទ្ធជន​កម្ពុជា ក្រុង​សួង និង​ស្រុក​ត្បូងឃ្មុំ (នៅ​មជ្ឈមណ្ឌល​អាសូ​ណា), ស្រុក​តំបែរ និង​ស្រុក​ក្រូចឆ្មារ (ស្នាក់ការ​គណបក្ស​ស្រុក​តំបែរ) ក្រោម​អធិបតីភាព ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម អនុប្រធាន និង​ជា​អគ្គលេខាធិការ សមាគម​អតីតយុទ្ធជន​កម្ពុជា តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា ឯកឧត្តម លី ឡេង អភិបាល នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ និង​ជា​ប្រធានកិត្តិយស​សមាគម​អតីតយុទ្ធជន​កម្ពុជា ខេត្ត​ត្បូងឃ្មុំ ព្រមទាំង​គណៈប្រតិភូ​អគ្គលេខាធិការដ្ឋាន សមាគម​អតីតយុទ្ធជន​កម្ពុជា និង​គណៈកម្មាធិការ ស.អ.ក ក្រុង ស្រុក ឃុំ សង្កាត់ ។

នាឱកាស​នោះ   ឯកឧត្តម បាន​បំពាក់​មេដាយ​ការពា​ជាតិ​ជូន​អតីត​យុទ្ធ​កម្ពុជា​ខេត្ត​ត្បូងឃ្មុំ ប្រមាណ​ជា ៨៤៨នាក់ និង​បានផ្តល់​ថវិកា​ក្នុងម្នាក់ៗ ៥ម៉ឺន​រៀល​ផងដែរ ។ ក្នុងនោះ​ផង​ដែល ឯកឧត្តម លើកទឹកចិត្ត​ដល់​អតីតយុទ្ធជន​យើង ឲ្យ​កាន់​តែមាន​ឆន្ទៈ​មុះ​មុត និង​ច​ជំហរ​រឹងមាំ​បន្ត​គាំទ្រ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល និង​បេក្ខភាព សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី នៅ​អាណត្តិក្រោយៗទៀត ដើម្បី​បន្ត​ដឹកនាំ និង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ឲ្យ​ឆ្ពោះទៅកាន់​ត្រើយ​សុភមង្គល នាពេល​អនាគត ៕ ដោយ ៖ សារឿន

SHARE
RELATED POSTS
ព្រះពុទ្ធសាសនា ជា​ថ្នាល​បណ្តុះបណ្តាល ធនធានមនុស្ស​គ្រប់រូប ឲ្យ​មាន​អនាគត​ភ្លឺស្វាង
សម្តេច សាយ ឈុំ ក្រើនរំឭកកុំឲ្យជឿពាក្យញុះញង់បក្សប្រឆាំង ដែលមិនឲ្យពលរដ្ឋទៅបោះឆ្នោត ព្រោះពួកប្រឆាំង​កាន់តែចាញ់កាន់តែពិសពុល
សាខាកាកបាទក្រហមខេត្តព្រះសីហនុ ប្រារព្ធពិធីអបអរសារទរខួបលើកទី១៥៥នៃទិវាពិភពលោក ក្រោម​អធិបតីភាព​ឯកឧត្តម ប៉ុល សារឿន

Leave Your Reply

*